Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អភិបាលរង​ខេត្តស្វាយរៀង បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង ធ្លាប់​ផ្តល់​កន្លែង​លេងល្បែង​សុីសង នៅ​ក្រុង​បាវិត

Views: 1

​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ នេះ លោក សេង សិលា និង​លោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ហាង កាហ្វេ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​ធ្លាប់​ផ្តល់​កន្លែង​លេងល្បែង​សុ​ី​សង (​ឡូតូ​អន​ឡាញ និង​មាន់​ជល់​អន​ឡាញ​) ។

​សមាសភាព​ចូលរួម មាន​លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង លោក​អធិការរង​ក្រុង​បាវិត លោក​ចៅសង្កាត់​ច្រកម្ទេស លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ផងដែរ ។

​លោក សេង សិលា បាន​មានប្រសាសន៍ថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ទីតាំង ផ្តល់​កន្លែង​ភ្នាល់ លេងល្បែង​សុ​ី​សង​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ចាត់​ឱ្យ​លោក និង​លោក ម៉ែន អេង ជា​អភិបាលរង​ខេត្តស្វាយរៀង ដឹកនាំ​សហការ ជាមួយ រដ្ឋបាល​ក្រុង​បាវិត សង្កាត់​ច្រកម្ទេស បាន​ចុះ​ពិនិត្យ​ទីតាំង ខាងលើ​នោះ​។

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្តទៀតថាៈ ក្រោយពី​ចុះទៅ​ដល់ទី​តាំងហាង កាហ្វេ ខាងលើនេះ ពិនិត្យឃើញថា ទីតាំង​មួយ​នេះ គ្មាន​សកម្មភាព​បើក​លេងល្បែង សុ​ី​សង​នោះទេ ហើយ​ទីតាំង​នេះ ក៏​ធ្លាប់​ត្រូវបានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ជាមួយ អាជ្ញាធរ​មូលដ្ឋាន រួចហើយ​ដែរ​។

​លោក សេង សិលា និង​លោក ម៉ែន អេង បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​ទីតាំង​ហាង​កាហ្វេ ខាងលើ កុំឱ្យ​មានការ​លួចលាក់ ផ្តល់​កន្លែង​លេងល្បែង​សុ​ី​សង គ្រប់​ប្រភេទ ដែល​ផ្ទុយ ទៅនឹង​ច្បាប់ ទាំង​អ្នកលេង ទាំង​អ្នកផ្តល់​ទីតាំង ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំឱ្យ​នាំគ្នា​ចូល​លេងល្បែង សុ​ី​សង នៅតាម​បណ្តាល​កា​សុ​ី​ណូ និង​ទីតាំង​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដែល​វា​ផ្ទុយទៅនឹង​ច្បាប់ ហើយ​ប្រឈម​ទៅនឹង​ទោសទណ្ឌ ថែម​ទៀតផង​៕/V​.mara

Post navigation