Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ទ្រាំង , និក្កង្ខា , និគ្រន្ថ , និព្វាន , បុញ្ញ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ទ្រាំង​

​នាមសព្ទ​

​ឈ្មោះ​ស្រុក​មួយ​ក្នុង​កម្ពុជរដ្ឋ​; ឥឡូវ​រួម​ចូលក្នុង ខែត្រ​តាកែវ ស្រុក​ទ្រាំង​មាន ២ គឺ ទ្រាំង​ត្រើយ​ឯជើង​, ទ្រាំង​ត្រើយ​ត្បូងៗ សព្វថ្ងៃនេះ​ជា​អាណាខេត្ត​កូស័ងស៊ីន រាប់បញ្ចូល​ក្នុង​ខែត្រ​មាត់ជ្រូក (​ចូ​ដុក ) ។​
​ឈ្មោះ​លលក​មួយ​ប្រភេទ​សម្បុរ​រលើប មាត្រ​តូច​ជាង​លលក​ធម្មតា​, មិនចេះ​រងាវ​ទេ ចេះតែ​បូល​ឬ​បរ​សូរ​ញាប់​រន្ថាន់​
​លលកទ្រាំង ។​

​នាមសព្ទ​

​ឈ្មោះ​តចសារព្រឹក្ស​មួយ​ប្រភេទ (​សន្ដាន​ជ្រែ ) មាន​ធាង​វែងៗ មាន​ស្លឹក​ប្រើការ​បាន​ច្រើនយ៉ាង​គឺ ប្រើការ​ចារសាស្ត្រា​ហៅថា ស្លឹករឹត​; ប្រើការ​ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចីៗ សៗ គ្រប​បន្តិចៗ​លើ​គ្នា​ឲ្យ​បានជា​បន្ទះ​វែងៗ ធំៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅថា ភ្ជល់ (​មិន​ជាប់​បានយូរ​ប៉ុន្មាន​ទេ​); ទោះ​ត្បាញ​ជា​ការុង​ឬ​សំពៀត​ជាដើម​ក៏​ហៅថា ភ្ជល់ បានដែរ​; ប្រើ​ចម្រៀក​តូចៗ​ត្បាញ​ធ្វើជា​ក្ដោងទូក​ហៅថា ទទត់​; ទ្រនុង​ដែល​សក​យក​ស្លឹក​ចេញ​ហៅថា ទ្រនុងរឹត ឬ ឆ្អឹង​រឹត​; ធាង​ទុំ​ដែល​គេ​កាប់​យកមក​ពុះ​ហើយ​ច្រាស់ ឬ ឈូស​ធ្វើជា​វត្ថុ​ផ្សេងៗ​មាន​ដំបង​, ដាម​, ព័ន្ធមូល (​គ្រឿង​តម្បាញ​) ជាដើម ហៅថា ទ្រាំង​ដែរ : ដំបង​ទ្រាំង​, ដាម​ទ្រាំង​, ព័ន្ធមូល​ទ្រាំង ។ ព​. ទ​. បុ​. ទ្រាំង​កំដរ​ខ្មោច គេ​យក​ធាង​ទ្រាំង​ដែល​គេ​ធ្វើជា​ដាម​ឬ​ជា​ព័ន្ធមូល​នោះមក​ចងភ្ជាប់ ឬ​ខ្ទាស់​នឹង​កាំជណ្ដើរ​ផ្ទះ ដោយ​គេ​ជឿ​តាម​ទម្លាប់​ថា ខ្មោច​បិសាច​ខ្លាច​ទ្រាំង គេ​ការពារ​មិន​ឲ្យ​ខ្មោច​បិសាច​ឡើង​តាម​ជណ្ដើរ​ចូលក្នុង​ផ្ទះ​បាន ។ មនុស្ស​ដែល​ខ្ជិល​ណាស់​ឬ​ដែល​ល្ងង់​ទុយមុយ​ពេក ពេលយប់​ដេកលក់​មិនសូវ​ដែល​ប្រែខ្លួន បានត្រឹមតែ​មក​ដេក​កំដរ កុំ​ឲ្យ​តែ​ខ្លាច​ខ្មោច​បិសាច​លង​ប៉ុណ្ណោះ​, គេ​និយាយថា ដូច​គេ​យក​ទ្រាំង​មក​កំដរ​ខ្មោច ។ ដើម​ទ្រាំង​នេះ​ច្រើន​ដុះ​ពី​គ្រាប់​វា​ក្នុង​ព្រៃធំៗ ក្នុងប្រទេស​កម្ពុជា មាន​ក្នុង​ខែត្រ​ក្រចេះ​និង​ខែត្រ​កំពង់ធំ​ច្រើនជាង​ខែត្រ​ឯទៀត​, ជា​តចសារព្រឹក្ស​មាន​ប្រយោជន៍​ច្រើន​, គេ​អាច​ដាំ​តាម​ព្រំ​វត្ត​អារាម​ក៏បាន មិនសូវ​រើស​ដី​ប៉ុន្មាន​ទេ​, រស់នៅ​បានយូរ​ឆ្នាំ វែងឆ្ងាយ​ជាង​អាយុ​មនុស្ស​អ្នកមាន​អាយុ​វែង​, ប៉ុន្តែ​លុះដល់​កំណត់​កាល ក៏​បញ្ចេញ​ផ្កា​ចំ​ត្រង់​កំពូល​មាន​ផ្លែ​ជា​ធ្លាយ​ដូច​ផ្លែ​ចាក​, លុះ​ផ្លែ​ទុំ​ហើយ តចសារព្រឹក្ស​នេះ​ក៏​ងាប់​, រាប់​ថា​ជា​រុក្ខជាតិ​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម​, សម​ដូច​ព្រះពុទ្ធ​ភាសិត​ថា តចសារជាតិ​មាន​ឫស្សី​, បបុស​, ត្រែង​, ទ្រាំង​ជាដើម​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម​វា​យ៉ាងណា​, លាភៈសក្ការៈ​ពុំជា សម្លាប់​មនុស្ស​លោភ​លាម​កតក់​ម៉ក់​អាក្រក់​ក្រៃ ក៏មាន​ឧបមេយ្យ​ដូច្នោះ​ដែរ ។​

