Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​ត្រៀម​ផ្តល់​ជំនួយ​ជាង​២​ពាន់​លាន​ដុល្លារ​ដល់​អ៊ុ​យក្រែន រួម​ទាំង​អាវុធ​ចម្ងាយ​ឆ្ងាយ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​អាម៉េរិក​ពីរ​រូប​បាន​និយាយ​សង្ខេប​អំពី​បញ្ហា​នេះ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​អង្គារទី​៣១​មករា​ថា​សហរដ្ឋ​អាម៉េរិក​កំពុង​ត្រៀម​ផ្តល់​​ជំនួយ​យោធា​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុ​យក្រែន ដែល​គេ​រំពឹងថា​នឹង​រួមបញ្ចូល​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង​ក៏ដូចជា​គ្រាប់កាំភ្លើង​និង​អាវុធ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ទាំងពីរ​បាន​និយាយថា ជំនួយ​សព្វាវុធ​នេះ​ត្រូវ​រំពឹង​ប្រកាស​ឆាប់ៗ​នៅ​សប្តាហ៍​នេះ​។ គេ​ក៏​រំពឹង​រួមបញ្ចូល​ឧបករណ៍​ជំនួយ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot គ្រាប់​នាំ​​ផ្លូវ​បាញ់​ត្រង់ៗ និង​អាវុធ​ប្រឆាំង​រថក្រោះ Javelin ផងដែរ​។​

​មន្ត្រី​ម្នាក់​ក្នុងចំណោម​នោះ​បាន​និយាយថា ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ដែល​រំពឹង​មាន​ចំនួន ១,៧២៥ ពាន់​លាន​ដុល្លារ​នឹង​បានមក​ពី​មូលនិធិ​ដែល​គេ​ស្គាល់​ថា​គម្រោង​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន (USAI) ដែល​អនុញ្ញាត​ឱ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិន ទទួល​បាន​អាវុធ​ពី​ក្រុមហ៊ុន​ផលិត​ជាជាង​អាវុធ​ដែល​មាន​ស្រាប់​ពី​ឃ្លាំង​របស់​សហរដ្ឋ​អាម៉េរិក​។

​មូលនិធិ USAI​នឹង​ឆ្ពោះទៅរក​ការទិញ​អាវុធ​ថ្មី​មួយ គឺ​គ្រាប់​រ៉ុក្កែត GLSDB ដែល​ផលិត​ដោយ​ក្រុមហ៊ុន Boeing Co ដែល​បាញ់​បាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​។​សហរដ្ឋ​អាម៉េរិក​បាន​ច្រាន​ចោល​សំណើ​​របស់​អ៊ុយ​ក្រែន​សម្រាប់​កាំជ្រួច ATACMS ចម្ងាយ ២៩៧ គីឡូម៉ែត្រ​។​

​រយៈ​ចម្ងាយ​ឆ្ងាយ​នៃ​គ្រាប់​រ៉ុក្កែត GLSDB អាច​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បើកការ​វាយលុកគោល​ដៅ​ដែល​នៅ​ឆ្ងាយ​និង​ជួយ​អ៊ុយ​ក្រែន​បន្តការវាយ​លុករប​ស់​ខ្លួន​ដើម្បី​រំខាន​ខ្សែត្រៀម​ជួរ​ក្រោយ​របស់​រុស្ស៊ី​​បន្ថែមទៀត​៕

សហរដ្ឋ​អាម៉េរិក​កំពុង​ត្រៀម​ផ្តល់​ជំនួយ​យោធា​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុ​យក្រែន រួម​មាន​គ្រាប់​រ៉ុក្កែត GLSDB​

Post navigation