Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាមេរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍នៅភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច

Views: 10

ដោយៈសុផល/ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិកនៅភ្នំពេញ បានរៀបចំនូវកិច្ចប្រជុំកំពូលកម្មវិធីគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពីថ្ងៃទី ៦ដល់៨ ខែធ្នូ ឆ្នាំ ២០២២ ដោយមាន អ្នកដឹកនាំជំនាន់ថ្មីចំនួន ១៥០ នាក់មកពី ១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ASEAN និងប្រទេស ទីម័រលេស្ត បានចូលរួមដើម្បីពង្រឹងជំនាញ ការចងបណ្តាញគ្នានិងចូលរួមសកម្មភាពជាច្រើនដែលផ្តោតទៅលើការលើកកម្ពស ពង្រឹងផ្នែក សេដ្ឋកិច្ច ។

កិច្ចប្រជុំកំពូល ដែលអនុវត្តគម្រោងដោយអង្គការមូលនិធិអាស៊ី ជាកិច្ចប្រជុំកំពូលធ្វើឡើងដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ ២០១៩ មក។ សិក្ខាកាមស្វែងយល់ពីវិធីក្នុងការ ធ្វើកិច្ចសហការក្នុងតំបន់ លើកកម្ពស់នូវភាពជាអ្នកដឹកនាំ និងជំនាញអភិវឌ្ឍន៍ ធុរកិច្ច ព្រមទាំងបានរៀនពីសហគ្រិននិងអ្នកជំនាញជោគជ័យ នៃតំបន់អាស៊ីអាគ្នេយ៍ ។

លោក អេនតូនី ប្លាញខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងវីដេអូថតទុក ទៅកាន់អ្នកចូលរួមថា ៖ «រួមគ្នា អ្នកកំពុងគាំទ្រនូវឱកាសសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន។ ជួយបញ្ចប់នូវការរីករាលដាលនៃជំងឺ និងការពារ ស្វែងរក និងឆ្លើយតបទៅភាពបន្ទាន់នៃសុខភាពនាពេលអនាគត ដោយផ្តល់ដល់សហគមន៍នូវឧបករណ៍ដើម្បី សម្របទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងព្យុះសង្ឃរា ។ កម្មវិធី YSEALI ជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការនាំមកឱ្យប្រជាជនយើង ធ្វើការរួមគ្នា ជាពិសេសយុវជនវ័យក្មេងរបស់យើង ដើម្បីឱ្យពួកគេអាចចែករំលែកនូវព័ត៌មាន គំនិតនានា ដំណោះស្រាយផ្សេងៗជាមួយគ្នាបាន» ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែឧសភា ឆ្នាំ ២០២២ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា YSEALIនឹងមានចំនួនកើនឡើងទ្វេដងក្នុងរយៈ ពេលបីឆ្នាំ ។ កិច្ចប្រជុំកំពូល YSEALI គូសបញ្ជាក់ពីភាពរឹងមាំនៃចំណងទាក់ទងប្រជាជននិងប្រជាជន និងការប្តេជ្ញាចិត្តរបស់យើង ចំពោះសសរស្តម្ភសង្គមវប្បធម៌ក្រោមភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក អាស៊ាន ។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៣ មក បណ្តាញ YSEALI បានកើនឡើងសមាជិករហូតដល់ជាង ១៥ ម៉ឺន ៥ ពាន់នាក់ ។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រកាសនូវគម្រោងឈ្មោះ «កាតាលីករសហគមន៍» ឬអ្នកជំរុញល្បឿនក្នុងសហគមន៍ដែលជាគម្រោង ជំនួយថវិកាខ្នាតតូច ជូនដល់សិក្ខាកាមចូលរួម ដែលនឹងផ្តល់ជាមូលនិធិចំពោះគម្រោងស្នើសុំដ៏លេចធ្លោរបស់អ្នកដឹកនាំវ័យក្មេង ក្នុងការអនុវត្តទូទាំងតំបន់អាស៊ាន នាឆ្នាំខាងមុខនេះ ៕ N

Post navigation