Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​បង្កើន​ការផ្តល់​ជំនួយ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​កោះ​ប៉ាស៊ីហ្វិក ខណៈ​ឥទ្ធិពល​ចិន​កើនឡើង​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា​បានប្រកាស​ផ្តល់​មូលនិធិ​ថ្មី​ចំនួន ៨១០​លាន​ដុល្លារ​សម្រាប់​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ក្នុង​កិច្ច​​ប្រជុំ​កំពូល​លើក​ដំបូង​ជា​មួយ​មេដឹកនាំ​របស់​ពួកគេ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​ប្តេជ្ញា​ថា​បង្កើត​ភាព​ជា​ដៃគូ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​តំបន់​យុទ្ធសាស្ត្រ​ខ្សោះ​មនុស្ស​មួយ​នេះ​ដែល​ចិន​កំពុង​សម្រុក​​ដាក់​ឥទ្ធិពល​លើ​។​

​ថ្លែង​ទៅ​កាន់​មេដឹកនាំ​នៃ​រដ្ឋ​ប៉ាស៊ីហ្វិក​ខាងត្បូង រួម​ទាំង​ប្រមុខរដ្ឋ​ឬ​រដ្ឋាភិបាល​ចំនួន ១២ លោកបៃ​ដិនបាន​និយាយថា លោក​ចង់​បង្ហាញ​ពី “​ការប្តេជ្ញា​ចិត្ត​យូរអង្វែង​” ដោយ​បន្ថែម​ថា “​និយាយ​ដោយ​ត្រង់ សន្តិសុខ​របស់​អាម៉េរិក​និង​ពិភពលោក​គឺ​ពឹង​លើ​សន្តិសុខ​របស់​អ្នក​”​។​

​ដោយ​សំដៅលើ​ការកើនឡើង​ឥទ្ធិពល​ចិន​នៅ​អាស៊ី លោកបៃ​ដិនបាន​និយាយថា​”​ប្រវត្តិសាស្ត្រ​អស្ចារ្យ​របស់​ពិភពលោក​យើង​នឹង​ត្រូវ​កត់ត្រា​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​និង​ប៉ុន្មាន​​ទសវត្សរ៍​ខាងមុខនេះ ហើយ​កោះ​ប៉ាស៊ីហ្វិក​គឺជា​សំឡេង​ដ៏​សំខាន់​ក្នុង​ការបង្កើត​អនាគត​នោះ​”​។

​សហរដ្ឋ​អាម៉េរិក​បាន​ក្លាយជា​តួអង្គ​សំខាន់​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​ចាប់តាំងពី​ជ័យជម្នះ​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ ប៉ុន្តែ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជារឿយៗ​ត្រូវ​គេ​មើលឃើ​ថា​មិន​ខ្វាយ​​ខ្វល់​នឹង​តំបន់​នេះ ចិន​បាន​បញ្ចេញ​ឥទ្ធិពល​ខ្លួនឯង​កាន់​ខ្លាំង​ឡើង​តាមរយៈ​ការវិនិយោគ ការបណ្តុះបណ្តាល​ប៉ូលិស និង​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​ប្រជុំ​កោះ​សូ​ឡូ​ម៉ុនដ៏​ចម្រូងចម្រាស​។​

​ក្នុងចំណោម​ការសន្យា​ផ្តល់​ជំនួយ​របស់​អាម៉េរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​គឺ ២០ លាន​ដុល្លារ​សម្រាប់​កោះ​សូ​ឡូ​ម៉ុន​ដើម្បី​អភិវឌ្ឍទេ​សចរ​ណ៍​។ ផ្ទុយ​ពី​ការ​ទាញ​ផលចំណេញ​ដោយ​ប្រយោល​របស់​ចិន កម្មវិធី​របស់​អាម៉េរិក​រយៈពេល​បួន​ឆ្នាំ​នឹង​ផ្តោត​លើ​ការផ្តល់​អំណាច​ដល់​ស្ត្រី​និង​ការស្វែងរក​ជម្រើស​ផ្សេងទៀត​ចំពោះ​ការកាប់​ឈើ​៕

ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ស្វាគមន៍​មេដឹកនាំ​កោះ​ប៉ាស៊ីហ្វិក​មកកាន់​ក្រសួងការបរទេស​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស អាន​ថូ​នី ប្លីង​កិន អង្គុយ​ក្បែរ​គាត់

Post navigation