Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ រយ៉ា , រលាយ , រែង , លម៉ើ , លំពាន់​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រយ៉ា​

​នាមសព្ទ​

( បា​. រ​យា “​ភក់​; ដំណើរ​ព្យួរ​ចុះ​, សំយុង​ចុះ​, សម្ដោក​ចុះ​” ); រំយោល​, គ្រឿង​ព្យួរ​មាន​រំយោល ។ ឈើ​តូច​មួយ​ប្រភេទ​សន្ដាន​ដើម​ច្បា ដើម​ស្ទើរ​ជាវ​ល្លិ ស្លឹក​ឆែកៗ​ផ្កា​ក្រហម ទង​ផ្កា​វែង​ត្រង់​កណ្ដាល ផ្កា​ចេញ​ជា​រំយោល​ត្រសុស​ប្លែក​ពី​រំយោលផ្កា​ច្បា​
​ផ្កា​រយ៉ា ។​
​គ្រឿង​ប្រដាប់​ត្រចៀក​ស្ត្រី​មួយបែប​សណ្ឋាន​ស្រដៀង​នឹង​រំយោលផ្កា​រយ៉ា​
​នាង​កញ្ញា​ពាក់​រយ៉ា​មាស ។​
​គោម​ព្យួរ​មាន​កម្រងកែវ​ឬ​កម្រង​អង្កាំ​សំយុង​ចុះ​ជាល​ម្អ​
​គោម​រយ៉ា ។ ល ។​

​រលាយ​

​កិរិយាសព្ទ​

​ប្រែ​ពី​រឹង​, ពី​ខន់​, ខាប់ ទៅជា​រាវ ឬ​ពី​កក​, ពី​គោក​ទៅជា​ទឹក​
​សំណ​រលាយ​, ក្រមួន​រលាយ​, ឈាម​រលាយ​, ទឹកកក​រលាយ ។​
​ព​. ប្រ​. ត្រូវ​អន្តរាយ​, វិនាស​, ខូច​, បាត់​
​រលាយទ្រព្យ​, រលាយខ្លួន ។​
​រសាយ​
​រលាយកំហឹង ។​
​រលាយសាច់មួយ ដែល​ជិត​ចូល​សាច់​គ្នា​តែមួយ​
​ភ្ជិត​ឈើ​រលាយសាច់មួយ ។​
​ព​. ប្រ​. ដែល​ត្រូវ​ចិត្តគំនិត​គ្នា​យ៉ាង​ស្និទ្ធជិត​
​ត្រូវ​គំនិត​គ្នា រលាយសាច់មួយ ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ សន្ដាន​ជ្រួយ​, គេ​ច្រើន​ប្រើ​ស្លឹក​និង​សំបក​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​
​សំបក​រលាយ ។​

​រែង​

​កិរិយាសព្ទ​

​ចងក្រង​ឲ្យ​កើត​បានជា​របែង​
​រែង​រនាប​, រែង​ព្រួល ។​
​ចាប់​គ្រលែង​អង្រង់​ឲ្យ​លេច​ជ្រុះ​ចេញ​តាម​ប្រហោង​ច្រែង​ឬ​កាតៅ​ជាដើម​
​រែង​អង្ករ​, រែង​ដីខ្សាច់​, រែង​ម្សៅ ។​

​និបាតសព្ទ​

​ជា កិ​. នុ​. រមែង​, តែង​, រមែងតែ​; តែងតែ​, ធ្លាប់តែ​, ច្រើនតែ​, សឹងតែ​
​អ្នកលក់​រែង​ចង់បាន​ចំណេញ អ្នកទិញ​រែងតែ​ចង់បាន​ថោក ។ ច្រើន​ប្រើ​ក្នុង​កាព្យ​ជាង​ពាក្យរាយ : ខ្លៅ​រែង​ស្អប់​ប្រាជ្ញ នា​អ្នក​ខ្លួន​ខ្លាច រែង​ធ្វើជា​ហ៊ាន ខ្សត់ខ្សោយ​ស្មុតទ្រុឌ រែង​ធ្វើ​ជាមាន អ្នក​ឥត​សន្ដាន រែង​មើលងាយ​គេ ។ ( សាស្ត្រា​ច្បាប់​រាជនេតិ ) ។​

​លម៉ើ​

(​លៈ​—)

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្ដាន​ត្នោត តែមាន​ស្លឹក​និង​បន្លា​ផ្សេងគ្នា​អំពី​ត្នោត ផ្លែ​តូចៗ​មាន​រសផ្អែម​ប្រើ​ធ្វើជា​បង្អែម​
​លម៉ើ​ច្រើន​ដុះ​ក្នុងប្រទេស​ក្ដៅ (​សរសេរ​ជា ល្ម៉ើ ក៏បាន តែ​នាំ​ឲ្យ​ទើស​ទែង​ច្រើន​ជាន់ ) ។​

​លំពាន់​

​នាមសព្ទ​

​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ សន្ដាន​តិណជាតិ ស្លឹក​សំប៉ែត​, ប្រើ​ជា​ថ្នាំ​រម្ងាប់រោគ ។​

Post navigation