Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរចាប់ផ្តើមជួសជុល សម្រួលផ្លូវរងការខូចខាតជាច្រើនខ្សែ នៅ ស្រុកថ្មពួក

Views: 6

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះដឹកនាំក្រុមការងារ គ្រឿងចក្រចាប់ផ្តើមដំណើរការជួសជុលផ្លូវរងការខូចខាតជាច្រើនខ្សែ តែមានប្រវែងខ្លីៗ នៅស្ទើរគ្រប់ភូមិក្នុងឃុំថ្មពួក ស្រុកថ្មពួក។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានជម្រុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការជួសជុលផ្លូវអាទិភាពមុន ជូនប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផលនារដូវប្រមូលផល។

លោកបន្តថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួកនឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សាដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ភូមិឃុំ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដើម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយមិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕/PC

Post navigation