Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អេ​ឡុន ម៉ាស សុំ​ទិញ Twitter ជា​លើក​ទី​ពីរ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Twitter បានបញ្ជាក់​ថា លោក អេ​ឡុន ម៉ាស បាន​សុំ​ទិញ​ក្រុមហ៊ុន​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំនេះ​។​

​ក្រុមហ៊ុន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​គ្រោង​នឹង​យល់ព្រម​លើ​ការផ្តល់ជូន​នេះ​ក្នុងតម្លៃ ៥៤,២០ ដុល្លារ​ក្នុង​មួយ​ហ៊ុន ជា​តម្លៃ​ដូច​គ្នា​ដែល​លោក​ម៉ាស​បាន​ដាក់​ចេញ​ពី​មុន​។​

​តម្លៃ​សរុប​នៃ​កិច្ចព្រមព្រៀង​នឹង​មាន​ចំនួន ៤៤ ពាន់​លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​របស់ Twitter បាន​និយាយថា “​យើង​បាន​ទទួល​សំបុត្រ​ពី​ភាគី​លោក​ម៉ាស ដែល​ពួកគេ​បាន​ដាក់​ទៅ SEC ។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​បិទ​ប្រតិបត្តិការ​ក្នុង​តម្លៃ ៥៤,២០ ដុល្លារ​ក្នុង​មួយ​ហ៊ុន​”​។​

​ភាគហ៊ុន​របស់ Twitter បាន​កើនឡើង ២២,២ ភាគរយ ស្មើនឹង ៥២ ដុល្លារ បន្ទាប់ពី​ការប្រកាស​នេះ​។​

​កាលពីដើមឆ្នាំ​នេះ ស្ថាបនិក​ក្រុមហ៊ុន SpaceX បានស្នើ​ទិញ​ក្រុមហ៊ុន​នេះ ប៉ុន្តែ​បាន​ដកខ្លួន​ចេញ​វិញ​នៅ​ខែកក្កដា​។​

​មេធាវី​របស់​លោក​ម៉ាស​បាន​និយាយថា វា​គឺ​ដោយសារ​តែ​វេទិកា​មួយ​នេះ “​មិន​គោរព​តាម​កាតព្វកិច្ច​កិច្ចសន្យា​របស់​ខ្លួន​” ជុំវិញ​កិច្ចព្រមព្រៀង​នេះ ពោលគឺ​ការផ្តល់ឱ្យ​គាត់​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី “​ធ្វើការ​វាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​អត្រា​ប្រេ​វ៉ាឡង់​នៃ​គណនី​ក្លែងក្លាយ ឬ​សារ​ឥត​បាន​ការ​នៅ​លើ​វេទិកា​របស់ Twitter”​។​

Twitter បាន​និយាយ​ក្នុង​ការឆ្លើយតប​មួយ​ថា ខ្លួន​បាន​ប្ដេជ្ញា​បិទ​ប្រតិបត្តិការ​នេះ​ឱ្យបាន (​លក់​ចេញ​ឱ្យបាន​) ហើយ​បាន​ចាប់ផ្តើម​ចំណាត់ការ​ផ្លូវច្បាប់​។ លោក​ម៉ាស​ក្រោយ​មក​ប្តឹង​បក​វិញ​។​បណ្តឹង​​ជាប់គាំង​របស់​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​ចុងខែ​នេះ​៕

​លោក​ម៉ាស​សុំ​ទិញ Twitter សាជាថ្មី

Post navigation