Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាល​រាជធានី​ភ្នំពេញ ជូន​ដំណើរ និង​ពិនិត្យមើល​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​, មន្ត្រីរាជការ កំពុងធ្វើដំណើរ​ទៅ​ស្រុកកំណើត ទាំង​ព្រលឹម​

Views: 1

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រលឹម​ថ្ងៃទី​២៣ កញ្ញា នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ចំនួន ១៧៥ គ្រឿង សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ទៅលេង​ស្រុកកំណើត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​មិន​យកប្រាក់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ស្វាគមន៍​ដោយ​ក្តី​ញញឹម ក្នុង​ការបំរើ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​បងប្អូន ក្រុមគ្រួសារ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​គោរព តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ព្រលឹម ថ្ងៃទី​២៣ កញ្ញា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​សកម្មភាព​ការដឹកជញ្ជូន​បងប្អូន ប្រជាពលរដ្ឋ ជា​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ កម្ម​ការ​នី សិស្ស និស្សិត ទាំងអស់ ដែល​កំពុងធ្វើដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​បងប្អូន ក្រុមគ្រួសារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង ចំនួន ១៧៥ គ្រឿង សំរាប់​បំរើសេវា ដឹកជញ្ជូន​បងប្អូន រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​មិន​បង់ប្រាក់ ដើម្បី​អបអរសាទរ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ រថយន្តក្រុង ទាំង ១៧៥ គ្រឿង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​បែងចែក​សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ចេញពី​រាជធានី​ភ្នំពេញ តាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ គឺ​តាមតម្រាយ​ផ្លូវជាតិ​ទាំង​៦ ចេញទៅ​បណ្តា​ខេត្ត​ក្រុង​នានា ចំនួន ១២០ គ្រឿង​។​

​សូមបញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រថយន្ត ចំនួន ៥៥ គ្រឿង​។ ការចេញដំណើរ​ចាប់ពី​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ កញ្ញា​នេះ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ ទៅលេង ស្រុក នា​ព្រឹក​ថ្ងៃទី​២៣ កញ្ញា នេះ បាន​ថ្លែងថាៈ អនុវត្តតាម​អនុ​សាស​ន៏​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ចំនួន ១៧៥ គ្រឿង ទៅ ១៨០ គ្រឿង ចាំ​ដឹក បងប្អូន​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត តាម​បណ្តា​ខេត្ត ក្រុង​នានា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នេះ ដោយ​មិន​យកប្រាក់ ទាំង​ទៅ ទាំង​មក​។ នេះ​ជា​ការគិតគូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​សម្រាល​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ក្នុងពេល​ទៅលេង​ស្រុកកំណើត នាឱកាស​នេះ​។

​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថាៈ ការអនុវត្ត​ការដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​រថយន្តក្រុង ដោយ​មិន​យកប្រាក់ ក៏​ជាការ​រួមចំណែក​កាត់បន្ថយ​ការ​តម្លើងថ្លៃ រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​របស់ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយចំនួន ដែល​តែង​តម្លើងថ្លៃ ធ្វើដំណើរ នៅពេល​មាន​បុណ្យទាន​ម្តងៗ​។​

​លោក​បាន​បន្ថែមទៀតថាៈ ភ្ជុំបិណ្ឌ​ឆ្នាំនេះ យើង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ បាន​សំរុក​ទៅ លេង​ស្រុកកំណើត តាមរយៈ​រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​សន្ទុះ​កើនឡើង ដោយ​បងប្អូន បាន​យល់ឃើញថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​យើង ងាយស្រួល​ជិះ​, មាន​ផាសុកភាព , មាន​សុវត្ថិភាព និង​ជិះ​មិន​បង់ប្រាក់​ថែមទៀត​។ តាមរយ់ លោក ឃួ​ង ស្រេង បងប្អូន​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល តែង​បាន​គិតគូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ពិសេស​នៅពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក គឺមាន​សម្តេច នៅក្បែរ​បងប្អូន​ជានិច្ច​៕ V / N

Post navigation