Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​រកឃើញ​កំទេច​បា​ឡុង តែ​មិន​ប្រគល់​អោយ​ចិន​ទេ​ ទុក​វិភាគ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(ដេល្លីម៉េល)៖​សហរដ្ឋ​អាម៉េរិក​កំពុង​ស្រង់​យក​បំណែក​បា​ឡុង​ចិន​មួយ​នៅក្នុង​មហាសមុទ្រ​អា​ត្លង់​ទិច​ដើម្បី​នាំ​ទៅ​អោយ​ពួក​អ្នកជំនាញការ​ស៊ើបការណ៍​ធ្វើការ​វិភាគ​និង​មិនមាន​​ផែនការ​ប្រគល់​វា​ទៅ​អោយ​ចិន​វិញ​ទេ ។

​ពួក​អ្នក​មុជទឹក​ទៅ​ពី​កងទ័ពជើងទឹក​អាម៉េរិក​បានចាប់ផ្តើម​ស្រង់​បំណែក​បា​ឡុង​ចិន​ចេញពី​បាតសមុទ្រ​កាលពី​ថ្ងៃ​អង្គារ ដោយ​ប្រើ​ដ្រូ​ន​ទំនើប​ឈ្មោះថា​Kingfish​និង​Swordfish​ដើម្បី​កំណត់​ទីតាំង​។​

​ក្រោយ​ស្រង់​ក្រណាត់​ស​និង​គ្រោង​របស់​វា​ដែល​អណ្តែត​លើទឹក កងទ័ពជើងទឹក​ឥឡូវ​បាន​បន្ត​ស្វែងរក​បំណែក​បា​ឡុង​នៅក្រោម​ទឹក​ក្រោយ​យន្តហោះ​អាម៉េរិក​បាញ់​ទម្លាក់​វា​នៅ​ឯនាយ​ឆ្នេរ​រដ្ឋ​ខា​រ៉ូ​ឡាយណា​ខាង​​ត្បូង​កាលពី​ថ្ងៃ​សៅរ៍​។​

​កងទ័ព​ជើង​ទឹក​និង​ក្រុម​ឆ្មាំ​សមុទ្រ​អាម៉េរិក​កំពុង​ប្រើ​ដ្រូ​ន​ក្រោម​ទឹក​ដើម្បី​កំណត់​ទីតាំង​និង​បង្កើត​ផែនទី​តំបន់​បំណែក​បា​ឡុង​ដែល​ធ្លាក់ ហើយ​ពួក​អ្នក​មុជទឹក​ចុះ​ប្រមូល​អ្វីៗ​ដែល​ពួក​គិតថា​ជា​របស់​បា​​ឡុង​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​។​

​បំណែក​ដែល​ស្រង់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថានីយ​ក្រុម​ឆ្នេរសមុទ្រ ហើយ​បន្ត​ទៅកាន់​កន្លែង​ពិសោធន៍​របស់​ក្រុម​FBI​នៅ​ក្រុងក្វាន់​ទី​កូ​(Quantico)​រដ្ឋ​វៀ​ជីញ៉ា​(Virginia)​ឬ​កន្លែង​ដទៃទៀត​ដើម្បី​អោ​​យ​ពួក​អ្នកជំនាញ​ការវិភាគ​។​

​ជុំវិញ​បា​ឡុង​ចិន​នេះ ប្រធាន​បញ្ជាការ​ខាងជើង​អាម៉េរិក​ឧត្តមសេនីយ៍ ក្លេន វ៉ាន់​ហឺ​ក​(Glen VanHerck)​ដែល​ទទួលបន្ទុក​ការងារ​ស្វែងរក​បំណែក​បា​ឡុង និង​មន្ត្រី​ក្នុង​រដ្ឋការ​លោក​បៃដិនជា​ច្រើន​​នាក់​នឹង​ឡើង​រាយការណ៍​ជូន​សភា​នៅ​ថ្ងៃ​ពុធ​ឬ​ថ្ងៃ​ព្រហស្បតិ៍​។​ពួក​សមាជិក​សនឹង​ចោទសួរ​ថា​តើ​បា​ឡុង​នេះ​អាច​ប្រមូល​ព័ត៌មាន​ចារកម្ម​ហើយ​បញ្ជូន​ត្រឡប់​ទៅ​ចិន​វិញ​បាន​ដែរ​ឬ​អត់​ក្នុងពេល​វា​ធ្វើ​ដំណើរ​​កាត់​អាម៉េរិក​។​

​ពួក​មន្ត្រី​បាន​និយាយថា អាម៉េរិក​ដឹង​អំពី​ទីតាំង​ដែល​បា​ឡុង​បាន​ហោះ​កាត់ រួម​មាន​តំបន់រន្ធ​ផ្ទុក​កាំជ្រួច​នុយក្លេអ៊ែរ​និង​ទីតាំង​យោធា​ផ្សេងៗ និង​ថែម​ទាំង​ដឹង​របៀប​ការពារ​បិទបាំង​ការពារទល់នឹង​ការ​ឈ្លប​យក​​ការ​ផង​។ហើយទោះជា​បា​ឡុង​នេះ​អាច​បញ្ជូន​ព័ត៌មាន​ទៅ​ចិន វា​មិន​ទទួលបាន​ព័ត៌មាន​ថ្មី​ឬ​សំខាន់​ណា​ទេ​។​

​បា​ឡុង​នេះ​មាន​កំពស់​៦០​ម៉ែត្រ ទំហំ​ប៉ុន​យន្តហោះ​មួយ និង​អាច​សណ្តោង​ដុំ​សិន​ស័រចាប់​យក​រូបភាព​និង​ព័ត៌មាន​នានា​នៅ​ពីក្រោម​៕

​ពួក​អ្នក​មុជទឹក​ទៅ​ពី​កងទ័ពជើងទឹក​អាម៉េរិក​បានចាប់ផ្តើម​ស្រង់​បំណែក​បា​ឡុង​ចិន​ចេញពី​បាតសមុទ្រ​កាលពី​ថ្ងៃ​អង្គារ

​កងទ័ព​ជើង​ទឹក​និង​ក្រុម​ឆ្មាំ​សមុទ្រ​អាម៉េរិក​កំពុង​ប្រើ​ដ្រូ​ន​ក្រោម​ទឹក​ដើម្បី​កំណត់​ទីតាំង​និង​បង្កើត​ផែនទី​តំបន់​បំណែក​បា​ឡុង​ដែល​ធ្លាក់​

Post navigation