Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ប្រមោយដំរី , ផោ​ដ្ឋ​ពា្វ​រ​ម្មណ៍ , ផ្ដែកវេរ , ផ្ដែរ , ពិដោរ​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រមោយដំរី​

(​ប្រ​ម៉ោ​យ​ដំ​រ៉ី​)

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​មាន​ដើម​ឈរ ស្លឹក​ក្រាស់​ជ្រួញៗ ផ្កា​សណ្ឋាន​ក្រវង់​លំនាំ​ប្រមោយដំរី ( អ្នកខ្លះ​ហៅ​តាម​ចិន​ថា ម៉ោងជាង ) ។​

​ផោ​ដ្ឋ​ពា្វ​រ​ម្មណ៍​

(​ផោ​ត​-​ឋា​ប់​-​ពា​រ៉​ម់​)

នាមសព្ទ​

( បា​. ផោដ្ឋព្វារម្មណ ) អារម្មណ៍​ដែល​កើត​អាស្រ័យ​ផោដ្ឋព្វៈ ។​

ផ្ដែកវេរ​

(​ជើង ដ​)

​កិរិយាសព្ទ​

​លើក​រលាស់​កិច្ចការ​ធុរៈ​ទាំងស្រុង ដាក់​ទៅលើ​អ្នកដទៃ មិន​ទទួល ខុសត្រូវ​លើ​ខ្លួន​ថែមទាំង​ទាម​យកគុណ​យក​ប្រយោជន៍​ដែល​ត្រូវបាន​នោះ​ផង​
​មិនគួរ​បើ​លើក​មុខការ​នេះ​មក​ផ្ដែកវេរ​ឲ្យ​ខ្ញុំ​សោះ ។​

​ផ្ដែរ​

(​ជើង ដ​)

​នាមសព្ទ​

​ក្ដារ​រនាំង​បាំង​រាំង​ចន្លោះ​ដំបូល​ដែលមាន​ជាន់​ពីរ​
​ផ្ដែរវិហារ​, ផ្ដែរសាលា ។​

ពិដោរ​

​គុណសព្ទ​

​ដែលមាន​ក្លិនក្រអូប​ល្អ​, ដែល​ក្រអូប​សាយ​
​ក្លិនពិដោរ​; ធុំ​ពិដោរ​, ពិដោរក្លិនសីល ។ (​ព​. កា​. ) : ពិដោរផ្កាបី ពិដោរមេត្រី សួស្ដិ៍​សីលាចារ ពិដោរបរិសុទ្ធ កុសល​សម្ភារ ពិដោរ​នេះ​ដាល ដល់​សួគ៌​ពុំ​ស្បើយ ។ ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

Post navigation