Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ តែងផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ

Views: 3

ដោយ៖ រ៉ាម៉ន / ព្រះវិហារ៖ ការផ្សារភ្ជាប់គ្នារវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមួយមិនអាចខ្វះបានឡើយ ហើយក៏ជាការលើកទឹកចិត្ត ទៅដល់កងទ័ព កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ដើម្បីឆ្លើយតបនិងលើកកម្ពស់ ដល់ជីវភាពកងទ័ពកម្ពុជា នៅតាមបន្ទាត់ព្រុំដែន នាតំបន់ប្រាសាទព្រះវិហារ កម្ពុជាថៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានសហការជាមួយ ខណ្ឌចំនួន ទៀត មានលោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ, តំណាងខណ្ឌបឹងកេងកង និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយផ្ដល់ជូនកងកម្លាំងការពារព្រំដែន វរសេនាតូចអន្តរាគមន៍លេខ ៣៩២ ស្ថិតនៅភូមិសែន រុងរឿង ឃុំទឹកកកក្រហម ស្រុកខ្ជមសាន្ត ខេត្តព្រះវិហារ​​

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំគណៈប្រតិភូខណ្ឌទាំង៤ ខាងលើ បានមានមតិ លើកឡើងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ថ្នាក់ដឹកនាំនិងមន្រ្តី រាជការ នៅសាលាខណ្ឌទាំង៤ មានខណ្ឌចំការមន ខណ្ឌមានជ័យ, ខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅតែនឹករលឹក និងចងចាំជានិច្ច នូវគំរូវីរភាពរបស់បងប្អូន វរសេនាតូចអន្តរាគមន៍ លេខ៣៩២ ស្ថិតនៅភូមិសែនរុងរឿង ឃុំទឹកកកក្រហម ស្រុកខ្ជមសាន្ត ខេត្តព្រះវិហារ៕/V-PC

Post navigation