Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្ត​កំពង់ធំបញ្ជា​ឱ្យមន្ត្រី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដោះស្រាយ​ទំនាស់​ក្នុង​ក្របខ័ណ្ឌ​ខេត្ត ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ

Views: 3

ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ ៖ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំបានដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាពនៃ​ការដោះស្រាយ​ទំនាស់​ក្នុង​ក្របខ័ណ្ឌ​ខេត្ត ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ។

​នៅក្នុងកិច្ចប្រជុំ​នៅថ្ងៃទី៣០ខែកញ្ញានេះលោក​ងួន រតនៈ បញ្ជាក់ទៅកាន់អ្នកចូលរួមថា កិច្ចប្រជុំ​នេះ ដើម្បី​ស្តាប់​នូវ​វឌ្ឍនភាពស្តីពី​ការដោះស្រាយ​បញ្ហា​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ ជាពិសេស​ប្រភេទ​ទំនាស់​ដីធ្លី ជា​ប្រភេទ​សេវា​មួយ​ចាំបាច់​សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ហើយ​យន្តការ​នៃ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា ជា​ធាតុ​ចូល​មួយ​ត្រូវមាន​ការយល់ដឹង​បន្ថែម ដោយ​ធ្វើការ​អង្កេត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ធ្វើការ​សម្របសម្រួល ក្នុងការ​បត់បែន​ស្វែងរក​ដំណោះស្រាយ​ទំនាស់ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយធ្វើយ៉ាងណា​ក្នុង​មួយខែត្រូវ​ដោះស្រាយ​ទំនាស់​ឱ្យ​បាន​ចប់​មួយ​រឿង​យ៉ាងតិច​។

​លោក​អភិបាល​ខេត្តកំពង់ធំ​បន្តថា សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​យកចិត្តទុកដាក់​ព​ន្លឿ​ន​នៃ​ការដោះស្រាយ​បន្ថែមទៀត​លើ​វិស័យ​ដីធ្លី​នេះ ហើយ​រាល់​យន្តការ​នៃ​ការដោះស្រាយ ត្រូវមាន​តម្លាភាព ប្រសិទ្ធភាព ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួលយក​ប្រកបដោយ​ភាពជឿជាក់ និង​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​។​

​លោក​ងួន រតនៈ បានបញ្ជាក់​បន្ថែម​ទៀ​ថា នៅក្នុង​ខែកញ្ញា​នេះ រដ្ឋបាលខេត្ត​កំពង់ធំ បានទទួល ពាក្យបណ្ដឹង​សរុប មាន​ចំនួន ២៩​ករណី និង​ដោះស្រាយ​បញ្ចប់​សំណំ​រឿងចំនួន ៧​ករណី ក្នុងនោះ មានករណី​ទំនាស់​ព្រំដី ករណី​សុំ​បើកផ្លូវ​ចូល​ដីចម្ការ និង​ករណី​សុំ​បើកផ្លូវ​ចូល​ផ្ទះ ៕​សរន

Post navigation