Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលរង​រាជធានី​៖ JICA តែងតែ​ផ្តល់​ការគាំទ្រ ជាពិសេស​តាមរយៈ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ​

Views: 10

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអញ្ជើញចូលរួម ជាអធិបតី នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម (JCC) លើក​ទី​៦ ស្តីពី​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ (​ហៅ​កាត់​ថា គម្រោង PiBO) ។ នេះបើយោងតាមទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក កើត ឆែ បានឱ្យដឹងនៅថ្ងៃនេះ។

​នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក អ៊ូ ធន​សាល តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក Keisuke Tanaka នាយករង JICA Headquarter ប្រចាំ​ប្រទេស​ជប៉ុន​, អ្នកស្រី Miyahara Ai តំណាង​ជាន់ខ្ពស់ JICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, អ្នកស្រី Iwai Mariko ទីប្រឹក្សា​បង្កើត​គម្រោង JICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក កូវ មុន្នី​រតន៍ តំណាង ADB Cambodia, លោក Kiminari Takahasi ប្រធាន​ទីប្រឹក្សា​គម្រោង PiBO និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ លោ​ល កើត ឆែ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ប្រជាជន​ជប៉ុន រដ្ឋាភិបាល​ជប៉ុន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​តែងតែ​ផ្តល់​ការគាំទ្រ ជាពិសេស​តាមរយៈ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ (PiBO) បានផ្តល់​ជំនួយឥតសំណង រថយន្តក្រុង ចំនួន ៨០ គ្រឿង និង​ជំនួយ​បច្ចេកទេស យ៉ាងច្រើន អស់​រយៈពេល ៥ ឆ្នាំ គិត​ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ដែល​នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​សមិទ្ធផល​ដែល​ទទួលបាន​ពី ” មិត្ត​ជប៉ុន ” នឹងចូលរួម​ចំ​ណែ ក្នុង​វិស័យ​ដឹកជញ្ជូន សាធារណៈ នៅ​រាជធានី​ភ្នំពេញ ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ជីវភាព​របស់​បងប្អូន ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​រដ្ឋបាល រាជធានី​ភ្នំពេញ និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង បន្ត​អភិវឌ្ឍន៍​សេវា រថយន្តក្រុង​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ឱ្យមាន​ប្រសិទ្ធភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕/V​

Post navigation