Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ រមៀល , លយកែវ , សប៊ូ , សម្បួរ , សើច​

Views: 2

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រមៀល​

​កិរិយាសព្ទ​

​រអិល​ជ្រុល​វិល​ឯង​រឿយៗ ច្រើន​ត្រឡប់​ច្រើនសា​ពី​ទី​ខ្ពស់​ទៅ​ទី​ទាប​ដូច​គេ​ចាប់​ប្រមៀល​
​ផ្លែក្រូច​រមៀល ។​
​រមៀលក្រូច គុ​. ដែល​ទាប​ម្ខាង​ល្មមតែ​ផ្លែក្រូច​រមៀល​បាន​
​ទាប​រមៀលក្រូច ។​

លយកែវ​

​នាមសព្ទ​

( ស​. ល្ច​យ​​ក​វ់ អ​. ថ​. ល៉​យ​កែវ “​បណ្ដែត​កែវ​” ) ឈ្មោះ​ទឹក​ធ្វើ​ដោយ​ដាក់​ចំណិត​សាច់​ផ្លែឈើ មាន​រសជូរ ឬ​កំពឹសក្រូច​ពោធិ៍សាត់​ជាដើម​បណ្ដែត​ក្នុង​ទឹក​លាយ​ស្ករ​និង​អំបិល​ខ្លះ មាន​រសផ្អែម​លាយ​ជូរ​ប្រៃ​បន្តិចៗ (​បើ​ធ្វើ​កំពឹសក្រូច ខ្មែរ​ហៅ កំពឹសក្រូច​បណ្ដែត​) ។​

​សប៊ូ​

(​សៈ​–)

​នាមសព្ទ​

( បារ​. សា​វ៉ុ​ង Savon; ឡាត័ង សា​ប៉ូ Sapo; ស​. សៈ​បូ់ អ​. ថ​. សៈប៊ូ​; យ​. សា​បុ​ង Xábong ) គ្រឿង​សម្អាត​ធ្វើ​អំពី​ការ​លាយ​ផ្សំ​ដោយ​វត្ថុ​ជូរ​ប្រហាត​ជាដើម មាន​ក្លិន​ផ្សេងៗ​, មាន​ដើមកំណើត​មុនដំបូង​នៅ​ប្រទេស​អឺរ៉ុប​, សម្រាប់​ប្រើ​ដុស​ជម្រះ​បោក​លាង ឲ្យ​ជ្រះ​ក្អែល​ជ្រះ​មន្ទិល​
​សប៊ូក្រអូប​, សប៊ូឆ្អាប ។​
​ក្នុងសម័យ​ពី​ដើម​, ខ្មែរ​ប្រើ​ផ្លែ​ក្រូចសើច​, ផ្លែ​សំបួរកក់​,​ផ្លែ​ល្វៀង​,… ជា​គ្រឿង​លាងជម្រះ ដុស​សម្អាត​; នៅ​ប្រទេស​ឥណ្ឌា​មានប្រើ​ដីស្អិត​មួយ​យ៉ាង​លាយ​ដោយ​គ្រឿងផ្សំ​អ្វីខ្លះ មិនអាច​ដឹង​ប្រាកដ​, ក្នុង​វិន័យ​ពុទ្ធសាសនា​ប្រាប់ថា​ប្រើ​ជា​គ្រឿង​ដុស​ជម្រះ​កាយ​ក្នុង​វេលា​ងូតទឹក ( ម​. ព​. មត្តិកា ផង ) ។​

​សម្បួរ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ពួក​មួយ មាន ៣ ប្រភេទ គឺ ១- សម្បួរកក់ សម្បួរ​ដើម​ស្ទើរ​ជាវ​ល្លិ​មាន​បន្លា ផ្លែ​មាន​រសជូរ​, ប្រើ​ជា​គ្រឿង​កក់សក់​ឬ​លាងជម្រះ​, គេ​ច្រើន​យក​ផ្លែ​ទុំ​ក្រៀម​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ផ្តិល លាយ​ជាមួយនឹង​ចំណិត​ផ្លែ​ក្រូចសើច ហៅថា ទឹកសម្បួរ ប្រើ​ជា​ទឹក​មង្គល​សម្រាប់​ជជុះរលាស់​ប្រោះព្រំ​ជម្រះ​ចង្រៃ ( តាម​លទ្ធិ​ដែល​ធ្លាប់​ប្រកាន់​ជឿ ); ២- សម្បួរទេស ឬ សម្បួរប្រាក់ សម្បួរ​ស្លឹក​ល្អិតៗ ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព កាលណា​រីក​មាន​ព័ណ៌​ស​, ត្រួយ​ផ្កា​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់​ឬ​របោយ​បាន​, គេ​ច្រើន​ដាំ​ធ្វើជា​របងភូមិ​លំនៅ​; ៣- សម្បួរមាស សម្បួរ​ដើម​តូច ផ្កា​តូចៗ​ពណ៌​លឿង ក្លិនក្រអូប​ឆ្ងិត​, គេ​ច្រើន​ដាំ​ប្រប​មាត់ទ្វារ​របង​ផ្ទះ​ឬ​ដាំ​ធ្វើជា​របង​ផ្ទះ​ក៏មាន ។​

​សើច​

​កិរិយាសព្ទ​

​ហើប​បបូរមាត់​លាន់​សូរសព្ទ​តិច​ឬ​ខ្លាំង​ចេញ​រន្ថាន់​រអឹក​ទប់​មិន​ឈ្នះ ព្រោះ​មាន​ទំនង​នាំ​ឲ្យ​រីករាយ​រំជួល​ជ្រួល​ឃឹ​កៗ​ឡើង​ដោយ​ហសិតុប្បាទចិត្ត​
​សើចក្អាក សើច​ខ្លាំង​ឮសូរ​ក្អាក ។ សើចចំអក បញ្ចេញ​សំឡេង​ធ្វើជា​សើច​ឡកឡាយ​ឲ្យ​គេ ។ សើចស្ងួត ពើ​ធ្វើជា​សើច​សម្ដែង​ទឹកមុខ​ស្មើ ។ ល ។ ព​. ទ​. បុ​. ព្រឹក​សើច ល្ងាច​យំ សើច​សប្បាយ​មិនយូរប៉ុន្មាន នឹង​បាន​ប្រទះ​យំ​វិញ​ពុំខាន ( ព្រោះ​សោមនស្ស​និង​ទោមនស្ស​ជា​គូ​នឹង​គ្នា ) ។​

​នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ ស្លឹក​ទ្រវែង​ឆែក ស្ដួច​មួយអន្លើ ក្លិន​ហាង​ប្រហើរ ប្រើ​ធ្វើជា​គ្រឿងផ្សំ​ឲ្យ​ម្ហូប​មុខ​ខ្លះ​មាន​រស​ឆ្ងាញ់​, ផ្លែ​មាន​សំបក​ជ្រួញៗ ក្លិនប្រហើរ​ឆួល មាន​រស​ហាង ទឹក​ក្នុង​ផ្លែ​មាន​រសជូរ ប្រើ​ជា​ថ្នាំ​រម្លា​ប់រោគ​ខ្យល់ ឬ​ប្រើ​ជា​គ្រឿង​ស្ល​បាន​
​ស្លម្ជូរ​បង់​ស្លឹក​ក្រូចសើច ។​

Post navigation