Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាថ៌កំបាំង​នៅ​ពីក្រោយ​យន្តហោះ Boeing 737 បោះបង់​ចោល​នៅ​កណ្តាលវាល​លើ​កោះ​បាលី

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ Boeing 737 ដែល​គេបោះបង់​ចោល​មួយគ្រឿង បាន​ចត​ចោល​នៅ​កណ្តាលវាល​មួយ​នៅលើ​កោះ​បាលី​ដោយមាន​អ្នកដំណើរ​ជាច្រើន​អេះ​ក្បាល​ឆ្ងល់​​ថា​តើ​វា​មក​ពី​កន្លែង​ណា​។​

​យន្តហោះ​ដ៏​ធំ​នេះ​បាន​ចត​ចោល​នៅ​កន្លែង​យក​ថ្មកំបោរ​មួយ​នៅ​ជិត​ផ្លូវ​ហាយវេ Raya Nusa Dua Selatan មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​ផាន​ដា​វ៉ា (Pandawa) ដែល​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​។​

​អ្នក​កោះ​បាលី​មួយចំនួន​បាន​លើកឡើង​ថា យន្តហោះ​នេះ​ត្រូវ​បាន​បោះបង់ចោល​នៅ​ទីនោះ​ដោយ​សហគ្រិន​ពោរពេញ​ដោយ​មហិច្ឆតា​មួយរូប ដែល​ចង់​ធ្វើ​ភោជនីយដ្ឋាន​មួយ​នៅ​ខាងក្នុង​នោះ​។​

​យន្តហោះ​នេះ​ចត​ចោល​ជាមួយ​ជណ្តើរ​មួយ​ទល់​នៅ​ពីមុខ​ច្រកចូល​ខាងមុខ​។​

​វា​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ ដោយ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​និយាយថា​វា​ពិបាក​មើល​ឃើញ​ណាស់​ព្រោះ​វា​នៅ​ជាប់​នឹង​បណ្តុំ​កុងតឺន័រ​ដឹកជញ្ជូន​។​

​វា​មិនមែន​ជា​យន្តហោះ Boeing 737 តែមួយគត់​ដែល​បាន​ចូលនិវត្តន៍​នៅលើ​កោះ​បាលី​នោះទេ ខណៈ​យន្តហោះ​ផ្សេង​ទៀត​ត្រូវ​គេ​ប្រទះឃើញ​នៅ​ផ្នែក​ផ្សេង​ទៀត ដែល​ខ្លះ​ប្រើ​ជា​កន្លែង​ទេសចរណ៍​។​

​មួយ​ក្នុងចំណោម​នោះ​គឺ​ចត​នៅ​ក្បែរ​ហាង Dunkin Donuts នៅក្បែរនោះ ដោយ​ស្លាប​របស់​វា​គឺ​ស្ថិតនៅលើ​ជញ្ជាំង​អាហា​រដ្ឋា​ន​។​

​មនុស្ស​ក៏​មិនដឹង​ថា​វា​ទៅ​ដល់​ទីនោះ​ដោយ​របៀប​ណា​នោះ​ដែរ​។​

​អ្នកខ្លះ​បាន​និយាយ​ថា​យន្តហោះ​គ្មាន​ម៉ាស៊ីន​នេះ​ប្រហែលជា​គំនិត​ចង់​បង្កើត​ភោជនីយដ្ឋាន​មួយ​ផ្សេង​ទៀត ដែល​គេបោះបង់​ចោល​ឬ​មាន​គម្រោង​ប្រើ​ជា​ផ្ទះ​៕

​យន្តហោះ Boeing 737 មួយចំនួន​ត្រូវបាន​បោះបង់​ចោល​នៅ​កោះ​បាលី ហើយ​គេ​មិនដឹង​ថា​វា​មក​ទីនោះ​ដោយ​របៀប​ណា​ទេ

Post navigation