​និក្កង្ខា​

(​និក​-​ក័​ង​ខា​)

​នាមសព្ទ​

( បា​. ) ការ​គ្មាន​សេចក្តី​សង្ស័យ​, ការ​អស់​សេចក្តី​ងឿងឆ្ងល់​
​និក្កង្ខា​រមែង​មិនមាន​នៅក្នុង​សន្ដាន​បុថុជ្ជន ។​

​និគ្រន្ថ​

(—​គ្រន់​)

​នាមសព្ទ​

( សំ​. និ​គ៌្រ​ន្ថ​; បា​. និគ្គ​ណ្ឋ “​អ្នក​ដែល​ប្រាសចាក​កិលេស​ជា​គ្រឿង​ដោត​ក្រង​ឬ​កិលេស​ជា​គ្រឿង​ចាក់ស្រេះ​ហើយ​…”) បព្វជិត​ពួក​មួយ​បួស​ក្រៅ​ពុទ្ធសាសនា ប្រកាន់​លទ្ធិ​ថា ខ្លួន​ជា​មនុស្ស​កម្ចាត់​កិលេស​ដែល​ចាក់ស្រេះ​នៅក្នុង​សន្ដាន​ឲ្យ​ជ្រះ​អស់ហើយ ( អចេលកៈ ឬ អាជីវក ) ។​

​និព្វាន​

(​និ​ប​-​ពាន​)

