Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ពំនោល , លាំលើស , វិចេស្ដន , ឮជា , ល្បិចចៅក្រម​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពំនោល​

​នាមសព្ទ​

​ដំណើរ​ដែល​ពោល​, ពាក្យ​ពោល​; បទ​ពោលល្ខោន ។ ឈ្មោះ​កាព្យ​មួយ​យ៉ាង មាន​ជើង​បី គឺ​ក្នុង​មួយ​របះ​មាន​ឃ្លា​បី​, មាន​ចួន​បី​, ឃ្លា​ទី ១ និង​ទី ៣ មាន ៦ ពាក្យ​, ឃ្លា​ទី ២ មាន ៤ ពាក្យ​
​បទ​ពំនោល​, ដូចជា : យក្ស​ក្រោធ​ច្រឡោត​ខ្លាំង​ក្រៃ ស្ទុះ​ហោះ​ច្រៀវច្រៃ ពួតដៃ​កំញើញ​គួរ​ស្ញែង ។ ស្រែក​ហ៊ោ​សន្ធាប់​ឥត​ក្រែង ថា​វ៉ឺយ​ប្រស្ដែង ម្ដេច​ឯង​ពុំ​កោត​ចេស្ដា ។​

លាំលើស​

​គុណសព្ទ​

(​ស​. លាំ​​លិ​ត អ​. ថ​. លុ័​ម​ល៉ឺ​ត ) ប្រសើរ​លើស​, ក្រៃលែង​ជាង​, ល្អ​ជាង (​មានប្រើ​ខ្លះ​តែ​ក្នុង​កាព្យ​បុរាណ )
​រេហ៍ពល​លាំលើស ចេញមក​ប្រទើស សម្ដែង​ចេស្ដា ថ្វាយ​ព្រះ​ភូមិន្ទ នរិន្ទ​រាជា ទ្រង់​ព្រះមេត្តា ប្រទាន​រង្វាន់ ។​

​វិចេស្ដន​

(–​ចេស​-​ស្ដន់ ឬ –​ចែស​-​ស្តន់​)

​នាមសព្ទ​

( សំ​. ) ការ​កម្រើក​, ដំណើរ​ឬ​លំនាំ​ដែល​ងាក​, បែរ​រេ​នៃ​សរីរាវយវៈ​មាន​ដៃជើង​ជាដើម​; ការធ្វើ​ឫកពា​, ការសម្ដែង​ឫក​ឲ្យ​ឃើញ​ប្លែក​ខុស​ប្រក្រតី ( ម​. ព​. ចេស្ដា ផង ) ។​

​ឮជា​

​កិរិយាវិសេសន៍​

(​ព​. បុ​.) ដែល​ល្បីល្បាញ​; ជាញជ័យ​, អង់អាច​, ហៅហាន ។ ច្រើន​ប្រើតែ​ក្នុង​កាព្យ​, ដូចជា​
​សេនា​អង់អាច មាន​ឫទ្ធិ​អំណាច អាច​ហាន​ឮជា​អស់​ពួក​សត្រូវ ទួ​ទាំង​ទិសា សឹង​ខ្លាច​ចេស្ដា តេជះ​ជាញជ័យ ។ សរសេរ​ជា លឺជា ក៏បាន ។​

​គុណសព្ទ​

(​ព​. បុ​.) ដែល​ល្បីល្បាញ​; ជាញជ័យ​, អង់អាច​, ហៅហាន ។ ច្រើន​ប្រើតែ​ក្នុង​កាព្យ​, ដូចជា​
​សេនា​អង់អាច មាន​ឫទ្ធិ​អំណាច អាច​ហាន​ឮជា​អស់​ពួក​សត្រូវ ទួ​ទាំង​ទិសា សឹង​ខ្លាច​ចេស្ដា តេជះ​ជាញជ័យ ។ សរសេរ​ជា លឺជា ក៏បាន ។​

