Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​​បញ្ជូន​យន្តហោះ​B-1B​និង​F-35​មកលើ​ដែនទឹក​កូរ៉េខាងត្បូង កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់​ឡើង​(វីដេអូ)

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី២កុម្ភៈ​នេះ​បាន​គំរាម​«​ចាត់វិធានការ​ម៉ឺង​ម៉ា​ត​បំផុត​»​ចំពោះ​ការពង្រីក​ទំហំ​សមយុទ្ធ​យោធា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​នឹង​​មហិច្ឆតា​នុយក្លេអ៊ែរ​កាន់តែ​ធំ​ឡើង​របស់​ខ្លួន ដោយ​អះអាង​ថា​​ប្រទេសជាសម្ពន្ធមិត្ត​ទាំងពីរនេះ​កំពុង​រុញ​ភាព​តានតឹង​អោយដល់​«​បន្ទាត់​ក្រហម​ខ្លាំង​»​មួយ​។​

​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ក្រសួងការបរទេស​នេះ​ជា​ការឆ្លើយតប​ទៅនឹង​សម្តី​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន ដែល​បាន​និយាយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អា​​ម៉េ​រិក​នឹង​បង្កើន​ការបញ្ជូន​ទ្រព្យ​យោធា​ទំនើបៗ​មកកាន់​ឧបទ្វីប​កូរ៉េ រួម​មាន​យន្តហោះ​ប្រយុទ្ធ​និង​នាវា​ដឹក​យន្តហោះ ព្រមទាំង​ពង្រឹង​ការហ្វឹកហាត់​រួមគ្នា​និង​ការធ្វើផែនការ​ប្រតិបត្តិ​ការ​សឹក​ជាមួយ​កូរ៉េ​​ខាងត្បូង​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​យន្តហោះ​B-1B​និង​F-35​មក​ធ្វើ​សមយុទ្ធ​រួមជាមួយ​យន្តហោះ​កូរ៉េខាងត្បូង​នៅលើ​ដែនទឹក​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ ក្នុង​បំណង​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ក្នុង​ការការពារ​សម្ពន្ធ​មិត្ត​របស់ខ្លួន ជាមួយ​នឹង​សមត្ថភាព​យោធា​ពេញលេញ​របស់​ខ្លួន​។​

​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​នៅក្នុង​ខែ​នេះ​ក៏​មាន​ផែនការ​ធ្វើ​សមយុទ្ធ​ត្រៀម​សមត្ថភាព​ឆ្លើយតប​ស្ថានភាពគ្រាអាសន្ន​ណាមួយ បើសិនជា​កូរ៉េខាងជើង​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ កូរ៉េ​ខាងជើង​បាន​និយាយថា​ការពង្រីក​សមយុទ្ធ​របស់​សម្ពន្ធមិត្តកំពុង​គំរាម​ធ្វើអោយ​ឧបទ្វីប​កូរ៉េ​វិល​ទៅរក​ការ​ក្លាយខ្លួន​ទៅជា​«​តំបន់​ឃ្លាំង​អាវុធ​ដ៏​ធំ​មួយ​និង​ជា​តំបន់​សង្គ្រាម​កាន់តែ​​គ្រោះថ្នាក់​មួយ​ផង​ដែរ​។​កូរ៉េខាងជើង​កំពុង​ត្រៀម​ទប់ទល់​នឹង​ការ​ប្រឈម​ផ្នែក​យោធា​រយៈពេល​ខ្លី​និង​វែង បង្កឡើង​ដោយ​សម្ពន្ធមិត្ត​ជាមួយនឹង​កងកម្លាំង​នុយក្លេអ៊េរ​លើសលប់​បំផុតរបស់គេ​»​។​

