Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ ឱ្យបានល្អ ក្នុងខណ្ឌទួលគោក

Views: 7

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក តំណាង លោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ ២៧១ ចំណុចមុខផ្សារហេងលី ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផល អាជ្ញាធរមានសមត្ថកិច្ច បានចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ តាមរយៈ ការដាក់តាំងលក់សម្ភារៈផ្សេងៗ ដូចជាគ្រឿងបន្លាស់កង់ ម៉ូតូ ។ល។ នៅលើចិញ្ចើមផ្លូវ បានល្អប្រសើរឡើងវិញ ដោយមានគម្លាត ៤ ម៉ែត្រ ពីចិញ្ចើមផ្លូវ។ ពេលនោះដែរ ក្រុមការងារ បានរុះរើការតឆ្អឹងសំយ៉ាប លយចូលមកចិញ្ចើមផ្លូវ បានរួចរាល់ជាស្ថាពរផងដែរ។

ដើម្បីនិរន្តរភាពនៃការរៀបចំសណ្ដាប់ធ្នាប់ ឱ្យបានល្អប្រសើរ គណ:បញ្ជាការឯកភាពខណ្ឌ បានដាក់កម្លាំងប្រចាំការ នៅទីនោះចំនួន ៥ រូបជាប្រចាំ៕ V / N

Post navigation