Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ហៅ​ការហោះ​ឆ្លងកាត់​ទឹកដី​ខ្លួន​ពី​សំណាក់​លោក​ស្រី​សៃជារឿង​ធម្មតា និង​ប្រាប់​ចិន​កុំ​ប្រតិកម្ម​ជ្រុល​ហួស​ពេក​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ការឈប់​សំចត​រំពឹង​ទុក​នៅ​សហរដ្ឋ​អាម៉េរិក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដោយ​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ី​ន​វិន (Tsai Ing-wen) គឺជា​ការអនុវត្ត​តាម​ស្តង់ដារ ហើយ​ចិន​មិន​គួរប្រើ​វា​ធ្វើជា​លេស​សម្រាប់​សកម្មភាព​គឃ្លើន​ដាក់​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ​។​

​លោកស្រី​សៃ​គ្រោង​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​ញូវយ៉ក​និង​ឡូ​សអាន់​ជេ​ឡេស ជា​ផ្នែក​នៃ​ដំណើរ​ទៅកាន់​អាម៉េរិក​កណ្តាល ហើយ​ប្រភព​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ប្រធានសភា​អាម៉េរិក ខេ​វិន ម៉ាក​ខា​ធី (Kevin McCarthy) មានបំណង​ជួប​លោក​ស្រី​ក្នុងអំឡុង​ជើងហោះហើរ​របស់​លោកស្រី​ឆ្លងកាត់​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​ចិន ដែល​អះអាង​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន បាន​និយាយថា ខ្លួន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផែនការ​ធ្វើ​ដំណើរ​របស់​លោកស្រី​សៃ​។​

​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អាម៉េរិក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​យប់​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​តៃវ៉ាន់​គ្រប់រូប​បាន​ឆ្លងកាត់​សហរដ្ឋ​អាម៉េរិក ហើយ​ថា​លោកស្រី​សៃ​បាន​ធ្វើ​ដូច្នេះ​ដោយ​ខ្លួនឯង​ចំនួន​៦​ដង​ចាប់តាំងពី​ការឡើង​កាន់តំណែង​ឆ្នាំ ២០១៦ ដែល​ចុងក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ ២០១៩​។​

​មន្ត្រី​នោះ​បាន​បន្ថែមថា លោកស្រី​បាន​ជួប​សមាជិកសភា​ក្នុងអំឡុង​ដំណើរ​ទាំងអស់នោះ ដោយ​កត់សម្គាល់ថា ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​រឹតត្បិត​ការធ្វើដំណើរ​របស់​លោក​ស្រី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​មន្ត្រី​នោះ​និយាយទៀតថា “​ជាថ្មី​ម្តងទៀត​យើង​មើលឃើញ​ថា​គ្មាន​ហេតុផល​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្វែរ​ការហោះ​ឆ្លងកាត់ ដែល​ស្រប​តាម​គោលនយោបាយ​របស់​សហ​រដ្ឋ​អាម៉េរិក​ជា​យូរយារ ឱ្យ​ប្រែ​ទៅ​ជា​រឿង​អ្វី​ផ្សេង​ក្រៅពី​នេះ​ទេ​។ វា​មិន​គួរ​ត្រូវបាន​ប្រើ​ជា​លេស​ក្នុង​ការបង្កើន​សកម្មភាព​គឃ្លើន​ណាមួយ​នៅ​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​នោះទេ​”៕

​លោកស្រី​គ្រោង​នឹង​ហោះ​ឆ្លងកាត់​សហរដ្ឋ​អាម៉េរិក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ

Post navigation