Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ភាន់ , ភូមិ , ភ្ញៀវ , ភ្នំពេញ , ភ្លុក​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ភាន់​

​កិរិយាសព្ទ​

( បា​. ភ​ន្ត “​ភ្ញាក់​, ភ្ញាក់ផ្អើល​; ច្រឡំ​, ស្រឡាំងកាំង​, មិងមាំង​” ) ជ្រួស​, ច្រឡំ​, ទាស់ខុស​ផ្លូវ ខុស​ទំនង ( ភ័ន្ត មិនសូវ​ប្រើ ច្រើន​ប្រើតែ ភាន់ មក​យូរហើយ )
​ភាន់គំនិត​, ភាន់ស្មារតី​, ភាន់ដំណើរ​, ភាន់ផ្លូវ ។​
​ភាន់ច្រឡំ ច្រឡំ​ដោយ​ភាន់ ។ ភាន់ប្រែ កើត​ចលាចល​ភ្ញាក់ផ្អើល​ដោយ​ធ្វើសង្គ្រាម​នឹង​គ្នាឯង ដរាប​ដល់​ប្រែ​កិច្ច​រាជការ​ផែនដី​, ប្រែ​ផែនដី ឬ​ខូច​ទឹកដី​ព្រោះ​ភាន់គំនិត​
​ស្រុក​កើត​ភាន់ប្រែ ។ ភាន់ភាំង ភាំង​, ស្រឡាំងកាំង​ព្រោះ​ភាន់ ( ម​. ព​. ភប់ ផង ) ។​

​ភូមិ​

(​ភូម​)

​នាមសព្ទ​

( សំ​. បា​. ភូមិ ) ផែនដី​, ទី​ដី​; តំបន់​; ផ្ទៃ​; ទី​; ជាន់​; ថា្នក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី​ដែលមាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយៗ​
​ភូមិតូច​, ភូមិធំ​។​
​ភូមិឋាន ទី​ភូមិ ។ ភូមិលំនៅ ផ្ទះ​លំនៅ​ក្នុងភូមិ ។ ភូមិភាគ ( ភូ​-​មិ​ភាក ) ប៉ែក​ផែនដី​, ប៉ែក​ទី​តំបន់ ។ ភូមិប្រទេស ( ភូមិ​– ) ប្រទេស​ផែនដី​នីមួយៗ ។ ល ។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាងចុង​នាមសព្ទ​ឯទៀត​ក៏មាន​; ដូចជា : គេហ​ភូមិ ( គេហៈ​ភូម ) ថ្នាក់​ផ្ទះ ។ ឋានន្ដរ​ភូមិ ( ឋា​ន៉​ន់​-​តៈ​រ៉ៈ​ភូម ) ថ្នាក់​ងារ​ការ​, ថ្នាក់​យសស័ក្តិ​។ បច្ចេក​ភូមិ ( បុ័​ច​-​ចេកៈ​ភូម ) ទី​ជា​ព្រះ​បច្ចេកពុទ្ធ ។ ពុទ្ធភូមិ ( ពុត​-​ធៈ​ភូម ) ទី​ជា​ព្រះពុទ្ធ​។ អរិយ​ភូមិ ( អៈ​រ៉ិ​-​យៈ​ភូម ) ថា្នក់​របស់​អរិយបុគ្គល​, ថ្នាក់​អរិយធម៌ ។ ល ។​

ភ្ញៀវ​

​នាមសព្ទ​

​អ្នក​ទីទៃ​ក្រៅពី​គ្នាឯង​ក្នុងផ្ទះ​ឬ​ក្នុងបន្ទុក​ជាមួយ​ដែល​គេ​មករក​, មក​សួរនាំ​, មកលេង​ឬ​អ្នក​ដែល​ម្ចាស់ផ្ទះ​ឬ​ម្ចាស់​បន្ទុក​ជាមួយ​, ម្ចាស់ការ​, ម្ចាស់​ពិធី​អញ្ជើញ​, ហៅរក​ឲ្យ​គេ​មក​
​ហៅភ្ញៀវ​, អញ្ជើញ​ភ្ញៀវ​, ជប់លៀង​ភ្ញៀវ ។​
​ភ្ញៀវកំដរ ភ្ញៀវ​ដែល​មក​កំដរ​ក្នុងពេល​មានធុរៈ ។ ភ្ញៀវជាន់ក ភ្ញៀវ​ដែល​ឥត​ហៅរក​សោះ ស្រាប់តែ​មក​ឯងៗ​ច្រើន​ហួសពេក​ស៊ីចុក​ស្ញែស្ញុក​ស្ទើរ​ទប់ទល់​មិន​ឈ្នះ​។ ភ្ញៀវពន្លឺ ភ្ញៀវ​ដែល​មកជួយ​បំភ្លឺ​ហេតុការណ៍​អ្វីមួយ​ឬ​តាម​ធម្មតា​គឺ​ភ្ញៀវ​ទាំងពួង ។​

