Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ អនស្ចារ្យ , អនាសវៈ , អភិមង្គល , អមត្តញ្ញុតា , អមនុស្ស​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អនស្ចារ្យ​

(​អៈ​ន៉័​ស​-​ស្ចារ ឬ —​ស្ចា​)

​គុណសព្ទ​

( សំ​. អ​នា​ឝ្ចា​យ៌ < អន៑​+ អា​ឝ្ចា​យ៌​; បា​. អន​ច្ឆ​រិ​យ < អន៑ + អច្ឆរិយ ) ដែល​មិនមែនជា​អស្ចារ្យ​, ដែល​មិនគួរ​ទះដៃ​ស្ងើច​, ដែល​មិនគួរ​ស្ងើច​
​ហេតុការណ៍​នេះ​ជា​អនស្ចារ្យ​ពុំគួរ​ស្ងើច​ប៉ុន្មាន​ទេ ។ ព​. ទេ​. ថា : ព្រះ​សព្វញ្ញូ​ជា​បរមគ្រូ​ទ្រង់​ត្រាស់​ប្រាប់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​, រី​ភ្លៀង​បោក្ខរព័រ្ស​ដែល​បង្អុរ​ចុះមក​ក្នុង​គ្រានេះ​ជា​អនស្ចារ្យ ដ្បិត​អញ​តថាគត​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ​ក្នុង​លោក​ហើយ​, ន៏​កាលដែល​អញ​តថាគត​កើតជា​ស្ដេច​វេស្សន្តរ ពុំទាន់​បានសម្រេច​លោកុត្តរធម៌ ភ្លៀង​ដ៏​បវរ​បង្អុរ​ចុះមក​ក្នុង​កណ្ដាល​ប្រជុំ​ញាតិ ឲ្យ​រវាត​ចាក​ក្ដី​ក្រោធ​ចាស់​ចេញ​ចាក​ខន្ធ​សន្ដាន​នោះ​ទើបបាន​ពេញ​ជា​អស្ចារ្យ ។ ល ។ ព​. កា​. ធៀប​ព្រះពុទ្ធ​តម្រាស់​ក្នុង​វេស្សន្តរជាតក​នោះ​ថា : ហៃ​ភិក្ខុ​ទាំងឡាយ ភ្លៀង​អុរ​ធ្លាក់​ខ្ចាយ ជា​បោក្ខរព័រ្ស គ្រាន់តែ​ឲ្យ​ញាតិ​- អញ​មាន​អំណរ គេ​ថា​បវរ ប៉ុន្តែ​អនស្ចារ្យ ។ ល ។​

អនាសវៈ​

(​អៈ​ន៉ា​សៈ​វ៉ៈ​)

​គុណសព្ទ​

( បា​. អនាសវ < អន៑ “​មិន​, មិនមាន​, ពុំ​, ឥត​” + អាសវ “​គ្រឿង​ត្រាំ​, ទឹក​តម្រាំ​”; សំ​. អ​នា​ឝ្រ​វ < អន៑ + អា​ឝ្រ​វ​, ខ្មែរ​ប្រើ ឝ្រ > ស្រ​, វ > ព ជា អនាស្រព ) ដែល​មិនមាន​អាសវៈ ; អ្នក​ដែល​ឥត​កិលេស​ជា​គ្រឿង​ត្រាំ​ក្នុង​សន្ដាន ( អរហន្ត ); បើ​ស្ត្រី​ជា អនាសវា ( ប្រើ​ជា អនាស្រព ក៏បាន ) ។ វេ​វ​. ក្សីណាស្រព ឬ ខីណាស្រព ។ អនាសវបុគ្គល បុគ្គល​ជា​អនាសវៈ ( អរហន្ត​; អរហន្តី ) ។​

