Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ មមាញ , មាក់ប្រេង , រកា , រងាវកក , រពាក់​

Views: 2

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​មមាញ​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​ពួក​មួយ​សន្ដាន​ផ្ទី មាន​ក្លិន​ហាង​ឆួល​, ប្រើការ​ជ្រក់​បរិភោគបាន ។ មាន​មួយ​ប្រភេទ​ផ្សេង​ហៅថា មមាញខ្មោច ប្រើការ​ជ្រក់​បរិភោគ​ពុំបាន​ឡើយ ។​

​មាក់ប្រេង​

​នាមសព្ទ​

( ស​. មះ​ប្រិ​ង អ​. ថ​. ម៉ៈ​ព្រិ​ង ) ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្ដាន​មាក់ប្រាង តែ​ស្លឹក​ធំៗ​ជាង​បន្តិច ផ្លែ​តូចៗ​ជាង​មាក់ប្រាង​; ( ច្រើន​មាន​សម្បូណ៌​នៅ​ព្រៃភ្នំ​ខ្លះ​ដោយ​អន្លើ​ក្នុង​ខែត្រ​កំពត​, អ្នកស្រុក​កំពត​ច្រើន​ហៅ មាក់ប្រិង ) ។​

រកា​

នាមសព្ទ​

​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ​ដើម​មាន​បន្លា​ធំៗ រង្វើលៗ ផ្លែ​តូចៗ ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់​
​ប៉ុយ​រកា ។​

​នាមសព្ទ​

​ឈ្មោះ​ឆ្នាំ​ទី ១០ ( មាន់ )
​ឆ្នាំរកា ។​

រងាវកក​

​នាមសព្ទ​

​ឈ្មោះ​បក្សី​មួយ​ប្រភេទ សន្ដាន​ចចាត​ជា​សត្វ​ឆាប​ជ្រមុជ​ខ្លួន​ក្នុង​ទឹក​ចាប់​ត្រី​ជា​អាហារ​
​ថ្ងៃ​ណា​មាន​រងាវកក​យំ​ស៊ាន តែងតែមាន​ភ្លៀង​ក្នុង​ថ្ងៃនោះ ។​

​រពាក់​

​នាមសព្ទ​

​វល្លិ​តូច សន្ដាន​នឹង​ផ្ដៅ តែ​ដើម​តូច​ជាង​សាច់​ស្រួយ​បន្តិច​ជាង​ផ្ដៅ​, ប្រើ​ជា​ប្រយោជន៍​បាន​តាម​គួរ​ដល់​ការប្រកប​
​ខ្សែ​រពាក់​, កំប្រោង​រពាក់​, ត្រក​រពាក់​, ក្មេងៗ​ចូលចិត្ត​ផ្លែ​រពាក់​ទុំ ។​

​ឧទានសព្ទ​

​សូរ​ឮ​ខ្ពាក់ៗ​រឿយៗ ( ម​. ប្រ​., ច្រ​. ប្រ​. ក​ខ្ពាក់ ជាង ។ ម​. ព​. រពុក ផង ) ។​

Post navigation

Related Post