Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខណ្ឌកំបូល​ នាំស្រូវពូជជាអំណោយសម្តេចតេជោ ហ៊ុន សែន ទៅចែកជូនដល់កសិករ ក្នុងសង្កាត់បឹងធំ

Views: 2

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល​បានសហការជាមួយមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ រាជធានីភ្នំពេញ​ បានរៀបចំពិធីមួយកាលពីថ្ងៃទី៣០​ ខែមករា​ កន្លងទៅថ្មីៗនេះ​ ដើម្បីចែកគ្រាប់ស្រូវពូជ ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ស្រូវប្រាំង បណ្តាលមកពីជំនន់ទឹកស្ទឹងព្រែកត្នោត​ ចំនួន៩៩គ្រួសារ​ មកពីភូមិចំនួន៣​ គឺភូមិដូនកុក​ ភូមិខ្ចៅ​ និងភូមិអន្លង់ស្វាយ​ ស្ថិតក្នុងសង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ។

ពិធីចែកអំណោយស្រូវពូជ ខាងលើនេះ ក្រោមអធិបតីភាពលោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ និងលោក​ ហ៊ិន​ ប៉ិច​ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលទទួលស្រូវពូជ សូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ស្រូវពូជ​ដល់ពួកគាត់ នាពេលនេះ ៕ V / N

Post navigation