Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត​កំពង់ឆ្នាំង​អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ក្នុង​ក្រុង​កំពង់ឆ្នាំង​

Views: 9

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែធ្នូ ឆ្នាំ​២០២២ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​កាត់​វិញ្ញាសារ​ប្រឡង​មធ្យមសិក្សា ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត​ក្រុមប្រឹក្សា​ខេត្ត អភិបាលក្រុង ស្រុក​និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​គណៈមេប្រយោគ​ផងដែរ ។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់ គណៈមេប្រយោគ​នៅតាម​មណ្ឌល​នីមួយៗ ត្រូវធ្វើ​ការត្រួតពិនិត្យ​បេក្ខជន​ទាំងអស់ ដោយ​មិនត្រូវ​ឱ្យមាន​ការនាំយក​នូវ​រាល់​សំណេរ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ឡើយ ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត ក៏​ណែនាំ​ដល់​បេក្ខជន​ទាំងអស់ កុំ​មានការ​ភិតភ័យ​ហើយ​ត្រូវ​តាំងចិត្ត​បញ្ចេញ​សមត្ថភាព​ចំណេះដឹង​ពិតប្រាកដ ដែល​ខ្លួន​បាន​សិក្សា​រៀនសូត្រ​នាពេល​កន្លងមក អ្នកចេះ គឺជា​ប់ ដើម្បី​ទទួលបាន​ជោគជ័យ បេក្ខជន​ទាំងអស់​ចាំបាច់​គោរព​អនុវត្តន៍​បទបញ្ជា​រប​ស់​ក្រសួង​ជៀសវាង​ប្រព្រឹត្ត​ខុសឆ្គង​។​

​តាម​ការបញ្ជាក់​អោយដឹងពី លោក ស៊ឹម ប្រឹម ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថា នៅ​ខេត្តកំពង់ឆ្នាំង​មាន​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ទូទាំង​ខេត្ត​សរុប​មាន​ចំនួន​ប្រាំបី មណ្ឌល​ចែកចេញជា​១៧៣​បន្ទប់ មណ្ឌល​ប្រឡង​មាននៅ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ មាន​បេក្ខជន​ប្រឡង​សរុប​៤.៣០៤​នាក់ ស្រី​២៣៧៦​នាក់ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពីរ​មណ្ឌល ស្មើ​៤០​បន្ទប់ មាន​បេក្ខជន​ប្រឡង ១.០៥៩​នាក់ ស្រី​៦៩៥​នាក់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ប្រាំមួយ​មណ្ឌល​ស្មើ​១៣៣​បន្ទប់ មាន​បេក្ខជន​សរុប ៣.២៤៥​នាក់ ស្រី​១.៦៨១​នាក់​៕/R​

Post navigation