«​ស្ថានការណ៍​យោធា​និង​នយោបាយ​នៅលើ​ឧបទ្វីប​កូរ៉េ​ព្រមទាំងនៅក្នុង​តំបន់​បាន​បាន​ឈាន​ដល់​ខ្សែបន្ទាត់​ក្រហម​ខ្លាំង​បំផុត ដោយសារ​តែ​សមយុទ្ធ​យោធា​បែបបង្ក​ការប្រឈមមុខគ្នា​ដោយ​ធ្វេសប្រហែស​និង​អំពើ​​អរិភាព​របស់​អាម៉េរិក និង​កងកម្លាំង​ខ្ញុំកញ្ជះ​របស់ខ្លួន​»​។​

​រាប់​ទសវត្សរ៍​មក​ហើយ កូរ៉េ​ខាងជើង​បាន​ហៅ​សមយុទ្ធ​របស់​អាម៉េរិក​ជាមួយ​កូរ៉េ​ខាងត្បូង​ថា​ជា​ការហាត់​សម​ដើម្បី​ចូល​ឈ្លានពាន​ខ្លួន តែ​ប្រទេស​សម្ពន្ធមិត្ត​លោក​សេរី​ទាំង​ពីរ​អះអាងថា​វា​ដើម្បី​គ្រាន់តែ​ការ​​ពារ​ខ្លួន​ប៉ុណ្ណោះ​។

​រូប​បញ្ចេញ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូងបង្ហាញយន្តហោះ​ទម្លាក់​គ្រាប់​B-1B​និង F-22 របស់​អាម៉េរិក​និង​យន្តហោះ F-35​របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង​ហោះ​លើ​ឧបទ្វីប​កូរ៉េ​ក្នុងពេល​ហ្វឹកហាត់​​រួម​គ្នា​កាលពី​ថ្ងៃ​១​មករា ឆ្នាំ​២០២៣​។​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ក៏​បាន​បញ្ជូន​យន្តហោះ​B-1B​និង​F-35​មក​ធ្វើ​សមយុទ្ធ​រួមជាមួយ​យន្តហោះ​កូរ៉េខាងត្បូង​នៅលើ​ដែនទឹក​កូរ៉េខាងត្បូងផងដែរ​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​របស់លោក​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ ដោយ​ប្រមុខ​យោធា​ទាំងពីរ​បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​ការធ្វើ​​សមយុទ្ធ​រួមគ្នា​និង​កិច្ចសហការ​សន្តិសុខ​នៅពេល​កូរ៉េខាងត្បូង​ស្វះស្វែង​រក​ការធានា​ឡើងវិញ​អំពី​ការការពារ​ពី​ការវាយប្រហារ​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​មកពី​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃ​ពុធ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​លោក​អូ​ស្ទីន បាន​និយាយថា​«​យើង​បាន​បញ្ជូន​យន្តហោះ​ជំនាន់​ទី​ប្រាំ F-22s និង F-35s ក្រុម​នាវា​ដឹក​យន្តហោះ​មួយ​ទៅកាន់​ឧបទ្វីប​កូរ៉េ​។​យើង​អាច​ពិនិត្យ​​មើល​និង​រៀបចំ​សកម្មភាព​ដូច្នជ​ជាច្រើ​ន​ទៀត​»​។​

​លោក​អូ​ស្ទី​នក្នុងពេល​ធ្វើ​ទស្សនកិ​ច្ច​កូរ៉េខាងត្បូង និង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក លី ចុង​-​ស៊ុប​(Lee Jong-sup)​កាលពី​ថ្ងៃ​អង្គារ​បាន​យល់ព្រម​«​ពង្រីក​និង​ជំរុញ​កំរិត​និង​ទំហំ​»​នៃ​សមយុទ្ធ​យោធា​រួមគ្នា ក្រោយ​មាន​ការ​បង្ករឿង​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង រួម​មាន​ការបញ្ជូនដ្រូ​ន​ចូល​ដែនអាកាស​កូរ៉េខាងត្បូ​ង​កាលពី​ពេល​ថ្មីៗ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​។​

​កូរ៉េខាងត្បូង និង​អាម៉េរិក​ក៏​បាន​និង​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​ជាមួយ​ជប៉ុន ដែល​រួម​មាន​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​និង​កាំជ្រួច​នៅ​ប៉ុន្មាន​ខែ​កន្លង​ទៅ​៕

Post navigation