Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ចេញ​ការព្រមាន​មួយ​ទៀត​អំពី​ការវាយប្រហារ​ភេរ​វ​កម្ម​ដែល​អាច​កើតមាន​នៅ​តួ​ក​គី​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ស្ថានទូត​អាម៉េរិក​នៅ​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​អំពី​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតមាន​នៅ​ព្រះវិហារ កន្លែង​ជួបជុំ​និង​ស្ថាន​បេកកម្ម​ការទូត​នៅក្រុ​ង​​អ៊ី​ស្តា​ន់​ប៊ុល ។​វា​ជា​ការព្រមាន​លើក​ទី​ពីរ​ក្នុង​រយៈពេល​បួន​ថ្ងៃ​មកនេះ បន្ទាប់ពី​មាន​ហេតុការណ៍​ដុត​គម្ពីរ​កូ​អាននៅ​អឺរ៉ុប​។​

​នៅក្នុង​ការព្រមាន​ជា​ថ្មី ស្ថានទូត​អាម៉េរិក​បាន​និយាយថា​«​អាច​នឹង​មាន​ការវាយប្រហា​រ​សងសឹក​ក្នុងពេល​ឆាប់ៗ​ដោយ​ពួក​ភេរ​វករ​»​នៅ​តំបន់​ដែល​សំបូរ​ជន​លោកខាងលិច ជាពិសេស​សង្កាត់​Beyoglu, Galata, Taksim និង Istiklal​របស់​ទីក្រុង​។​

​អាជ្ញាធរ​តួ​ក​គី​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ ស្ថានទូត​ជា​ច្រើន​នៅ​ក្រុង​អង់កា​រ៉ាក្នុងប្រទេសតួកគី ​រួម​មាន​ស្ថានទូត​អាម៉េរិក អាល្លឺម៉ង់ បារាំង​និង​អ៊ីតាលី​បានចេញ​ការព្រមាន​អំពី​ការវាយប្រហារ​សងសឹក​ដែល​អាច​កើតមាន​លើ​ទីតាំង​សក្ការៈ​នានា​​ក្រោយ​មាន​បាតុកម្ម​ដុត​សៀវភៅ​សា​សនា​អ៊ីស្លាម​នៅ​ស៊ុយអែត ហូឡង់​និង​ដា​ណឺ​ម៉ាក​។​

​កាលពី​ថ្ងៃ​សៅរ៍ តួ​ក​គី​ក៏បាន​ព្រមាន​ពលរដ្ឋ​ខ្លួន​អំពីការវាយប្រហារ​ប្រឆាំង​សាសនា​អ៊ីស្លាម​ឬ​សាសនា​និង​ជនជាតិ​ដទៃ​និង​ការវាយប្រហារ​ប្រកាន់​ជាតិ​សាសន៍​នៅ​អាម៉េរិក​និង​អឺរ៉ុប​។​ក្រសួងការបរទេស​​ស៊ុយអែត​ក៏បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​នៅ​តួ​ក​គី​អោយ​ជៀសវាង​ហ្វូងមនុស្ស​និង​បាតុកម្ម​។​

​អ្នក​នយោបាយ​ប្រឆាំង​អន្តោប្រវេសន៍​និង​ក្រុម​ស្តាំ​កាលពី​សប្តាហ៍​មុន​បាន​ដុត​គម្ពីរ​កូអា​ន​មួយ​នៅ​ក្បែរ​ស្ថានទូត​តួ​ក​គី​នៅ​ទីក្រុង​ស្តុក​ខុម​(Stockholm)​ក្នុងអំឡុងពេល​មាន​ការតវ៉ា​ប្រឆាំង​មួយ ដែល​វា​​រំលេច​អំពី​ភាព​តានតឹង​រវាង​តួ​ក​គី​និង​ស៊ុយអែត​។​

​ការដុត​សៀវភៅ​ពិសិដ្ឋ​នៃ​សាសនា​អ៊ីស្លាម​ន៏​កើតមាន​នៅ​ហូឡង់​និង​ដា​ណឺ​ម៉ាក ជាហេតុ​នាំ​អោយ​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ជាច្រើន​ក្នុង​ប្រតិកម្ម​៕

​ប្រជាជន​នៅ​ទីក្រុង​ឡាហ័​ររបស់​ប៉ាគី​ស្ថាន​ប្រឆាំង​នឹង​ស៊ុយអែត​ក្រោយមាន​ការដុត​គម្ពីរ​សាសនា​អ៊ីស្លាម​នៅ​ទីនោះ​

Post navigation