​នាមសព្ទ​

(​មកពី សំ​. ថា និ​ស៑ “​ចេញ​, ចេញផុត​, ចេញផុត​ស្រឡះ​; អស់​, ឥត​” + វាន “​ជា​ឈ្មោះ​តណ្ហា​ដែល​ចាក់ស្រេះ​, ទាក់​ឆ្វាក់​, រួបរឹត​នៅក្នុង​សន្ដាន​ចិត្ត​សត្វ​”, និ​ស៑ > និ​រិ + វាន > វាណ = និ​រ៌ា​ណ​; បា​. និ + វាន​, ដោយ​អនុលោម​តាម សំ​. គឺ​ឲ្យ​មាន​សំឡេង​ធ្ងន់​ដូច សំ​. ដែរ និ + វាន​, វ > ព តម្រួត ព > ព្វ = និព្វាន មាន​អត្ថន័យ​ដូច សំ​. ដែរ គឺជា​ឈ្មោះ​ធម្មជាត​ឬ​ចិត្ត​ដែល​ចេញផុត​ស្រឡះ​ចាក វានៈ គឺ​ឥតមាន​តណ្ហា​ដែល​ចាក់ស្រេះ​ទាក់​ឆ្វាក់​រួបរឹត​, ដោយ​បរិយាយ​ថា អស់មានកម្ម​ដដែលៗ តទៅទៀត​ហើយ (​សំដៅ​ចំពោះ ខន្ធ​និព្វាន របស់​ព្រះពុទ្ធ​, ព្រះ​បច្ចេកពុទ្ធ​, ព្រះអរហន្ត​ខីណាស្រព​, ប៉ុន្តែ​ពាក្យ និព្វាន ឬ និ​វ៌ា​ណ នេះ​មានមគ្គ ៤ ផល ៤ ជា​សមុទ័យ​ឬ​ជា​ប្រភព​ឲ្យ​កើត​បានជា កិលេស​និព្វាន ឬ ក្លេ​ស​និ​វ៌ា​ណ​
​ក៏​ពុំទាន់​ចេញផុត​ស្រឡះ​ចាក​កម្ម​ដដែលៗ​នៅឡើយ លុះដល់​បញ្ចក្ខន្ធ​រលត់​ហើយ ទើប​មាន​ឈ្មោះថា ខន្ធ​និព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្ម​ដដែលៗ​តទៅទៀត នៅមាន​សុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយ​យ៉ាង​ប៉ុណ្ណោះឯង​
​និព្វានជាបរមត្ថធម៌ មាន​អត្ថន័យ​សុខុម​ល្អិត​ហួសវិស័យ​នៃ​សាធារណ​សត្វ​បុថុជ្ជន បើ​លុះតែ​បុថុជ្ជន​អ្នក​ធុញទ្រាន់​នឿយណាយ​រសាយចិត្ត ឃា្ល​ត​ចាក​បុនប្បុនក្កម្ម គឺ​កម្ម​ដដែលៗ ទើប​យល់ឃើញ​ព្រឹលៗ ថា​មាន​និព្វាន​ពិតមែន​… ( ព​. វិ​. ពុ​. ) ។​

​បុញ្ញ​

(​បុញ​-​ញ៉ៈ​)

