Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ នៅផ្លូ២០៤ កែងនឹងផ្លូវ២៥៣ និងផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣

Views: 8

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អនុវត្តតាមបញ្ជាដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទួលគោក ដឹកនាំដោយលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ និងសង្កាត់ទឹកល្អក់ទី៣ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅផ្លូ២០៤ កែងនឹងផ្លូវ២៥៣ និងផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាលទ្ធផល បានធ្វើឱ្យផ្លូវទាំងពីរខ្សែនេះ មានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ ដែលមុននេះ មានការកកស្ទះដោយសារការចតរថយន្ត យ៉ាងអនាធិបតេយ្យ លើចិញ្ចើមផ្លូវទាំងសងខាង របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវទាំងនោះតែម្ដង។ ក្នុងនោះដែរ ក្រុមការងារ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការចតរថយន្ត នៅលើចិញ្ចើមផ្លូវ មុខផ្ទះតទៅទៀត ករណីនៅតែចតល្មើសការណែនាំនោះ ត្រូវប្រឈមនឹងការស្ទូចរថយន្ត យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕/V-PC

Post navigation