​នាមសព្ទ​

( បា​. អនាសវ < អន៑ “​មិន​, មិនមាន​, ពុំ​, ឥត​” + អាសវ “​គ្រឿង​ត្រាំ​, ទឹក​តម្រាំ​”; សំ​. អ​នា​ឝ្រ​វ < អន៑ + អា​ឝ្រ​វ​, ខ្មែរ​ប្រើ ឝ្រ > ស្រ​, វ > ព ជា អនាស្រព ) ដែល​មិនមាន​អាសវៈ ; អ្នក​ដែល​ឥត​កិលេស​ជា​គ្រឿង​ត្រាំ​ក្នុង​សន្ដាន ( អរហន្ត ); បើ​ស្ត្រី​ជា អនាសវា ( ប្រើ​ជា អនាស្រព ក៏បាន ) ។ វេ​វ​. ក្សីណាស្រព ឬ ខីណាស្រព ។ អនាសវបុគ្គល បុគ្គល​ជា​អនាសវៈ ( អរហន្ត​; អរហន្តី ) ។​

​អភិមង្គល​

(​អៈភិ​មង់​-​គល់​)

​នាមសព្ទ​

( សំ​. បា​. ) មង្គល​ដ៏​ឧ​ត្ត​ម​, ហេតុដែល​នាំ​ឲ្យ​មាន​សេចក្ដីចម្រើន​ក្រៃលែង​, អភិ​វុ​ឌ្ឍ​ករ​ណ៍ ( ព​. កា​. ) ប្រើ​ជា អភិមង្គល៍ ( អៈភិ​មង់ ) ក៏បាន​
​ព្រះពុទ្ធ​ស្ដេច​ទ្រង់ ប្រទាន​អភិមង្គល៍ ដោយ​ព្រះ​ឱវាទ ឲ្យ​សត្វលោក តាំងចិត្ត​ឲ្យ​ស្អាត កុំ​ឲ្យ​គ្រោតគ្រាត ច្របូកច្របល់ ។ ប្រព្រឹត្ត​ប្រតិបត្តិ កម្ចាយ​កម្ចាត់ ធម៌​ជា​អកុសល ជម្រះ​សន្ដាន ឲ្យ​បាន​លុះដល់ អរិយ​មគ្គផល ដល់​និព្វាន​ហោង ។ ឬ មួយបែប​ទៀតថា : អ្នក​កាន់សីល​គង់ កប​ដោយ​អភិមង្គល៍ សព្វ​ទិន​រាត្រី ប្រាសចាក​ឧបទ្រព កប​ដោយ​សិរី ចម្រើន​សួស្ដី ឥតបី​មោះហ្មង ។​

​អមត្តញ្ញុតា​

(​អៈ​ម៉័​ត​-​ត័​ញ​-​ញុ​តា​)

នាមសព្ទ​

( បា​. ) ភាព​នៃ​ជន​អ្នក​មិនដឹង​ប្រមាណ​, ការមិន​ស្គាល់ប្រមាណ​ក្នុង​ទីប្រជុំ​, ក្នុង​ភោជនាហារ​, ក្នុង​វេលា​នីមួយ​ជាដើម​
​អមត្តញ្ញុតា​ជា​គុណវិបត្តិ​មួយ​យ៉ាង​ធំ ដែល​បុគ្គល​គ្រប់រូប​គួរតែ​បំបាត់ចោល​ចាក​ខន្ធ​សន្ដាន ។​

​អមនុស្ស​

(​អៈមៈនុស​)

​នាមសព្ទ​

( បា​.; សំ​. អ​មនុ​ឞ្យ ) សត្វ​អទិស្សមានកាយ​មិនមែន​មនុស្ស គឺ​ទេវតា​, ភូត​, បិសាច​, ខ្មោច​, យក្ស​, អសុរកាយ​, . . . ( ច្រើន​សំដៅ​ភូត​, បិសាច​, ខ្មោច​, អសុរកាយ )
​ពួក​អមនុស្ស​; ព្រៃ​មាន​អមនុស្ស​កាន់កាប់ ។ អមនុស្ស ! ខ្មោច ! ( ព​. ស្ន​. ឬ ព​. ម​. ) ។​
​អមនុស្សធម៌ ( —​នុស​-​សៈ​— ) អំពើ​ឬ​សន្ដាន​ចិត្ត​កាច​សាហាវឃោរឃៅ​ដូច​សត្វ​តិរច្ឆាន ។​

Post navigation