​នាមសព្ទ​

( បា​.; សំ​. បុណ្យ ) គុណជាត​ជា​គ្រឿង​ជម្រះ​សន្ដាន​ចិត្ត​ឬ​ដែល​កើត​ពី​ចិត្ត​ជ្រះថ្លា គឺ​បុណ្យ​, កុសល​, អំពើ​ល្អ (​ម​. ព​. បុណ្យ​) ។ ពាក្យ បុញ្ញ នេះ​សម្រាប់តែ​ប្រើ​រៀង​ខាងដើម​ពាក្យ​ឯទៀតៗ ដូចជា បុញ្ញកម្ម (​បុញ​-​ញ៉ៈ​ក័​ម​) ន​. ( បា​.; សំ​. បុណ្យ + ក​ម៌​ន៑ ) អំពើ​ដែលជា​បុណ្យ (​ម​. ព​. បុណ្យ ផង​) ។ ព​. ផ្ទ​. បាបកម្ម ។ បុញ្ញកិរិយា (​បុញ​-​ញ៉ៈ​កិ​រ៉ិ​យ៉ា​) ន​. (​បា​.; សំ​. បុណ្យ + ក្រិ​យា​) ការធ្វើ​បុណ្យ​, អំពើ​ដែលជា​បុណ្យ ។ បុញ្ញកិរិយាវត្ថុ ( បុញ​-​ញ៉ៈ​កិ​រ៉ិ​យ៉ា​វុ័​ត​-​ថុ ) ន​. ( បា​.; សំ​. បុណ្យ + ក្រិ​យា + វ​ស្តុ ) ទីតាំង​ឬ​ទី​កើ​តនៃ​បុណ្យ​, កន្លែង​ដែល​នាំ​ឲ្យ​កើត​បានជា​បុណ្យ​ជា​កុសល​; មាន ១០ យ៉ាង​គឺ : ១- ទានមយៈ បុណ្យ​កើតមាន​ព្រោះ​ការ​ឲ្យ​ទាន​; ២- សី​លម​យៈ . . . ព្រោះ​ការ​រក្សាសីល​; ៣- ភាវ​នាម​យៈ . . . ព្រោះ​ការ​ចម្រើន​ធម៌​ដែល​គួរ​ចម្រើន​ឲ្យ​កើតមាន​ក្នុង​ចិត្ត​; ៤- អបចាយន​ម​យៈ . . . ព្រោះ​ការគោរព​កោតក្រែង​ឱនលំទោន ជឿ​ស្ដាប់​បុគ្គល​គួរ​គោរព​; ៥- វេយ្យាវច្ចមយៈ . . . ព្រោះ​ការ​ខ្នះខ្នែង​ខ្វល់ខ្វាយ​ចាត់​កិច្ចការ​បុណ្យ​ឬ​បម្រើ​ក្នុងការ​ធ្វើបុណ្យ​; ៦- ធម្មទេសនា​ម​យៈ . . . ព្រោះ​ការសម្ដែង​ឬ​ពន្យល់​ធម៌​ឲ្យ​គេ​ស្ដាប់ ឬ​បង្រៀន​ឲ្យ​គេ​បាន​ចេះ​ធម៌​ផង​; ៧- ធម្ម​ស្សវន​ម​យៈ . . . ព្រោះ​ការ​ស្ដាប់ធម៌​ដោយ​គោរព គឺ​ស្ដាប់​ដោយ​យកចិត្តទុកដាក់​; ៨- បត្តិទានមយៈ . . . ព្រោះ​ការ​ឲ្យ​ចំណែក​បុណ្យ គឺ​ជូន​ឬ​ឧទ្ទិស​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ហើយ​ឲ្យ​ទៅ​អ្នកដទៃ​; ៩- ប​ត្ដា​នុ​មោទនា​ម​យៈ . . . ព្រោះ​ការ​ត្រេកអរ​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឲ្យ​មក​ខ្លួន​; ១០-​ទិដ្ឋុជុកម្ម​ម​យៈ . . . ព្រោះ​ការធ្វើ​សេចក្ដី​យល់ឃើញ​របស់ខ្លួន ឲ្យ​ត្រូវ​ត្រង់​តាមផ្លូវ​ពិត គឺ​ធ្វើ​ប្រាជ្ញា​ជា​សម្មាទិដ្ឋិ​ឲ្យ​កើតមាន​ក្នុង​សន្តាន​ចិត្ត ។ បុញ្ញក្ខេត្ត (​បុញ​-​ញ័ក​-​ខែ​ត​) ន​. (​បា​.; សំ​. បុណ្យ + ក្សេត្រ​) ស្រែបុណ្យ : ព្រះ​សព្វញ្ញុពុទ្ធ​, ព្រះ​បច្ចេកពុទ្ធ និង​ព្រះអរហន្ត​ទាំងឡាយ ជា​បុញ្ញកេ្ខត្ត​ដ៏​ឧ​ត្ត​ម របស់​ពួក​ទេវតា​មនុស្ស​ក្នុង​លោក ។ បុញ្ញតេជះ (​បុញ​-​ញ៉ៈ​-​ដែ​ច​-​ជះ​) ន​. (​បា​. បុញ្ញ​តេជ​; សំ​. បុណ្យ​តេជ​ស៑​) អំណាច​ឬ​អានុភាព​នៃ​បុណ្យ​, តេជះ​ដែល​កើត​អំពី​បុណ្យ ។ បុញ្ញនិធិ (​បុញ​-​ញ៉ៈ​—) ន​. (​បា​.; សំ​. បុណ្យ​និ​ធិ​) កំណប់​បុណ្យ (​បុណ្យ​ដែលជា​ប់​ជា​ស្នាមចិត្ត​មិន​រលុប ទុកដូចជា​កំណប់​នៅក្នុង​ចិត្ត​) : បុញ្ញនិធិ ជា​កំណប់​ឥត​ចោរ​ណា​លួច​គាស់​យកបាន​ឡើយ ។ បុញ្ញរាសី (​បុញ​-​ញ៉ៈ​—) ន​. (​បា​. បុញ្ញ​រា​សិ​; សំ​. បុណ្យ + រា​ឝិ​) គំនរ​បុណ្យ (​បុណ្យ​ដែលមាន​ច្រើន​ក្រាស់​ក្នុង​សន្តាន​ចិត្ត​) : មនុស្ស​អ្នកមាន​បុញ្ញរាសី ។ បុញ្ញលាភ (​បុញ​-​ញ៉ៈ​លាប​) ន​. (​បា​.; សំ​. បុណ្យ​លាភ​) ការ​បាន​បុណ្យ​, ដំណើរ​បាន​បុណ្យ​; ការ​បាន​ទ្រព្យធន​ឬអ្វីៗ​ព្រោះ​បុណ្យ​ឲ្យ​ផល : ចួនជា​មក​ប្រទះ​លើ​បុញ្ញលាភ​; ទ្រព្យ​នេះ​ជា​បុញ្ញលាភ​របស់ខ្ញុំ ។ បុញ្ញវន្ដ (​បុញ​-​ញ៉ៈ​វ័ន​) គុ​. ឬ ន​. (​បា​. បុញ្ញ​វ​ន្តុ > បុញ្ញវន្ត ; សំ​. បុណ្យ​វត៑​) ដែលមាន​បុណ្យ​; អ្នកមាន​បុណ្យ​, អ្នកមាន​សំណាង​; បើ​ស្ត្រី​ជា បុញ្ញវតី ឬ បុញ្ញវន្តី ។ បុញ្ញវិបាក (​បុញ​-​ញ៉ៈ​វិបាក​) ន​. (​បា​.) ផល​នៃ​បុណ្យ : គេ​បាន​សេចក្ដីសុខ​ចម្រើន​ដោយសារ​បុញ្ញវិបាក​ពី​ព្រេងនាយ ។ បុញ្ញសម្បទា (—​សាំ​ប៉ៈ​ទា​) ន​. ការ​ដល់​ព្រម​, ការ​បរិបូណ៌​ដោយ​បុណ្យ ។ បុញ្ញសម្ភារ (​បុញ​-​ញ៉ៈ​សំ​-​ភា​) ន​. ការ​សន្សំ​បុណ្យ​, ការ​សាង​សន្សំ​កុសល ។ ច្រើន​ប្រើ​សំដៅយក​តេជះ​ឬ​អំណាច​បុណ្យស័ក្ដិ​ជាដើម : សូម​ជ្រកកោន​ក្រោម​ម្លប់​បុញ្ញសម្ភារ នៃ​សម្ដេច​ជា​ម្ចាស់ ។ ម​. ព​. សម្ភារ ផង ។ បុញ្ញសិរី ( បុញ​-​ញ៉ៈ​សិ​រ៉ី​) ន​. (​បា​.; សំ​. បុណ្យ + ឝ្រី​) សិរី​, ស្រីសួស្ដី​ដែល​កើត​អំពី​បុណ្យ​, លំអ​បុណ្យ : មនុស្ស​អ្នកមាន​បុញ្ញសិរី​, ថ្កើង​រុងរឿង​ដោយ​បុញ្ញសិរី ។ បុញ្ញឫទ្ធិ (​បុញ​-​ញ៉ៈ​រឹត​) ន​. (​បា​. សំ​.; បា​. បុញ្ញ + ឥទ្ធិ > បុ​ញ្ញិ​ទ្ធិ​; សំ​. បុណ្យ + ឫទ្ធិ​) ឫទ្ធិ​ដែល​កើត​អំពី​បុណ្យ​, ឫទ្ធិ​របស់​បុណ្យ​, សេចក្ដីសម្រេច​ដោយ​បុណ្យ : ទ្រង់មាន​ជ័យជម្នះ​ដោយសារ​បុញ្ញឫទ្ធិ​របស់​ព្រះអង្គ ។ បុញ្ញា​និ​ស​ង្ស (​បុញ​-​ញ៉ា​និ​សង់​) ន​. (​បា​. បុញ្ញ + អា​និ​សំស > បុញ្ញា​និ​សំស​) អានិសង្ស​បុណ្យ គឺ​ការសម្រេច​សេចក្ដីសុខ សេចក្ដីចម្រើន​រុងរឿង​ដោយសារ​បុណ្យ បង្ហូរ​ផល​ផ្ដល់​មក​ឲ្យ ។ បុញ្ញានុភាព (​បុញ​-​ញ៉ា​នុ​ភាប​) ន​. (​បា​. បុញ្ញ + អា​នុ​ភាវ > បុញ្ញា​នុ​ភាវ​; សំ​. បុណ្យ + អា​នុ​ភាវ > បុ​ណ្យា​នុ​ភាវ​) អានុភាព​របស់​បុណ្យ ឬ​អានុភាព​ដែល​កើត​អំពី​បុណ្យ​, អំណាច​នៃ​បុណ្យ ។ បុញ្ញាភិនីហារ (​បុញ​-​ញ៉ា​—) ន​. (​បា​.) ការកសាង​បុណ្យ​, សេចក្ដីប្រាថ្នា​ដ៏​ក្លៀវក្លា​ចំពោះ​ទៅរក​បុណ្យ​; បុណ្យ​ដែល​អាច​ឲ្យ​សម្រេចសេចក្ដី​បាន​តាម​ប្រាថ្នា : មនុស្ស​អ្នកមាន​បុញ្ញាភិនីហារ ។ បុញ្ញាភិសង្ខារ (​បុញ​-​ញ៉ា​ភិ​សង់​-​ខា​) ន​. (​បា​.; សំ​. បុណ្យ + អភិ + សំស្ការ > បុ​ណ្យា​ភិ​សំស្ការ​) ធម៌​ឬ​សភាវៈ​ដែល​បុណ្យ​តាក់តែង​ឲ្យ​កើតមានឡើង គឺ​អ្វីៗ​ជា​គ្រឿង​លំអ​រុងរឿង​ក្នុង​លោក​ដែល​បុណ្យ​កុសល​របស់​សត្វ​លោកតា​ក់​តែង​ឬ​បង្កើត​ឲ្យ​មាន​ឡើង ។ ព​. ផ្ទ​. អបុញ្ញាភិសង្ខារ ។ បុញ្ញាភិសន្ទៈ (​បុញ​-​ញ៉ា​ភិ​សន់​-​ទៈ​) ន​. (​បា​. បុញ្ញ + អភិ​ស​ន្ទ​) ការហូរ​ជូន​មកជា​និច្ច​នៃ​បុណ្យ​, អានិសង្ស​បុណ្យ ( ម​. ព​. ​បុញ្ញា​និ​ស​ង្ស ផង ) ។​

Post navigation