Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរស្រុកបូទុមសាគរ សង់ផ្លូវលំ១ខ្សែប្រវែង២៨០ម៉ែត្រ

Views: 2

ដោយៈ សុផានីតា/កោះកុង៖ អាជ្ញាធរស្រុកបូទូមសាគរ ខេត្តកោះកុង បានសាងសង់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ទទឹង៨ម៉ែត្រ និងប្រវែង២៨០ម៉ែត្រ ស្ថិតនៅភូមិសុវណ្ណាបៃតង តបតាមសំណើស្នើសុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក មិនថារដូវវស្សា ឬប្រាំងនៅក្នុងតំបន់ ។

លោក ខេង គង់ រដ្ឋបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ផ្លូវលំមួយកំណាត់នេះជាការផ្តួចផ្តើមរបស់លោកស្រី អ៉ិន សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ក្រូច បូរីសីហា អភិបាលស្រុក ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក។

លោក ខេង គង់ បន្ថែមទៀតថា កន្លងទៅផ្លូវដែលកំពុងស្ថាបនានេះ វាមានសភាពតូចចង្អៀតលំបាកធ្វើដំណើរ និងតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅទីនេះអំឡុងពេលធ្វើវេទិកាសាធារណៈ ទើបអាជ្ញាធរស្រុកលើកផែនការអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ជូនតែម្តង។

ក្រៅពីការស្ថាបនាផ្លូវលំក្រួសក្រហមខាងលើ អាជ្ញាធរស្រុក សហការជាមួយរដ្ឋបាលឃុំភូមិ នឹងពិនិត្យជួសជុលផ្លូវលំ៣ខ្សែផ្សេងបន្ថែមទៀតនៅក្នុងឃុំអណ្តូងទឹក ស្មើនឹងប្រវែង១.០០០ម៉ែត្រ ខណៈមានសេចក្តីត្រូវការចង់បានផ្លូវធ្វើដំណើរងាយស្រួលសុវត្ថិភាព។

ស្រុកបូទុមសាគរ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៧នៃខេត្តកោះកុង ដែលស្រុកមួយនេះមានឃុំចំនួន៤ឃុំ និងភូមិចំនួន២១ភូមិ បច្ចុប្បន្ន មានប្រជាពលរដ្ឋសរុប៥.១៣៨គ្រួសារ ភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ រកអនុផលព្រៃឈើ វារីវប្បធកម្ម និងធ្វើកម្មករោងចក្រ។ល។

Post navigation