Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ល្មេច , វង់ព្រះអាទិត្យ , វោហារ , សង្កិលេសិក , សាកសួរ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ល្មេច​

​នាមសព្ទ​

​សត្វ​ទឹក​ពួក​អដ្ឋិចម្មជាតិ​មួយ​ប្រភេទ សន្ដាន​អណ្ដើក ។ ស្រុក​ខ្លះ​ហៅ ល្មិច ។​

វង់ព្រះអាទិត្យ​

​នាមសព្ទ​

​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​សន្ដាន​ត្រាវ តែ​ធាង​និង​ស្លឹក​តូច​ជាង​, ស្លឹក​មាន​សម្បុរ​ក្រហម​ត្រង់​ផ្ទៃ​កណ្ដាល​
​ប្រទាល​វង់ព្រះអាទិត្យ គេ​ច្រើន​ដាំ​ក្នុង​ផើង​សម្រាប់​ប្រើ​ជា​គ្រឿង​តាំង ។​

​វោហារ​

​នាមសព្ទ​

( បា​.; សំ​. វ្យា​ហារ​) ពាក្យ​, ពាក្យពេចន៍​; សំនួន​សម្ដី : បញ្ចេញ​វោហារ​, បាន​វោហារ ។ វោហារកោសល ( –​រ៉ៈ​កោសល់ ) អ្នក​ឈ្លាសវៃ​, ប៉ិនប្រសប់​ខាង​វោហារ​, ខាង​ពាក្យសម្ដី​ថ្វីមាត់ ( ប្រើ​ជា គុ​. ក៏បាន ) ។ វោហារកោសល្យ ( –​សល់ ) ការ​ឈ្លាសវៃ​, ការ​ប៉ិនប្រសប់​ស្ទាត់ជំនាញ​ក្នុង​វោហារ​, ការចេះ​និយាយ​ថ្លែងសេចក្ដី​យ៉ាង​ពីរោះ​ក្បោះក្បាយ ឥតមាន​រអាក់រអួល​
​វោហារកោសល្យ ជា​ឧបនិស្ស័យ​មាន​ប្រចាំ​នៅក្នុង​សន្ដាន​នៃ​បុគ្គល​ខ្លះ ។ វោហារទេសនា ( –​រៈទេសៈ​ន៉ា ឬ –​ទេស្នា ) ការសម្ដែង​វោហារ​, ការ​សម្ដែងធម៌​អធិប្បាយ​បញ្ចេញ​វោហារ ឲ្យ​ទូលាយ​ងាយ​ស្ដាប់​ងាយ​យល់ ។​

​នាមសព្ទ​

( បា​.; សំ​. វ្យ​វ​ហារ ) ទំនៀម​, ទំនៀមទម្លាប់​; ធម្មសាស្ត្រ​, ច្បាប់​បញ្ញត្តិ​; វិវាទ​, ក្ដី​; ការលក់ដូរ​, ជំនួញ ។ វោហារវិជ្ជា​, –​វិទ្យា ឬ –​សាស្ត្រ វិជ្ជា​ឬ​សាស្ត្រ​ខាងច្បាប់​សម្រាប់​ប្រទេស​, ធម្មសាស្ត្រ ។ វោហារវិធី ឬ –​កម្ម ដំណើរ​ក្ដី ។ ល ។​

​សង្កិលេសិក​

(​សង់​-​កិ​ល៉េ​-​សិ​-​កៈ ឬ –​សិ​ក​)

​គុណសព្ទ​

( បា​.; សំ​. សំ​ក្លេ​ឝិ​ក ) ដែល​សៅហ្មង​; ដែលជា​មន្ទិល​; ដែល​នាំ​ឲ្យ​អួអាប់​, ឲ្យ​ស្រអាប់ ។ សង្កិលេសិកចិត្ត ចិត្ត​ដែលមាន​សៅហ្មង ។ សង្កិលេសិកធម៌ ធម៌​សៅហ្មង ។ សង្កិលេសិកសន្ដាន ( –​សន់​-​ដាន ) សន្ដាន​សៅហ្មង​, សន្ដាន​ចិត្ត​មិន​បរិសុទ្ធ ។ ល ។​

​សាកសួរ​

​កិរិយាសព្ទ​

​សួរសាក​មើល​ឲ្យ​ជាក់​, សួរ​សង្កេត​ពីមួយ​ទៅមួយ ឬ​ពីនេះ​ទៅនោះ​ឲ្យ​ជាក់​សេចក្ដី​
​សាកសួរ​ឲ្យ​ច្បាស់ការ ( និយាយថា សួរសាក ក៏បាន ) ។ ( ព​. កា​. ) : ល្គឹក​ឮ​ពាក្យពេចន៍ សាក​សួររក​សាច់​-​សន្ដាន​ព្រេងព្រឹទ្ធ រក​រិះ​កល​អ្វី សុចរិត​ទុច្ចរិត ហើយហោង​គួរ​គិត ឲ្យ​ដឹង​ខ្ពស់​ទាប ។ ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

Post navigation