Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលរងខេត្តស្វាយរៀងហាមដាច់ខាតមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលកាស៊ីណូ

Views: 2

ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក សុខា រាម អភិបាលរងខេត្ត ស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តកាលពី ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២បានបន្តដឹកនាំកំលាំងចម្រុះចុះត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពទីតាំងល្បែងស៊ីសងចំនួន២ទីតាំងក្នុងស្រុកចន្ទ្រា។ទីតាំងទាំងពីរក្នុងនោះទី១.កាស៊ីណូ៦៧និង ទី២.កាស៊ីណូ៩៩និងតាមបណ្តាកាស៊ីណូផ្សេងទៀតស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុងឱកាសនេះលោកអភិបាលរងខេត្តនិងជាប្រធានក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើសូមកុំឱ្យពលរដ្ឋខ្មែរចូលលេងជាដាច់ខាត។ចំពោះអាជ្ញាធរស្រុកនិងកងកម្លាំង ត្រូវ ចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេង ល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ។លោកបន្តថាត្រូវជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុត៕សរន-PC

Post navigation