Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគ្គិសនីសៀមរាប ប្រកាសឱ្យពលរដ្ឋ ដែលបានផ្លាស់ទីលំនៅ ទៅតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក សុំពាក្យប្រើប្រាស់អគ្គិសនី

Views: 7

ដោយៈ បាយ័ន / សៀមរាបៈ អគ្គិសនីសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ កាលពីពេលថ្មីៗនេះ​ ដោយឱ្យប្រជាពលរដ្ឋ បានផ្លាស់ទីលំនៅ ទៅតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី សុំពាក្យប្រើប្រាស់ អគ្គិសនី ។

ពាក់ព័ន្ធករណីនេះ អគ្គិសនីសៀមរាប បានអះអាងថា នឹងចាត់ក្រុមការងារចល័តមួយក្រុម ដើម្បីចុះចែកពាក្យសុំជាវចរន្តអគ្គិសនី ដោយឥតគិតថ្លៃ ព្រមទាំងជួយបំពេញបែបបទ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី ពីបណ្តាញអគ្គិសនីសៀមរាប ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅលើទីតាំងដីស្នាក់ការ អគ្គិសនីសៀមរាប ខាងជើងអង់តែនទូរស័ព្ទ ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច តទៅ។

អគ្គិសនីសៀមរាប បានបញ្ជាក់ថាៈ សម្រាប់ព័ត៌មានទូទៅផ្សេងទៀត សូមទំនាក់ទំនង មកអគ្គិសនីសៀមរាប តាមលេខ Hot line (24h/24h) ដែលមានលេខ 063 6211115 085 621115 និង 010 621 115 ឬតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម Facebook: អគ្គិសនីសៀមរាប ៕ V / N

Post navigation