Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ឃិនឆាយ , ឃឹម , ចក់ , ចងសំរោង , ងោះ​

Views: 2

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ឃិនឆាយ​

​នាមសព្ទ​

(​ចិ​.) ឈ្មោះ​បន្លែ​ចិន​មួយ​យ៉ាង សណ្ឋាន​ប្រហែល​នឹង​វ៉ាន់ស៊ុយ តែ​ស្លឹក​ធំ​ជាង​វ៉ាន់ស៊ុយ ក្លិន​ក៏​ខុសគ្នា ។​

​ឃឹម​

​នាមសព្ទ​

(​ចិ​.) ឈ្មោះ​គ្រឿង​ភ្លេង​មួយ​យ៉ាង មាន​ខ្សែ​ធ្វើ​ដោយ​លួស មាន​ស្នូក ។​

​ចក់​

​ឧទានសព្ទ​

​សូរ​សម្រែកសត្វ​ជីងចក់​យំ​
​ចក់ៗ ។​

នាមសព្ទ​

​ឈ្មោះ​ចប​មួយ​យ៉ាង ផ្លែ​វែង​ត្រង់ ដង​ខ្លី​មាន​ចម្ពាម សម្រាប់​កាន់​ចូក​ស្មៅ​ទៅតាម​ជួរ​ដំណាំ​
​ចបចក់ ។​

ចងសំរោង​

​នាមសព្ទ​

​ឈ្មោះ​ពិធី​មួយ​ប្រភេទ ជា​ឧបកិច្ច​ឲ្យ​ស្រី​មាន​គ័ភ៌​តាំងនៅ​ល្អ គឺ​ឲ្យ​ប្រកបដោយ​សួស្ដី​សិរី​សុខ (​ទំនៀម​ក្សត្រិយ៍​)
​ពិធី​ចងសំរោង ។​

​ងោះ​

​នាមសព្ទ​

​ឈ្មោះ​រូប​មួយ​ក្នុង​រឿង​ខ្យងស័ង្ខ ជា​រូបអាក្រក់​ក្រ​ងុះ ។ អា​ងោះ​! អា​ល្ងង់​! ( ព​. ទ្រ​. ម​. ) ។​

Post navigation