Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យការសម្របសម្រួល ក្នុងយុទ្ធនាការអន្តរាគមន៍លក់ ទិញស្រូវរបស់ប្រជាកសិករ

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះពិនិត្យ សម្របសម្រួល ក្នុងយុទ្ធនាការអន្តរាគមន៍លក់ ទិញស្រូវ របស់ប្រជាកសិករ ក្នុងបំណងដើម្បីបញ្ចៀសការទិញស្រូវ ទម្លាក់ថ្លៃស្រូវ ពីឈ្មួញខ្លះ ដែលដែលកេងចំណេញ ពីឱកាសនេះ។

លោកបានឱ្យដឹងថាៈ ការបន្តចុះអន្តរាគមន៍ ក្នុងយុទ្ធនាការជួយសម្របសម្រួលការប្រមូល ទិញស្រូវ ដើម្បីជួយរក្សាលំនឹងតម្លៃលក់ ទិញស្រូវដល់ប្រជាកសិករ ក្នុងខេត្តបន្ទាយមានជ័យ គឺដើម្បីតាមដាន គ្រប់គ្រងស្ថានភាពនេះ ឱ្យល្អប្រសើរ។

ឆ្លៀតឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា សូមគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានគិតគូរខ្ពស់ ដល់ប្រជាកសិករ ក្នុងនោះ បានផ្តល់ថវិកាបន្ថែម ចំនួន ១០ លានដុល្លារអាម៉េរិក ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនបៃតង និងរោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវ ពីប្រជាកសិករ តាមតម្លៃសមស្រប ដែលចៀសវាងការទិញទម្លាក់ថ្លៃ ពីឈ្មួញខិលខូច មួយចំនួន។

លោកបានចុះជួបផ្ទាល់ជាមួយមន្ត្រីក្រុមការងារ នៃអាជ្ញាធរដែនដី មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនបៃតង ក្រុមហ៊ុន AMRU Rice រោងម៉ាស៊ីនកិនស្រូវ ឈ្មួញកណ្តាល និងកសិករម្ចាស់ស្រូវ តាមបណ្តាគោលដៅមួយចំនួន ក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក។

ជាការសង្កេត បានឃើញថា ស្ថានភាពការប្រមូផលស្រូវ និងតម្លៃនៃការលក់ ទិញស្រូវរបស់ អ្នកគោលដៅ គឺរក្សាបានតម្លៃល្អ សមស្របទៅនឹងតម្លៃគោល ដែលបានកំណត់គោលការណ៍ រួចហើយ ទៅតាមគុណភាព និងប្រភេទស្រូវ ។ ក្នុងនោះ ឈ្មួញកណ្តាល (ក្រៅពីក្រុមហ៊ុន និងរោងម៉ាស៊ីន) ដែលប្រមូលទិញស្រូវ សម្រាប់យកទៅលក់ឱ្យក្រុមហ៊ុន, ឱ្យតាមរោងម៉ាស៊ីន និងយកនាំចេញ ទៅប្រទេសវៀតណាម ក៏ដាក់តម្លៃទិញ ក្នុងតម្លៃប្រហាក់ប្រហែល ឬទាបជាង តិចតួច ធៀបទៅនឹងតម្លៃគោលដែលកំណត់ ជាគោលការណ៍ ដែលត្រូវលក់ទៅឲ្យខាង ក្រុមហ៊ុន និងរោងម៉ាស៊ីន។ ការទទួលទិញស្រូវ ដែលមិនបន្តុះបង្អាប់ ឬមិនព្រមឱ្យតម្លៃប៉ុន្មាន ឬមិនព្រមទិញ និងការអនុវត្តថ្លៃគោលនេះ បានធ្វើឱ្យប្រជាកសិករ ម្ចាស់ស្រូវតាមគ្រប់គោលដៅ ទិញ លក់ស្រូវនានា បានពេញចិត្ត និងអបអរសាទរ។

ប្រជាកសិករ រួមជាមួយ លោកអភិបាលខេត្ត ក៏នៅតែសូមគោរពថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនបៃតង របស់លោកឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីពាណិជ្ជកម្ម កសិកម្ម ដែលបានជួយសម្របសម្រួល ដោះស្រាយបញ្ហា តម្លៃស្រូវរស្សា (ស្រូវស្រាល ស្រូវកណ្តាល) ទាំងប្រភេទស្រូវចំណី សម្រាប់កិនជាអង្ករនាំចេញ ទៅក្រៅប្រទេស ទាំងស្រូវចំណី ដែលកិនជាអង្ករលក់ក្នុងស្រុក៕/V-PC

Post navigation