Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខណ្ឌមានជ័យ បានទទួលអំណោយសម្រាប់ជួយជនរងគ្រោះ ពីព្រះសង្ឃ គង់នៅវត្តដំបូកខ្ពស់

Views: 1

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៦​ ខែតុលា ឆ្នាំ២០២២​ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស​ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ រួមជាមួយលោកស្រី ហួត ឃីម អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ​ និងសមាជិក សមាជិកា បានចូលរួមទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីព្រះសង្ឃគង់នៅ វត្តដំបូកខ្ពស់ ព្រះនាម ព្រះលិខិត ធម្មនាថ​ហាន គីមសយ ព្រះគ្រូសូត្រស្តាំ​និងព្រះគ្រូ សិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រ ឆ្វេង​វត្តដំបូកខ្ពស់​ សម្រាប់កាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាត ក្រីក្រ និងជួបការលំបាកនានា នៅក្នុងទឹកដីខណ្ឌមានជ័យទាំងមូល។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានថ្លែងព្រះអំគុណយ៉ាងជ្រាលជ្រៅដល់ ព្រះលិខិតធម្មនាថ ហាន គីមសយ ព្រះគ្រូសូត្រស្តាំ និងព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន​ ព្រះគ្រូសូត្រឆ្វេង វត្តដំបូកខ្ពស់​ដែលបានប្រទាននូវទេយ្យទាន និងបច្ច័យដល់សាលា ខណ្ឌមានជ័យ នាពេលនេះ មានសារៈសំខាន់ណាស់ ដោយអាណាចក្រ និងពុទ្ធចក្រ ចេះជួយគ្នាទៅវិញទៅមក។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថាៈ អំណយទាំងនោះ រួមមាន បាឡុង ៤២ ឣង្ករ ៤០ បាវ ស្មេីនឹង ២.០០០ គីឡូក្រាម មី៥០កេះ ទឹកដោះគោ ២០០ កំប៉ុង ស្ករស ៣៦០ គីឡូក្រាម​ ទឹកត្រី ១៥ យួរ ទឹកស៊ីអ៉ីវ ១៦យួរ និងថវិកា ៤​.៥០០​.០០០ រៀល ៕ V / N

រូបថត ( លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស​ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ​ រួមជាមួយលោកស្រី ហួត ឃីម អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ​ និងសមាជិក សមាជិកា បានចូលរួមទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីព្រះសង្ឃគង់នៅ វត្តដំបូកខ្ពស់ )

Post navigation