​ភ្នំពេញ​

​នាមសព្ទ​

​ឈ្មោះ​ក្រុង​ជា​រាជធានី​នៃ​កម្ពុជរដ្ឋ ស្ថិតនៅ​ជាប់​ត​ពី​ត្រើយ​ខាង​ឯលិច​នៃ​ទន្លេចតុម្មុខ​; ហៅ​តាម​ឈ្មោះ​ភ្នំ​ដី​មួយ​តូច​ដែល​មាននៅ​ជា​គោល​ក្នុងនោះ ។ តាម​ព្រះរាជ​ពង្សាវតារ​ប្រទេស​កម្ពុជា​ថា កា​លគ​.​ស​. ១៤៣៤ ព្រះបាទ​ពញាយ៉ាត ទ្រង់​ចេញ​ចាកចោល​ព្រះរាជវាំង​បា​សាណ​នៅ​ខេត្ត​ស្រី​សន្ធរ មក​តាំង​ព្រះរាជវាំង​នៅ​ទិសអាគ្នេយ៍​នៃ ភ្នំ​ដូនពេញ នា​ត្រើយ ខាងលិច​ទន្លេ​ច្រាប​ឈាម​, កាលនោះ​ទ្រង់​បាន​សន្មត​តាំង គោរម​នាម​ព្រះ​នគរ​ជាដំបូង​ថា ” ក្រុង​ចតុម្មុខ​មង្គល​សកលក​ម្ពុ​ជា​ធិបតី​សិរី​សោធរ បវរ​ឥន្ទបត្ត​បុរី​រដ្ឋ​រាជ​សីមា​មហានគរ “; ឯ​ឈ្មោះ​ទន្លេ​ច្រាប​ឈាម ទ្រង់​បាន​បញ្ញត្ត​ឲ្យ​ហៅថា ” ទន្លេចតុម្មុខ ” វិញ ។ លុះ​មកដល់ គ​.​ស​. ១៤៣៧ នៅពេលដែល​ធ្វើ​ពិធី​សម្ពោធ​ក្រុង​នេះ ព្រមទាំង​ធ្វើ​ព្រះ​រាជពិធី​រាជាភិសេក ថ្វាយ​ព្រះនាម​ទ្រង់​ជាថ្មី​ផង​នោះ ព្រះអង្គ​ក៏បាន​ឲ្យ​សន្មតនាម​ក្រុង​ជាថ្មី​ម្ដងទៀត ដោយ​ថែម​ពាក្យ ” ភ្នំ​ដូនពេញ ” មកទៀត តែ​ឲ្យ​ខ្លី​ជាង​មុន​ថា​
” ក្រុង​ចតុម្មុខ​មហានគរ ភ្នំ​ដូនពេញ ” ដូច្នេះ​វិញ ដើម្បី​កុំ​ឲ្យ​បាត់ឈ្មោះ​និង​កេរ្ដិ៍ដំណែល​របស់ ដូនពេញ​; តម​ក គេ​ហៅ កាត់​ខ្លី​ត្រឹមតែ ” ភ្នំពេញ ” ដរាប​មកដល់​សព្វថ្ងៃ ( ម​. ព​. ចតុម្មុខ និង ដូនពេញ ផង ) ។​

​ភ្លុក​

​នាមសព្ទ​

​អវយវៈ​ជា​ឆ្អឹង​ដុះ​ចេញពី​ក្នុង​មាត់ ដំរី​ឈ្មោល​មាន​សណ្ឋាន​មូល​ធំ​ចុង​ស្រួច កាលណា​លូត​វែង​មាន​ទ្រង់ទ្រាយ​ង​ទន្ទាំ​, តាម​ធម្មតា តែងតែ​ដុះ​ចេញមក​មួយគូ​, ប៉ុន្តែ​ចួនណា​ដុះ​ទោល​តែមួយ​ក៏មាន​ខ្លះ ហៅថា ភ្លុកទក ។ ដំរី​ឈ្មោល​ដែល​ដុះ​ភ្លុក​ពី​កំណើត គេ​មិន​ហៅ ឈ្មោល ទេ គេ​ហៅ ភ្លុក ( ព​. ផ្ទ​. ស្តរ )
​ហ្មដំរី​ខ្លះ​ទាក់​បាន​ភ្លុក ខ្លះ​ទាក់​បាន​ស្ដរ ( បើ​ញី​គេ​ហៅ មេ គេ​មិន​ហៅ ញី ទេ ) ។ ម​. ព​. ចែ ន​. ផង ។​
​ដឹងភ្លុក ឈ្មោះ​ដឹង​មួយ​ប្រភេទ​មាន​ស្លាប​-​ង​សណ្ឋាន​ភ្លុក ( ម​. ព​. ដឹង ន​. ផង ) ។ ម្រះភ្លុក ឈ្មោះ​ម្រះ​មួយ​ប្រភេទ​ផ្លែ​វែងៗ សណ្ឋាន​ភ្លុក ។ ល ។​

​នាមសព្ទ​

( ម​. ព​. ព្លុក ) ។​

Post navigation