Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាកាសធាតុ​អាកទិច​វាយប្រហារ​អាម៉េរិក​ខាងជើង​និង​កាណាដា​

Views: 5

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាម៉េរិក​ភាគ​ឦសាន​និង​កាណាដា​កំពុង​ជួប​អាកាសធាតុ​ត្រជាក់​បំផុត​ក្នុង​មួយ​ជំនាន់​មនុស្ស ដោយ​បណ្តាល​អោយ​តំបន់​ខ្លះ​ចុះ​ត្រជាក់​បំផុត​មិន​ដែល​ធ្លាប់​ជួប​​ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ គឺ​ដក​៥០​អង្សា​សេ​(-50C)​។​

​អាកាសធាតុ​មហា​ត្រជាក់​កំពុង​វាយប្រហារ​រដ្ឋ​ញូវយ៉ក និង​តំបន់ញូវ អ៊ីង​លឹនរបស់អាម៉េរិក ដល់​កាណាដា

​សេវា​អាកាសធាតុ​ជាតិ​អាម៉េរិក បាន​ព្រមាន​ថា ផ្នែក​ខ្លះ​នៃ​រដ្ឋ​មេន​( Maine)​អាច​ជួប​ខ្យល់​ត្រជាក់ស្រេង​ដល់​ទៅ​ដក​៥១​អង្សា​សេ​។​អាកាសធាតុ​ត្រជាក់​បែបនេះ​មិន​ដែល​ធ្លាប់​ជួប​ទេ​ចាប់តាំងពី​បា​តុ​​ភូត​ស្រដៀង​គ្នា​បានកើតមាននៅ​ឆ្នាំ​១៩៨២​និង​១៩៨៨​។​

​សេវា​អាកាសធាតុ​អាម៉េរិក​បានបញ្ជាក់​ថា ស្ថាន​នី​យ​ឧតុនិយម​ភាគច្រើន​ព្យាករណ៍​អំពី​អាកាសធាតុ​ត្រជាក់​បំផុត​ដូច្នេះ​ធៀប​នឹង​អាកាសធាតុ​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ និង​នៅ​កន្លែង​ខ្លះ​ត្រជា​ក់បំ​​ផុត​ក្នុង​ប្រវត្តិ​អាម៉េរិក​»​។​វា​ក៏​បាន​ព្រមាន​អំពី​កំណក​ទឹកកក​នៅលើ​ស្បែក​ដែល​អាច​កើត​ឡើង​តែ​ក្នុង​ប្រាំ​នាទី​។​

​ស្ថានភាព​អាកាសធាតុ​អាក្រក់​បំផុត​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​កើត​មាន​ចាប់ពី​យប់​ថ្ងៃ​សុក្រ​រហូតដល់​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៤​កុម្ភៈ ហើយ​ការព្រមាន​អំពី​អាកាសធាតុ​អាក្រក់​ខ្លាំង​សំរាប់​ខេត្ត​កេ​បិច​( Quebec)របស់កាណាដា​និង​កាណាដា​ខាងកើត​។​

​នៅ​ក្រុង​ម៉ុងត្រេអាល់ (Montreal)​ខ្យល់​ធ្វើអោយ​សីតុណ្ហភាព​ចុះ​ដល់​ដក​៤១​អង្សា​សេ​កាលពី​រសៀល​ថ្ងៃ​សុក្រ​។​សីតុណ្ហភាព​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ចុះ​ដល់​ដក​៥០​អង្សា​សេ​នៅ​តំបន់​ខាងជើងៗ​នៃ​ខេត្ត​កេ​​បិច​ដោយសារខ្យ​ល់​ខ្លាំង​។​

​ផ្សែ​ង​សមុទ្រ​អាកទិច​ពណ៌​ស​ហុយ​ឡើង​លើ​ផ្នែក​នៃ​ទន្លេ​សេន ឡរ​រេ​ន រី​វើ​(St. Lawrence River)​ដោយសារ​តែ​ខ្យល់​ត្រជាក់​ខ្លាំង​បក់​កាត់​ទន្លេ​រលាយ​ទឹកកក​។​

​នៅ​រដ្ឋធានី​អូ​តា​វ៉ា​របស់​កាណាដា​ព្យុះ​ព្រិល គួបផ្សំ​នឹង​ខ្យល់​៦០​ទៅ​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សុក្រ នាំអោយ​គេ​លែង​អាច​មើលឃើញ​អ្វីៗ​ស្ទើរ​ទាំងអស់​នៅចម្ងាយជិតៗ។​នៅ​កណ្តាល​ក្រុម​មាន​​មនុស្ស​តិច​ណាស់​ហ៊ាន​ដើរ​គ្រប​ភួយ​ចេញ​ក្រៅ​ផ្ទះ​ក្រៅ​អាគារ​។​

​ការព្រមាន​អំពី​ខ្យល់​មហា​ត្រជាក់​ក៏​ធ្វើ​ឡើង​សំរាប់​ទូទាំង​តំបន់ញូវ អ៊ីង​លឹន​(New England)​នៅ​អាម៉េរិក​។​ទីក្រុង​បូ​ស្តុន​(Boston)​កន្លែង​ដែល​សាលារៀន​បាន​បិទ​កាលពី​ថ្ងៃ​សុក្រ និង​តំបន់​ជុំវិញ​រំពឹងថា​​នឹង​ជួប​ខ្យល់​ត្រជាក់​ដក​៣៤​អង្សា​សេ​នៅពេល​សីតុណ្ហភាព​នៅ​ទីក្រុង​ញូវយ៉ក​ចុះ​ដល់​ដក​២៣​អង្សា​៕

​ទីក្រុង​ម៉ុងត្រេអាល់​របស់​កាណាដា ជួប​សីតុណ្ហភាព​ដក​៤១(-41c)​កាលពី​ថ្ងៃ​៣​កុម្ភៈ​

​ពួក​មន្ត្រី​ព្រមាន​អ្នកស្រុក​អំពី​ខ្យល់​ត្រជាក់​ខ្លាំង​នៅ​តិច​សាស់​។​ក្នុង​រូប ផ្លូវ​មួយ​ក្នុង​ក្រុង​អូ​ស្ទីន​ត្រូវ​បិទ​ក្រោយ​មាន​ព្យុះ​ព្រិល​



​ទឹកកក​ជាប់​រូបសំណាក​នៅ​ទីក្រុង​អូ​ស្ទីន រដ្ឋ​តិច​សាស​

Post navigation