​ល្បិចចៅក្រម​

​នាមសព្ទ​

​ល្បិច​របស់​ចៅក្រម​អ្នក​ជំនុំ​ជម្រះក្ដី ។ ក្នុង​សតវត្សរ៍​ទី ២៣ នៃ​ពុទ្ធសករាជ ត្រូវ​គ្នា​នឹង​សតវត្សរ៍​ទី ១៧ នៃ​គ្រិស្ដសករាជ ព្រះបាទ​សម្ដេចព្រះ​ជ័យ​ចេស្ដា​ព្រះមហា​ក្សត្រិយ៍​នៃ​ប្រទេស​កម្ពុជា ទ្រង់មាន​ព្រះរាជ​បញ្ជា​ឲ្យ​ពួក​បណ្ឌិត​រៀបចំ​របៀប​ជា​ល្បិច​នៃ​ចៅក្រម​អ្នក​ជំនុំ​ជម្រះក្ដី ឲ្យ​បាន​ទៀងទាត់​តាម​សុចរិតយុត្តិធម៌ ឲ្យ​ងាយ​ពិនិត្យ​ពិភាក្សា​រក​ការណ៍​ពិត ដោយ​ល្បិច ៤ យ៉ាង ដែល​ហៅ​ជា​ពាក្យ បាលី​សន្មត ថា មន្ទលេន​, សេនបទ​, មណ្ឌុកដ​, សីហលោ ។ ល្បិចចៅក្រម​ទាំង​បួន​យ៉ាងនេះ មាន​សេចក្ដីអធិប្បាយ​ថា : ១- មន្ទលេន (​មន់​-​ទ​:​លេន​) ន​. (​បា​. ស​. ម​ន្ទ “​ទន់​, ទន់ភ្លន់​, ស្រទន់​; សន្សឹមៗ​; តិច​” + លេន “​សន្ទុះ​, ល្បឿន​; ការ​ស្ទាបស្ទង់​”) ល្បិច​ឈ្មោះ មន្ទលេន នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិចារណា​នូវ​អធិករណ៍ គឺ​រឿងក្ដី តាម​ពាក្យ​ចោទ​និង​ចម្លើយ ដែល​ស្ទាបស្ទង់​ឃើញថា មុន​បង្អស់​មិនគួរ​កញ្ឆក់កញ្ឆែង​ទេ ក៏​ប្រើល្បិច​សុភាព​ទន់ភ្លន់​សន្សឹមៗ ប្រៀបប្រដូច​នឹង​ទឹក​ដែល​ហូរ​រិញៗ​មិន​ហូរ​គំហុក​ខ្លាំង ហូរ​ធ្លាក់ចុះ​ទៅក្នុង​ស្រះ​ឬ​ត្រពាំង ដក់​បានជា​ទឹក​ពេញទី​នោះ​គួរ​ដល់​ការប្រើប្រាស់​បាន​ដូច្នោះ​ឯង​; បើ​ចៅក្រម​ប្រើល្បិច​នេះ​ទៅ​ឃើញ​ការណ៍​ពិត​សព្វគ្រប់​ហើយ ក៏​សម្រេចសេចក្ដី​ឲ្យ​អធិករណ៍​នោះ​ចប់​ស្រេច​ដោយ​ប្រពៃ​បាន​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ២- សេនបទ (​សេ​ន៉​:​បត់ ឬ សែ​ន៉​:​បត់​) ន​. (​បា​. សេន “​សត្វ​ខ្លែង​” + បទ ” ដំណើរ​; ផ្លូវ​, គន្លង​; ហេតុ​; ឧបាយ​;…”; សំ​. ឝ្យេ​ន + បទ ) ល្បិច​ឈ្មោះ សេនបទ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​រឿងក្ដី​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដោយ​ប្រើល្បិច​ស្ទាបស្ទង់​មើល យកតម្រាប់​សត្វ​ខ្លែង​ដែល​វា​ឆាប​អ្វីៗ​មានកូន​មាន់​ជាដើម​ជា​ចំណី​របស់​វា​, ធម្មតា​សត្វ​ខ្លែង​មុននឹង​ឆាប​កូន​មាន់​ជាដើម វា​ត្រូវ​ហើរ​រេរាៗ​កេល​កុង​ស្ទង់​មើល​សិន បើ​លុះតែ​ឃើញ​មាន​ទំនង​ឱកាស​ល្មម​ឆាប​ឆក់​បាន​ទើប​វា​សម្លបស្លាប​ឆាប​ចុះ​ហើយ​វា​ហើរ​ប៉េវ​ឡើងទៅ​; បើ​ចៅក្រម​យល់ឃើញថា ត្រូវ​ប្រើល្បិច​រិះរេ​បែប​សត្វ​ខ្លែង ហើយ​គ្រញិច​សម្រេចសេចក្ដី​ឲ្យ​អធិករណ៍ បាន​ចប់​ដោយ​សុចរិតយុត្តិធម៌​ហើយ ក៏​ទុកជា​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ៣- មណ្ឌុកដ (​ម័ន​-​ឌុ​កត់ ឬ មន់​—) ន​. (​បា​. ម​ណ្ឌុ​ក ឬ ម​ណ្ឌូ​ក “​កង្កែប​” + កត > កដ “​ដែល​ធ្វើ គឺ​ការ​លោត​”) ល្បិច​ឈ្មោះ មណ្ឌុកដ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​អធិករណ៍​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដែល​លៃ​ស្ទង់​មើលឃើញថា រឿងនេះ​ត្រូវ​ប្រតិបត្តិ​តាម​តម្រាប់​កង្កែប​លោត​, ធម្មតា​កង្កែប វា​មិន​លោត​ឥត​ឈប់​បង្អង់​សោះ​ទេ​, វា​តែងតែ​លោត​ផ្លោតៗ ហើយ​ឈប់​បង្អង់​ម្ដងៗ​បន្តិចៗ ហើយ​ទើប​វា​លោត​ផ្លោតៗ​តៗ​ទៅទៀត​, ចៅក្រម​ក៏ត្រូវ​ធ្វើ​យ៉ាង​នោះដែរ គឺ​ត្រូវ​ស្ទាបស្ទង់​មើល កុំ​ប្រញាប់ប្រញាល់​រួសរាន់​ពេក​, បើ​អធិករណ៍​ហុច​ដំណើរ​ឲ្យ​មក ឃើញថា​គួរ​វិនិច្ឆ័យ​បាន​ហើយ​សឹម​សម្រេចសេចក្ដី​ឲ្យ​រឿង​នោះ​ចប់​ស្រេច ដោយ​សុចរិតយុត្តិធម៌​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ៤- សីហលោ (​សីហ​:​លោ​) ន​. (​បា​. សីហ “​សត្វ​សីហ​: ” + លោ < លា “​កាត់​, កាត់ផ្ដាច់​; កាន់​, កាន់​យក​” ជា បា​. ស​. ថា សីហលោ ) ល្បិច​ឈ្មោះ សីហលោ នេះ​មាន​អត្ថន័យ​ថា កាលបើ​ចៅក្រម​ពិនិត្យ​ពិចារណា​ឃើញ​រឿង​នោះ​មាន​ព័ស្ដុតាង​ច្បាស់ក្រឡែត មិនគួរ​ឲ្យ​សង្ស័យ​ទេ ប៉ុន្តែ​បុគ្គល​អ្នកជាប់ចោទ​អង់ ច​របឹងរបាញ​ក្អេងក្អាង​ហួសហេតុ​ពេក មិន​ព្រម​ទទួល​សារភាព​តាម​ការណ៍​ពិត​សោះ​, ចៅក្រម​ត្រូវ​ប្រើ​អាការ​គំរាម​សម្លុត​តាម​មាត្រា​ច្បាប់ ឲ្យ​បុគ្គល​នោះ​ស្លុត​គាំង​កឿង​ក្រទាំង​ហើយ​ឆ្លើយ​ឲ្យ​ការណ៍​តាមពិត​ត្រង់ ដោយ​ចៅក្រម​យកតម្រាប់​តាម​សីហ​: ដែល​វា​បន្លឺ​សីហនាទ ស្រែក​សន្ធាប់​ម្រឹគ​ហើយ​វា​ខាំ​សម្លាប់​យក​ជា​ចំណី​វា​ដូច្នោះ​ដែរ​, ហើយ​ចៅក្រម​វិនិច្ឆ័យ​សម្រេចសេចក្ដី ដោយ​សុចរិតយុត្តិធម៌ ឲ្យ​ចប់​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ​។ (​ល្បិចចៅក្រម ទាំង​៤ យ៉ាងនេះ​ហៅថា ល្បិចព្រះជ័យចេស្ដា ឬ ច្បាប់​ព្រះ​ជ័យ​ចេស្ដា​; កាលពីដើម យើង​ពុំ​បានឃើញ​ច្បាប់ដើម ក៏​ចេះតែ​អាន​ខុស​ខ្លះ​, លុះ​យើង​ស្រាវជ្រាវ​ឃើញ សាស្ត្រា​ស្លឹករឹត​ចាស់​ខ្មៅ​ជា​ច្បាប់ដើម​ទើប​យើង​ស្រង់​យកមក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ដោយ​ត្រឹមត្រូវ​ហើយ​) ។ (​កាព្យ​សម្រាប់​ឲ្យ​ងាយ​ចាំ ល្បិចចៅក្រម ) : មន្ទលេន​-​សេនបទ ទាំង​មណ្ឌុកដ និង​សីហលោ ទាំង​បួន​នេះ​ជា រា​ជោ​វា​ទោ នៃ​ក្សត្រិយ៍​សេដ្ឋោ ព្រះ​ជ័យ​ចេស្ដា ។ មហាក្សត្រិយ៍​ខ្មែរ​យើង ស្ដេច​មាន​ឬ​ទ្ធិ៍​ថ្កើង ទ្រង់​បាន​ប្រា​ប្ដា​- ភិ​សេក​ហើយ​ស្រេច ស្ដេច​ទ្រង់​បញ្ជា ឲ្យ​ប្រាជ្ញ​ព្រឹទ្ធា តែង​ល្បិចចៅក្រម​។ ជា​ពាក្យ​បាលី សន្មត​សេចក្ដី ដោយ​ការ​ផ្សែផ្សំ ក្រឹត្យ​ទុកជា​ច្បាប់ សម្រាប់​ចៅក្រម កាត់ក្ដី​ឲ្យ​សម នឹង​យុត្តិធម៌ ។ (​មិនមែន​សម្រាប់តែ​ចៅក្រម​គ្រហស្ថ​ទេ ទោះ​ទាំង​ចៅក្រម​បព្វជិត ក៏​គួរប្រើ​ល្បិចចៅក្រម​ទាំង ៤ យ៉ាងនេះ​បានដែរ ) ។​

Post navigation