Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលក្រុង​គៀវ​ប៉ះ​សម្តី​គ្នា​ជាមួយ​លោក​ហ្សេ​ឡេន​ស្គី​និង​សម្ពន្ធមិត្ត​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អភិបាលក្រុង​គៀវ គឺ​អតីត​អ្នក​ប្រដាល់​អាជីព វី​តា​លី គ្លី​តស្កូ (Vitali Klitschko)​បាន​ផ្តោះផ្តង​វោហា​សាស្ត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​វិច្ឆិកា​ជាមួយ​ប្រធា​​នា​ធិបតី​អ៊ុយ​ក្រែ​ន​និងស​ម្ព​ន្ធមិត្តរប​ស់​គាត់​អំពី​របៀប​ជួយ​អ្នកស្រុក​ទប់ទល់​នឹង​ការ​ដាច់​ចរន្តអគ្គិសនី ដោយ​ចាត់ទុក​ជម្លោះ​របស់​ពួកគេ​ថា “​គ្មាន​ន័យ​” ចំ​ពេល​រុស្ស៊ី​កំពុង​ធ្វើ​យុទ្ធនាការ​យោធា​។​

​លោកគ្លី​តស្កូ​បាន​និយាយថា “​មជ្ឈមណ្ឌល​កម្តៅ​” ចំនួន ៤៣០​កំពុង​ជួយ​អ្នកស្រុក​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ស្ថានីយ​ថាមពល ហើយ​ជាង ១០០​កន្លែង​ទៀត​ត្រូវបាន​គ្រោង​​ទុក​ក្នុងករណី​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បានកត់សម្គាល់​កាលពី​សប្តាហ៍​មុន​ថា​មាន​ពាក្យ​ត្អូញត្អែរ​ច្រើន​អំពី​វិធានការ​កំពុង​អនុវត្ត​នៅក្នុង​រដ្ឋធានី​។​

​លោកគ្លី​តស្កូ​បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើ Telegram​ថា “​ខ្ញុំ​មិន​ចង់​ចូលរួម​ក្នុង​ជម្លោះ​នយោបាយ​ទេ ជាពិសេស​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​។ នោះ​គ្មាន​ន័យ​ទេ​។​ខ្ញុំ​មាន​កិច្ចការ​​ត្រូវធ្វើ​នៅក្នុង​ទីក្រុង​”​។​

​លោកគ្លី​តស្កូ ដែល​បាន​ជាប់​ក្នុង​ជម្លោះ​ជា​ច្រើន​ជាមួយ​លោក​ហ្សេ​ឡេន​ស្គី​មុន​ពេល​ការលុកលុយ​របស់​រុស្ស៊ី បាន​និយាយថា សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​បាន​ចូលរួម​ក្នុង “​ឧបាយកល​”​អំពី​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​របស់​ទីក្រុង រួមទាំង “​រូបថត​ដែល​មិន​អាច​យល់​បាន​” ដែល​បាន​បង្ហោះ​តាម​អន​ឡា​ញ​។​

​លោកគ្លី​តស្កូ​បាន​និយាយថា “​និយាយ​ឱ្យ​ស្រួល​ស្តាប់ វា​មិន​ល្អ​ទេ​។ មិន​ល្អ​សម្រាប់​ទាំង​អ៊ុយ​ក្រែ​ន​និង​ដៃគូ​បរទេសរ​បស់​យើង​។ ថ្ងៃនេះ ខុស​ពី​ពេល​ណាៗ​ទាំងអស់ គ្រប់​គ្នា​ត្រូវតែ​រួបរួម​គ្នា​និង​ធ្វើការ​ជាមួយគ្នា​។ ហើយ​នៅ​ទីនេះ​យើង​បែរ​ជា​មាន​ល្បែង​នយោបាយ​មួយចំនួន​”​។​

​ប៉ុន្តែ​សម្ពន្ធមិត្ត​កំពូល​មួយ​រូប​របស់​ប្រធានាធិបតី​បាន​បង្កើន​ការ​វាយ​សំពង​ថ្មី​មួយ ដោយ​និយាយថា ការពន្យល់​របស់​គ្លី​តស្កូ “​មាន​ភាពខុសគ្នា​ខ្លាំង​” ពីអ្វី​ដែល​អ្នកស្រុក​កំពុង​រាយការណ៍​។ លោក​បាន​ទុក​ពេល​ឱ្យ​លោក​អភិបាលក្រុង​មួយ​សប្តាហ៍​ដើម្បី​ដោះស្រាយ​បញ្ហា​និង​បញ្ជូន​ទៅ​ផ្នែក​អធិការកិច្ច​មជ្ឈមណ្ឌល​ជំនួយ​។​

​លោក ដេវីដ អា​រ៉ា​ខា​មៀ (David Arakhamia) ប្រធាន​ក្រុម​អ្នក​បម្រើ​ប្រជាជន​នៅក្នុង​សភា បាន​និយាយ​នៅលើ Telegram ថា “​ខ្ញុំ​មាន​សំណើ​មួយ​។​អាជ្ញាធរ​ក្រុង​មាន​ពេល​មួយ​សប្តាហ៍​ដើម្បី​​កែ​កំហុស ហើយ​យើង​នឹង​ធ្វើ​អធិការកិច្ច​រួមគ្នា​ជាមួយ​អភិបាលក្រុង​”​។​

​លោក​ហ្សេ​ឡេន​ស្គី​កាលពី​សប្តាហ៍​មុន​បាន​ផ្សព្វផ្សាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ “​មជ្ឈមណ្ឌល​ឥត​ចេះ​ដួលរលំ​” រាប់ពាន់​កន្លែង ដែល​បង្កើតឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ផ្តល់​បណ្តាញ​កម្តៅ ទឹក អ៊ីនធឺណិត និង​ទូរស័ព្ទ​ចល័ត​។​

​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ពេលយប់​របស់គាត់​កាលពី​ថ្ងៃ​សុក្រ លោក​ហ្សេ​ឡេន​ស្គីបា​ននិយាយថា​អភិបាលក្រុ​ង​គៀវ​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ជួយ​អ្នកស្រុក​ដែល​រង​ទុក្ខ​លំបាក​នោះទេ​។​”​និយាយ​ឱ្យ​ស្រួល​​ស្តាប់ ការងារ​បន្ថែម​ទៀត​គឺ​ត្រូវការ​ធ្វើ​ជា​ចាំបាច់​”​។​

​លោក​ហ្សេ​ឡេន​ស្គី​បាន​ឈ្នះឆ្នោត​ប្រធានាធិបតី​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ ២០១៩ ប្រាំ​ឆ្នាំ​បន្ទាប់ពី​លោកគ្លី​តស្កូ​ចូលកាន់​តំណែង​អភិបាល​ក្រុង​ជា​លើកដំបូង​។ មុន​ពេល​សង្គ្រាម​មេដឹកនាំ​ទាំងពីរ​បាន​ប៉ះទង្គិច​​គ្នា​អំពី​របៀប ដែល​រដ្ឋធានី​និង​សេវាកម្ម​របស់​ខ្លួន​កំពុងដំណើរការ​៕

អភិបាលក្រុង​គៀវ លោក វី​តា​លី គ្លី​តស្កូ តប​ទៅ​នឹង​សម្តី​របស់​ហ្សេ​ឡេន​ស្គី​

Kyiv Mayor Vitali Klitschko serves at the place where a shell hit a residential building, as Russia’s invasion of Ukraine continues, in Kyiv, Ukraine March 18, 2022. REUTERS/Thomas Peter/File Photo

Post navigation