Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខណ្ឌមានជ័យ ប្រកាសប្រគល់ភារកិច្ចមន្ត្រី ជានាយិការងរដ្ឋបាលខណ្ឌម្នាក់ និងស្មៀនសង្កាត់ ពីរនាក់

Views: 6

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌមានជ័យ ប្រចាំខែមករា និងលើកទិសដៅបន្តអនុវត្តការងារ ក្នុងខែកុម្ភៈ និងពិធីប្រគល់ភារកិច្ចជូនមន្ត្រីជានាយិការង រដ្ឋបាលខណ្ឌ ម្នាក់ និងស្មៀនសង្កាត់ ចំនួន ពីររូប ប្រចាំខណ្ឌមានជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក​ លោកស្រី អភិបាលរង លោកនាយក / នាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការរង កងរាជអាវុធហត្ថ លោកប្រធានភូមិភាគពិសេស ខណ្ឌ លោកចៅសង្កាត់ទាំង៧ លោកមេប៉ុស្តិ៍ទាំង៧ លោកប្រធាន/អនុប្រធានផ្សារទាំង៣ លោក/លោកស្រី មន្ត្រីរាជការ និងលោកប្រធាន/អនុប្រធានសន្តិសុខ រួមទាំងមន្ត្រីជាច្រើន រូបប្រចាំខណ្ឌមានជ័យ។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យ នេះ ដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ ផែនការសំរាប់ពេលខាងមុខបន្តទៀត។

ក្នុងកិច្ចប្រជុំនោះដែរ មានការប្រគល់ភារកិច្ចជូន មន្ត្រីចំនួន ៣ រូប លោកស្រី សឿង ដ័រឡីង ជានាយិការង រដ្ឋបាលខណ្ឌមានជ័យ, លោក ផាន់ បញ្ញា ស្មៀនសង្កាត់ចាក់អង្រែក្រោម និងលោក សម សុខសែន ស្មៀនសង្កាត់បឹងទំពន់ទី២ ៕ V / N

Post navigation