Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តព្រះសីហនុនិងឯកអគ្គរដ្ឋទូតចិនចុះសួរសុខទុក្ខជនរងគ្រោះដោយសារលិចទូកនៅដែនសមុទ្រកម្ពុជា

Views: 6

ដោយ: ជា សីហ:/ភ្នំពេញ:នា ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកគួច ចំរើន អភិបាល ខេត្តព្រះសីហនុ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន០២នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់នេះ គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះ ក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក ហើយត្រូវបានជួយសង្រ្គោះដោយប្រជានេសាទ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សូមជម្រាបជូនថា ជនរងគ្រោះដោយសារករណីលិចទូកនេះ មានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ សរុប២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។ ដោយឡែកតាមព័ត៌មានមិនទាន់ផ្លូវការបានឱ្យដឹងថា ជនរងគ្រោះចំនួន០៩នាក់ផ្សេងៗទៀតបានហូរទៅកាន់ព្រំដែនទឹកប្រទេសវៀតណាម និងត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរវៀតណាមផងដែរ ដោយករណីនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងធ្វើការទំនាក់ទំនងជាមួយស្ថានទូតសាធារណរដ្ឋចិនប្រចាំប្រទេសវៀតណាម ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់បន្ថែមទៀត។ N

Post navigation