Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខណ្ឌ​កំបូល នាំយក​សម្ភារៈ​សំណង់ ប្រគេន​ព្រះចៅអធិការ​វត្ត​តាំង​រនាម សម្រាប់​ស្ថាបនា​សមិទ្ធផល​នានា នៅក្នុង​វត្ត​

Views: 4

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ជាការ​ឆ្លើយតប​តាម​សំណើ​-​សំណូមពរ​ដោយផ្ទាល់ របស់​គណៈកម្មការ អាចារ្យវត្ត​តាំង​រនាម ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល អាណត្តិ​ទី​៣ ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ដឹកនាំ​មន្ត្រី សាលាខណ្ឌ សង្កាត់ ភូមិ នាំយក​សម្ភារៈ​សំណង់ មាន​ស៊ីម៉ង់​ត៌ ២​តោន កំទេច​ថ្ម ១៤ ម៉ែត្រ​គីប ក្នុងនោះ ស៊ីម៉ង់​តិ៍​ចំនួន ២ តោន​ទៀត ដែលជា​សទ្ធា​ដ៏​ថ្លៃថ្លា​របស់លោក​ស្រី កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​កំបូល បាន​ប្រគេន​ព្រះចៅអធិការ​វត្ត​តាំង​រនាម សម្រាប់​ស្ថាបនា សមិទ្ធផល​នានា​នៅក្នុង​វត្ត​អារាម សំដៅ​កែលម្អ និង​លើកកម្ពស់​សោភ័ណភាព ក្នុង​បរិវេណ​វត្ត​អារាម ដើម្បី​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ស្របតាម​ការរីកចម្រើន នៃ​វិស័យ​អាណាចក្រ​៕/V​

Post navigation