Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលស្រុកស្ទោង៖ មានតែចំណេះដឹង ធនធានមនុស្សទេ ដែលនាំឲ្យខ្លួនឯង និងប្រទេសជាតិ មានកាអភិវឌ្ឍ

Views: 4

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងបុគ្គលិកអង្គការទស្សនពិភពលោកកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែក កង់ ចំនួន ២៥០ គ្រឿង និងភួយ ចំនួន ៦៧៥ ដល់កុមារ មកពីឃុំចំនួន ១២ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាអំណោយរបស់ អង្គការទស្សនៈពិភពលោកកម្ពុជា ប្រជាជនអាមេរិកាំង និងប្រជាជនម៉ាឡេស៊ី។

ជាមួយនេះផងដែរ លោក សាយ គឹមឡម បានណែនាំដល់សិស្សានុសិស្សគ្រប់រូប និងអាណាព្យបាល ត្រូវខិតខំសិក្សា និងឧបត្ថម្ភគាំទ្រការសិក្សា របស់បុត្រធីតារបស់ខ្លួន ឲ្យបានខ្ពង់ខ្ពស់ ទើបអាចនាំខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិយើង ទាំងមូល បានរីកចំរើនខ្ពង់ខ្ពស់ លើគ្រប់វិស័យ ស្របតាមយុគសម័យឌីជីថលទំនើបនេះ។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយ គឺប្រជាជនអាមេរិកាំង និងប្រជាជនម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈ ពិភពលោកកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រ និងសហការជាមួយ រដ្ឋបាលស្រុកស្ទោង ក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម លើកកម្ភស់ជីវភាព និងប្រយុទ្ធប្រឆាំងនឹងភាព ក្រីក្រក្នុងមូលដ្ឋាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ព្រមទាំងការចែកកង់ និងភួយ ដល់កុមារទំនុកបំរុង នៅពេលនេះផងដែរ។

លើសពីនេះទៀត លោក សាយ គឹមឡម ក៍បានអំពាវនាវដល់ អាណាព្យាបាលគ្រប់រូប ត្រូវបោះបង់ចោល នូវទស្សនៈអវិជ្ជមានមួយចំនួន ហើយបញ្ឈប់ការសិក្សារបស់កូនចៅ ផ្ទុយទៅវិញ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជំរុញការសិក្សារបស់កូនចៅ ឲ្យបានវែង ឆ្ងាយ ក្លាយជាធនធានមនុស្សពិតប្រាកដ។

ជាចុងបញ្ចប់ លោក សាយ គឹមឡម បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវមានឆន្ទៈមោះមុត ក្នុងការសិក្សារៀនសូត្រ ធ្វើខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ គោរពច្បាប់ចរចរណ៍ នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងថែរក្សាកង់ ដែលទទួលបាន នៅពេលនេះ ឲ្យបានល្អ និងប្រើប្រាស់បានយូរ៕ V / N

Post navigation