Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អង្គការ​គ្រួសារ​កុមារ​អភិវឌ្ឍន៍​ប្រកាស​បិទ​វគ្គ​សិក្សា​វិទ្យាល័យ​មួយ

Views: 2

ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ វិទ្យាល័យ​នៃ​អង្គការ​គ្រួសារ​កុមារ​អភិវឌ្ឍន៍​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បានប្រកាស​ពិធី​បិទ​វគ្គ​សិក្សា​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​សិស្ស​ដែល​រៀន​ពូកែ​និង​មាន​វិន័យ​ល្អ​កាលពី​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០២២ ។

​លោកស្រី យ៉ាំង អួ​យ​លីន​(Yang Weilin) នាយិកា​គ្រួសារ​កុមារ​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា បាន​ផ្តើម​បង្កើត​វិទ្យាល័យ​ពី​ឆ្នាំ​២០១៦ មក ហើយ​
​ត្រឹម​ចុងឆ្នាំ​២០២២ នេះ វិទ្យាល័យ​អង្គការ​មួយ​នេះ មាន​សិស្សានុសិស្ស​ជាង​៦០០​នាក់​។

​លោកស្រី​នាយិកា​បាន​បំពេញការងារ​រយៈពេល​៣០​ឆ្នាំ​មកហើយ ហើយ​អង្គការ​មនុស្សធម៌​នេះ ស្រឡាញ់​វិស័យ​អប់រំ វិស័យ​ពុទ្ធសាសនា ព្រមទាំង​បាន​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជួប​នូវ​ការលំបាក ទទួលរង​គ្រោះធម្មជាតិ​និង​ទីទាល់ក្រ​។​

​លោកស្រី​បាន​បន្តថា ដោយ​មានការ​អាណិត​ស្រឡាញ់​ដោយស្មោះ លោកស្រី​បាន ខិតខំ​រិ​:​រក មូលនិធិ​ពី​បងប្អូន​សប្បុរសជន​នានា ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង លើកស្ទួយ​ពិសេស​វិស័យ​អប់រំ​សិក្សា ដែលជា​កត្តា​សំខាន់​សម្រាប់​ធនធានមនុស្ស​ក៏​ជួយ​ដល់​ព្រះសង្ឃ​និង​វត្ត​អារាម​ព្រះពុទ្ធសាសនា​ផងដែរ ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​កោតសរសើ​រ និង​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​សប្បរ​សជន ដែល​បាន​ចំណាយធនធាន​និង​ថវិកា ជាច្រើន មកជួយ​ដល់​កម្ពុជា ដែល នេះ​គឺជា​ការចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជួយ​ទ្រទ្រង់​និង​វិស័យ​អប់រំ ។​

​លោក គាត ហ៊ុល ក៏បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ និង​សិស្សានុសិស្ស​ទាំងឡាយ​បន្ត​ខិតខំ​រៀនសូត្រ​ដើម្បី​បាន​ក្លាយជា​សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​។​
គ្មាន​ក្មេង​ទំនើង​ឬ​បងតូច​បងធំ និង​សុំ​ឆ្លើយថា​ទេ !! ចំពោះ​គ្រឿងញៀន​៕​.mara

Post navigation