Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្រុងស្ទឹងសែន

Views: 10

ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងពិនិត្យមើលផ្លូវបេតុង ផ្លូវក្រាលក្រួសក្រហម ដែលរងការខូចខាត ដោយទឹកជំនន់ ស្ថិតនៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

លោកអភិបាលរងខេត្តកំពង់ធំ ក៏បានពាំនាំពីការសួរសុខទុក្ខរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ មិនដែលទុកបងប្អូនណាមួយ អត់ស្បៀងនោះឡើយ។ លោកបានឱ្យដឹងពីទឹកជំនន់ ដែលបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ផ្លូវបេតុងប្រវែង ៥៩៥ ម៉ែត្រ ទឹកកំពុងតែហូរពីលើ និងផ្លូវក្រាលក្រួសក្រហម ចំនួន ១.៥០០ ម៉ែត្រ ដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង។ លោកក៏បានបញ្ជាក់ បន្ថែម ពីការហូរច្រោះ ដោយសារទឹក ហូរកាត់ខ្លាំង និងបណ្ដាលឱ្យខូចផ្លូវបេតុង និងផ្លូវក្រាលក្រួសក្រហម ដោយកត្តាធម្មជាតិ។ លោកអភិបាលរងខេត្ត បានសូមលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំច្រកដី ទប់ការពារទឹក ចុះសួរសុខទុក្ខ ផ្សព្វផ្សាយពីការគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម ដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះក្មេងតូចៗ ពីការលង់ទឹក ការឆ្លងចរន្តអគ្គិសនី និងសត្វអសិរពិស អាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ សូមបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ដោយសារទឹកជំនន់ លិចផ្លូវ ដាច់ផ្លូវជាច្រើនកន្លែង លំបាកក្នុងការធ្វើដំណើរ និងចូលរួមថែរក្សាហេដ្ឋារចនា សម្ព័ន្ធនៅក្នុងមូលដ្ឋាន៕/V

Post navigation