Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ប្រាអៀវ , ផ្ទក់ , ពុំចេរ , ព្រៀងលាន , មង្កុភាព​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រាអៀវ​

នាមសព្ទ​

​ត្រី​រំឥល​មួយ​ប្រភេទ សន្ដាន​ត្រី​ប្រា​, តែ​ខ្លួន​តូច​រាង​ទ្រវែង ។​

​ផ្ទក់​

នាមសព្ទ​

​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​រ៉ស់​ប៉ុន្តែ​រូប​តូច​
​ត្រី​ផ្ទក់ ។​

ពុំចេរ​

​និបាតសព្ទ​

( ព​. បុ​. ) សូម​ឲ្យ​តែ​, តាមតែ ។ ប្រើ​ក្នុង​ពាក្យកាព្យ​និង​ពាក្យរាយ​
​ខ្ញុំ​សូម​ក្រាបលា​ទៅ ផ្ញើ​រាជ្យ​នៅ​ក្សត្រ​ថ្លៃថ្លា ពុំចេរ​ទ្រង់​មេត្តា អត់​ទោស​ប្រោសសត្វ​ជា​ខ្ញុំ ( សាស្ដ្រា​ភោគ​កុល​កុមារ )​។​
​រី​អញ​ខ្ញុំ​នេះ​ប្រណិប័តន៍​តាម​សុចរិត​តែ​សព្វថ្ងៃ​ពុំចេរ​នឹង​ទ្រង់​មេត្តាប្រោស​អត់​**​ទោស​អញ​ខ្ញុំ​មទ្រី​ក្នុង​គ្រានេះ​ម្ដង​ហោង ( ម​. កណ្ឌ​មទ្រី​បព្វៈ ) ។ មួយ​យ៉ាង​ទៀត ពុំចេរ ថា​ពុំ​ដឹង​, ពុំ​ចេះ​, ពុំ​ស្គាល់ ( ព​. កា​. )
**​ពាក្យ “​អត់​” ត្រូវបាន​កែសម្រួល​ពី​ពាក្យ​ដើម “​អត​” ទើប​សមស្រប​តាម​បរិបទ​នេះ​។​
​ប្រើ​ដឹង​តុល​ហាប ប្រើ​ដឹង​ខ្ពស់​ទាប មាន​ភ្នែក​យល់​ល្អ ទោះ​ដឹង​ទឹកមាស ពុំចេរ​នូវ​ថ្ម ទោះ​ដឹង​ដី​-​ស ពុំចេរ​សំបុត្រ ។ ធ្វើស្រែ​មើល​ស្មៅ សន្ដាន​មើល​ផៅ បម្រើ​មើលពុត ទោះ​ដឹង​ពុត​ជា ពុំចេរ​ពុតត្បុត ដឹងចិត្ត​បរិសុទ្ធ ពុំចេរ​ឥរិយា ។ ( សាស្ដ្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

​ព្រៀងលាន​

​នាមសព្ទ​

​អ្នកដទៃ ឬ​អ្នក​ក​ន្ទៀ​ត ដែល​នៅ​ភូមិ​ជាមួយគ្នា រាប់អាន​គ្នា​ទុក​ស្មើ​ញាតិសន្ដាន​
​ញាតិ​ព្រៀងលាន​, សន្ដានព្រៀងលាន ( ហៅថា ញាតិ​ភូមិ​ផង ឬ ញាតិ​ភូមិ​ផង​របង​ជាមួយ ក៏បាន ) ។​

មង្កុភាព​

(​ម័​ង​-​កុ​–)

នាមសព្ទ​

( បា​. ម​ង្កុ + ភាវ ) ភាពជា​អ្នក​ខ្មូរ​មុខ​ឬ​មូរមុខ​, ការ​ឱន​មុខជ្រប់​ដោយ​អៀនខ្មាស​, ដំណើរ​អឹមអៀម​អៀនប្រៀន​, ដំណើរ​មិន​អង់អាច​
​កុំ​គប្បី​ធ្វើ​ទម្លាប់ខ្លួន​ឲ្យ​មាន​មង្កុភាព​ក្នុង​សន្ដាន ( បារ​. Timidité ) ។​

Post navigation