Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគារ​ខុន​ដូ​ភ្លោះកម្ពស់ជាង៤០ជាន់ La Vista One បាន​សាងសង់​បញ្ចប់​ផ្នែក​ដំបូល​

Views: 13

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អគារ​ខុន​ដូ​ភ្លោះ​ដែលមាន​កម្ពស់​ជាង​៤០​ជាន់​និង​ទំហំ​១៦​ម៉ឺន​ម៉ែត្រក្រឡា ស្ថិតនៅ​តំបន់​ជ្រោយចង្វារ វិថី​ទន្លេមេគង្គ​រាជធានី​ភ្នំពេញ​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​គ្រោង​អគារ​និង​ជាន់​ដំបូល​ខាងលើ​។​

​នៅក្នុង​ពិធី​សម្ពោធ​ការបញ្ចប់​ការសាងសង់​គ្រោង​អគារ​និង​ដំបូល​ជា​ស្ថាពរ​នេះ លោក Steven Lee អគ្គនាយក La Vista One បាន​ថ្លែងថា​៖​អគារ​ភ្លោះ​ដែ​មាន​ទំហំ​១៦​ម៉ឺន​ម៉ែត្រក្រឡា​នេះ​បានបញ្ចប់​ការសាងសង់​គ្រោង​អាគារ​និង​ដំបូល​ជា​ស្ថាពរ​។ សមិទ្ធិផល​នេះ​គឺ​ពិបាក​នឹង​សម្រេចបាន​ណាស់ បើ​គ្មាន​ការគាំទ្រ​និង​ការជឿជាក់​យ៉ាង​មុតមាំ​ពី​សំណាក់ អតិថិជន​ទាំងអស់ បូករួម​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ជាងសំណង់​ទាំងអស់គ្នា​ដែល​ខិតខំ​ធ្វើការ​ទាំង យប់​ទាំង​ថ្ងៃ​លើ​ការដ្ឋាន​។​

​លោក​បាន​បន្តថា​៖​ការបិទ​ដំបូល​អគារ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការបញ្ចប់​គម្រោង​តែប៉ុណ្ណោះ នៅមាន​ផ្លូវ​វែងឆ្ងាយ​ត​ទៅមុខទៀត​មុនពេល​បញ្ចប់​គម្រោង​ទាំងស្រុង​។ ស្មារតី​មិន​ខ្លាច​ការលំបាក និង​នឿយហត់ ព្យាយាម គ្រប់គ្រង​គុណភាព​សំណង់​ឲ្យ​បាន​រឹងមាំ ពង្រឹង​ការគ្រប់គ្រង​សុវត្ថិភាព និង​ព​ន្លឿ​ន​ដំណើរការ​សាងសង់​ដើម្បី​ធានាថា​គម្រោង​នេះ​អាច​បញ្ចប់​ដោយ​ជោគជ័យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដូច្នេះ គម្រោង​ឡា​វី​ស្តា​វ័​ន្ត​ដែលជា​គ្រាប់​គុជ​បង្កប់​ក្នុង​ទន្លេមេគង្គ​នឹង​រីកដុះដាល​ឱ្យបាន​ឆាប់រហ័ស និង​ផ្តល់​ការ ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​គម្រោង​ឡា​វី​ស្តា​វ័​ន្ត ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន YIN YI VENTURE Co.,Ltd. ដែលជា គម្រោង​អចលនទ្រព្យ​ដំបូង​គេ​ដែល​បាន​ចូល​ទីផ្សារ​កម្ពុជា​ក្រោម​យុ​ទ្ឋ​សាស្ត្រ “​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​”​។​ក្រុមហ៊ុន​សំណង់​នៃ​គម្រោង​ឡា​វី​ស្តា​វន្ត​គឺ​ក្រុមហ៊ុន Jiangsu NantongErjian Group Company Ltd. ត្រូវបាន​គេ​ស្គាល់​ថា​ជា​”​ក្រុម​ហ៊ុ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​សំណង់​” បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ​សម្រាប់​គុណភាព​សំណង់ សុវត្ថិភាព​វិស្វកម្ម និង​អរិយធម៌​សំណង់​។​

​លោក​អគ្គនាយក​បាន​មានប្រសាសន៍ថា​៖ គម្រោង​ឡា​វី​ស្តា​វ័​ន្ត​មិន​ត្រឹម​តែមាន​បរិយាកាស​ល្អ​និង​ទេសភាព​ដង​ទន្លេមេគង្គ​ដែល​អាច​គយគន់​ព្រះអាទិត្យ​រះ​នឹង​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​សក្តិសម​សម្រាប់​ការរស់នៅ​ទៀតផង​។​

​លោក FANG CANCHENG ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ដំបូល​បញ្ចប់​គ្រោង​អាគារ​គម្រោង​ឡា​វី ស្តា​វ័​ន្ត​បាន​មានប្រសាសន៍ថា​៖​ចំណងមិត្តភាព​រវាង​ប្រទេស​ចិន​និង​កម្ពុជា​កាន់តែ​ប្រសើរឡើង​។ អ្នកវិនិយោគទុន​ចិន កាន់តែច្រើន​បានមក​ប្រទេស​កម្ពុជា​ដើម្បី​វិនិយោគ ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កសាង​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ ការវិនិយោគ​របស់​ប្រទេស​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជាប់ ចំណាត់ថ្នាក់​ទី​១​ដោយបាន​ចាក់គ្រឹះ​យ៉ាង​រឹង​មា​ទៅក្នុង​សេដ្ឋ​កិ​ច្ប្រ​ទេស​កម្ពុជា ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​យ៉ាងច្រើន​។​នៅក្នុង​ឆ្នាំ ២០២០​ការរីក​រា​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ចពិភពលោក​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ការចូលរួម​របស់​អ្នកវិនិយោគ​ចិន សេដ្ឋកិច្ច​របស់​កម្ពុជា​មិន បាន​ជាប់គាំង​ដោយសារតែ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក​ឡើយ ហើយ​នៅតែ​បន្ត​ប្រសើរឡើង​។​

​លោក Xu Feng នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​សាកល​នៃ​ផ្លូវ​មួយ​ខ្សែក្រវាត់ បាន​ថ្លែងថា​៖​គម្រោង​វិនិយោគ La Vista One​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​និង​ខ្សែក្រវាត់​។​គោលបំណង​នៃ​គំនិត​ផ្ដួចផ្ដើម “​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​” ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ចិន គឺ​សង្ឃឹមថា​ប្រទេស​ទាំងអស់​នឹង​រួមគ្នា​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​។

លោកបានបន្ថែមថា៖គំនិត​ផ្តួចផ្តើម​នេះ​មិន​ត្រឹមតែ​ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​រួមបញ្ចូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សហគ្រាស​ឯកជន​មួយចំនួនធំ​ផងដែរ​។ នៅពេលដែល​ជំងឺ​កូ​វីត​១៩​រសាត់​បាត់​បន្តិច​ម្ដងៗ​លោក​ជឿជាក់ថា​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើ​នឹង​មក​ប្រទេស​កម្ពុជា​ដើម្បី​វិនិយោគ​៕Ph

Post navigation