Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គភាពប្រឆាំងអំពើពុករលួយ បណ្តុះបណ្ដាល «ច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រី រាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា (ACU) បានបើកវគ្គ បណ្តុះបណ្តាល ស្តីពី «ច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រ កម្ពុជា» ជូនមន្ត្រីរាជការ នៃ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ១០២ រូប ដែលមានរយៈពេល ១ថ្ងៃពេញ ។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ ការបើកវគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីបង្កើនការយល់ដឹង ផ្នែកច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការយល់ដឹង អំពីសញ្ញាណទូទៅ និងការគ្រប់គ្រង នៃមុខងារសាធារណៈ ជូនដល់មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុក រលួយ ដើម្បីជាមូលដ្ឋាន ក្នុងការអនុវត្តការងាររបស់ខ្លួន ឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ គេឃើញបានធ្វើបទឧទ្ទេសនាម ដោយលោក ប៉ូ ផល្លា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ៕ V / N

Post navigation