Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ស្ពាន់ក្រាប , ហុយ , ហែម , ក្រឳ , បទុម​

Views: 2

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្ពាន់ក្រាប​

នាមសព្ទ​

​ធាតុ​ផ្សំ​មាន​បន្ទះ​ស្ដើង​ស្រួយ សម្បុរ​ភ្លឺ​ផ្លេក សម្រាប់​ដាប់​ជា​ក្បាច់​រំលេច​បិទ​ក្តារ​មឈូស​ជាដើម ។​

​ហុយ​

​កិរិយាសព្ទ​

​ផ្សាយ​អណ្ដែត​ឡើង​, ផ្សាយ​អណ្ដែត​ដង្គោល​ឡើង​
​ផ្សែងហុយ ឬ ហុយផ្សែង​, ហុយធូលី​។ បាយ​ហុយៗ បាយ​ក្ដៅៗ ដែល​នៅមាន​ផ្សែងហុយ ។​
​ផ្សាយ​ចេញ​
​ហុយ​ក្លិនស្អុយ​ចេញពី​ក្នុង​ក្ដារ​មឈូស ។​
​ព​.​ប្រ​. ផ្សាយ​ខ្ចរខ្ចាយ​, លេចឮ​សាយសុស​
​ហុយ​កេរ្តិ៍​អាក្រក់​ទៅ​សព្វ​ស្រុក​។ ប្រយ័ត្ន​កុំ​ឲ្យ​ហុយ​ហ្ន៎ះ​! ប្រយ័ត្ន​កុំ​ឲ្យ​លេចឮ​តទៅទៀត​ហ្ន៎ះ ។​

​នាមសព្ទ​

​រន្ធផើយ​
​ជាស​ចេញ​តាម​រន្ធហុយ ( ម​. ព​. រន្ធ ទៀតផង ) ។​

​ហែម​

​នាមសព្ទ​

( សំ​. បា​. ហេម “​មាស​” ) ប្រដាប់​ធ្វើ​ដោយ​មាស​ឬ​ប្រាក់
​រាងច្រឡោ​សណ្ឋាន​ស្រដៀង​នឹង​ជើងពាន​តែ​ឥត​ក្រចាប់ សម្រាប់​តម្កល់​អ្វីៗ​ផ្សេងៗ​
​ហែមមាស ។​
​ក្ដារ​មឈូស​រាង​ខ្លី តូច​ក្រោម​រីក​លើ មាន​គម្រប​កំពូល វិចិត្រ​ដោយ​ក្បាច់រចនា សម្រាប់​ដាក់​រាង​អដ្ឋិ​ដែល​នឹងធ្វើ​ឈាបនកិច្ច ( ច្រើនតែ​ដាក់​រាង​អដ្ឋិ​ឥស្សរជន )
​លើក​រាង​អដ្ឋិ​ដាក់​ក្នុង​ហែម ហើយនឹង​ដង្ហែ​ទៅធ្វើ​ឈាបនកិច្ច ។​

​ក្រឳ​

កិរិយាសព្ទ​

​ច្រៀង​, ស្រែកច្រៀង ( សព្ទ​មេមត់ ) ។​

​នាមសព្ទ​

​ខ្នែង​ដែល​បែក​ចេញពី​មើម​ឈូក​ទៅ​; តែ​អ្នកខ្លះ​សំដៅ​ហៅ​លើ​មើម​ឈូក​តែម្តង​
​ក្រឳ​ឈូក ។​

​គុណសព្ទ​

​ដែល​ឮ​រំពង​ណែន​ពីរោះ​
​សំឡេង​ក្រឳ ។​

​បទុម​

(​ប៉ៈ​ទុមៈ ឬ ប៉ៈ​ទុំ​)

​នាមសព្ទ​

( បា​.; សំ​. ប​ទ្ម ) ឈូក​, ផ្កាឈូក ។ ឈ្មោះ​បកតិសំខ្យា​ជាន់ខ្ពស់ ចំនួន​មួយរយ​សែន​បុណ្ឌរីក ។ ឈ្មោះ​ឋាននរក​មួយ ដេរដាស​ដោយ​ដើម​ឈូក​ធំៗ​មាន​បន្លា​ស្រួចៗ ច្រូងច្រាង​មុត​ក្រៃលែង​ហៅថា បទុមនរក ។​

Post navigation

Related Post