Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ីស្រាអែល​វាយប្រហារ​ហ្កា​ហ្សា​ក្រោយ​ការបាញ់​គ្រាប់​រ៉ុក្កែត ទោះជា​អាម៉េរិក​សុំ​អោយ​ស្ងប់ស្ងាត់​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ យោធា​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​ទីក្រុង​ហ្កា​ហ្សា​(Gaza)​កាល​ពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​​ត្រូវ​បាន​បាញ់​ចេញពី​ហ្កា​ហ្សា​និង​ក្រោយពី​មាន​ការអំពាវនាវ​ពី​អាម៉េរិក​អោយ​ភាគី​ទាំងអស់​អត់ធ្មត់​កុំ​បង្ក​អំពើហិង្សា​នៅ​អ៊ីស្រាអែល​និង​តំបន់​វែ​ស​ប៊ែ​ង​(West Bank)​។​

​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​មនុស្ស និង​ការខូចខាត​បណ្តាលមកពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។​

​យោធា​អ៊ីស្រាអែល​បាន​និយាយថា ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​កាលពី​ថ្ងៃ​ពុធ ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់ខ្លួន​ផ្តោត​លើ​ទីតាំង​ផលិត​គ្រាប់​រ៉ុក្កែត​និង​សព្វាវុធ​ប្រើ​ដោយ​ក្រុម​​ហា​ម៉ាស​(Hamas)​ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ដែល​គ្រប់គ្រង​តំបន់​ដែល​អ៊ីស្រាអែល​បិទ​ខ្ទប់​នេះ​។​

​ការផ្ទុះ​ខ្លាំងៗ​បាន​អង្រួន​បណ្តា​អាគារ​និង​ជះ​អណ្តាតភ្លើង​អោយ​ភ្លឺ​ពេញ​មេឃ​នៅ​ហ្កា​ហ្សា​នៅពេល​សម្លេង​សឺ​រ៉ែ​ន​បាន​បន្លឺឡើង​ជា​ថ្មី​នៅ​តំបន់​អ៊ីស្រាអែល​នៅ​ជុំវិញ​ហ្កា​ហ្សា​អំពី​គ្រាប់​រ៉ុក្កែត​ហោះចូល​មក​នៅ​​មុន​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅ​មិន​មាន​ការអះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃ​ពុធ​ពី​ក្រុម​ហា​ម៉ាស ឬ​ចលនា​អ៊ីស្លាម​ជី​ហាដ​​គាំទ្រ​អ៊ីរ៉ង់មួយ ដែល​កាលពី​សប្តាហ៍​មុន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​នោះទេ​។តែ​ក្រុម​មួយ​មក​ពី​ក្រុម​រណសិរ្ស​ប្រជាធិបតេយ្យ​សំរាប់​រំដោះ​ប៉ាឡេ​ស្ទីន បាន​និយាយថា​ខ្លួន​បាន​បាញ់រ៉ុក្កែ​តដាក់​អ៊ីស្រាអែល​កាលពីដើមថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​និង​ការ​​រំលោភ​ជា​ប្រព័ន្ធ​លើ​អ្នកទោស​ប៉ាឡេ​ស្ទីននៅក្នុង​គុក​អ៊ីស្រាអែល​។​

​ការវាយប្រហារ​គ្នា​ទៅវិញទៅមក​នេះ​បញ្ជាក់​ពី​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន ក្រោយ​ខ្មាន់កាំភ្លើង​ប៉ាឡេ​ស្ទីន​ម្នាក់​បាញ់​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​នៅ​ក្បែរ​អាគារ​ជនជាតិជ្វី​ហ្វ​មួយ​នៅក្រុង​ហ្សេ​រុ​យ​​សា​ឡឹម​ខាងកើត និង​អ៊ីស្រាអែល​ឆ្មក់​វាយប្រហារ​ចូល​ជំរំ​ជនភៀសខ្លួន​នៅ​វេស​ប៊ែង​សម្លាប់​ជន​ប៉ាឡេ​ស្ទីន​ដប់​នាក់​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​ទទូច​សុំ​អោយ​អត់ធ្មត់​កុំ​បង្ក​អំពើហិង្សា​ថែម​ក្នុងពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​តំបន់​នេះ​កាលពី​ថ្ងៃ​អង្គារ ៕

​អណ្តាតភ្លើង​និង​ផ្សែង​ហុត​លើ​អាការ​នៅ​ទីក្រុង​ហ្កា​ហ្សា នៅពេល​អ៊ីស្រាអែល​ធ្វើ​ការវាយប្រហារ​តាម​ផ្លូវអាកាស​កាល​ពី​យប់​ឈានចូល​ថ្ងៃ​២​កុម្ភៈ​

Post navigation