Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ខណ្ឌស្ករ , ខន្ទរា , គ , គក , គគីរ​

Views: 2

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខណ្ឌស្ករ​

(​ខ័ន​ស្ក​)

​នាមសព្ទ​

( សំ​. បា​. ខណ្ឌសក្ករ “​ស្ករក្រាម​ដុំៗ​” ) ឈ្មោះ​ថ្នាំកែរោគ​មួយ​យ៉ាង​ស្រដៀង​នឹង​ស្ករក្រាម ( មាននិយាយ​តែ​ក្នុង​ក្បួន​ផ្សំ​ថ្នាំ​ពី​បុរាណ ) ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​តូច​ខ្លី សំបក​ទុំ​ហើយក៏​នៅតែ​បៃតង ជ័រ​ច្រើន​
​ស្វាយ​ខណ្ឌស្ករ ។​

ខន្ទរា​

(​ខ័ន​-​ទៈ​-​រា​)

​នាមសព្ទ​

​ឈ្មោះ​រោគ​កើត​ក្នុង​បំពង់ក​ហើម​ចេញមកក្រៅ​
​រោគ​ក​ន្ទរា ។​

​គ​

​ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​សិថិល ឃោសៈ​, សម្រាប់​ភាសា​ខ្មែរ​, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។ ល ។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊ិ អ៊ី ។ ល ។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។ ល ។ គុំ គំ គាំ គះ ។ ( ស្រៈ​សំឡេង​ធំ​ទាំងនេះ មិនបាច់​ប្រើ​ត្រីសព្ទ ( ៊ ) ទេ គ្រាន់តែ​អាន​ឲ្យ​មាន​សំឡេង​ធំ ផ្សំ​នឹង​ព្យញ្ជនៈ​សំឡេង​ធំ ឲ្យ​ងាយ​យល់​សំឡេង​ប៉ុណ្ណោះ ) ។​

​គុណសព្ទ​

​ឥត​សំដី​

​មនុ​ស្សគ ។​
​បើ​លោហជាតិ​វិញ​ថា​ឥត​សូរ​
​ប្រា​ក់គ ។​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ​, កែប​, ពូក ជាដើម​
​ព្រះ​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត​ហាម មិន​ឲ្យ​ភិក្ខុ​សាមណេរ ប្រើប្រាស់​ពូក​ញាត់​សំឡីគ​, ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ​, ញាត់​ជក់​ដូង​ជាដើម​បាន​, ឯ​កែប​, ខ្នើយ​ឲ្យ​ញាត់​សំឡីគ​បាន ។​

គក​

​នាមសព្ទ​

​ឈ្មោះ​មាន់​មួយ​ពួក​រូប​ធំៗ ច្រើន​មិនសូវមាន​រោម​, សាច់​ត្រង់ណា​ដែល​គ្មាន​រោម​នោះ មាន​សម្បុរ​ក្រហម​រងាល​
​មាន់គក ។​

​គគីរ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯទៀត​ផ្សេងៗ ។ គគីរ​មានឈ្មោះ​ច្រើនយ៉ាង មាន គគីរថ្ម​, គគីរខ្សាច់ ជាដើម ។​

Post navigation

Related Post