Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការសាអូរី ប្រចាំខេត្តកំពង់ឆ្នាំង ប្រារឰទិវាជនពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤០

Views: 6

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ អង្គការសាអូរី ខេត្តកំពង់ឆ្នាំង បានប្រារឰទិវាជនពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាព អន្តរជាតិ លើកទី៤០ ក្រោមប្រធានបទ ” ពិការភាពទាំងអស់ មិនអាចកំណត់ដោយ ការមើលនឹងភ្នែកនោះទេ ឆ្ពោះទៅពិភពលោកមួយ ប្រកបដោយបរិយាបន្ន ជាសុភវត្ថុ និងសមធម៌” ។

ការប្រារព្ធពិធីនេះ​​ បានធ្វើឡើង នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល ក្រោមអធិបតីភាពលោកស្រី ប្រាក់ សាកន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមានការចូលរួមពីតំណាង អង្គការទស្សនៈពិភពលោក លោកស្រី អ៊ុំ អមរារ័ត្ន នាយិកាប្រតិបត្តិអង្គការសាអូរី មន្ទីរអង្គភាពជុំវិញវិញខេត្ត និងជនពិការភាព មកពីមូលដ្ឋាន ក្នុងខេត្ត ។

តាមការអានរបាយការណ៍របស់លោកស្រី អ៊ុំ អមរារ័ត្ន បានអោយដឹងថាៈ នៅក្នុងខេត្តកំពង់ឆ្នាំង ឆ្នាំ២០២២ នេះ បានទំនាក់ទំនងជាមួយ អាជ្ញាធរភូមិ សង្កាត់ ស្រុក ដើម្បីប្រមូលចងក្រងបងប្អូនមានពិការភាព មានចំនួនសរុប ២៧៥ នាក់ បុរស ២០ នាក់ កុមារី១០នាក់ កុមារា ៥ នាក់ មកពីសង្កាត់ និងស្រុក គឺសង្កាត់កំពង់ឆ្នាំង និងស្រុករលា ប្អៀរ អង្គការសាអូរីមានទស្សនៈវិស័យ ចង់បានសង្គមមួយ ដែលជនពិការភាព មានឱកាស ទទូលបាន នូវជំនាញពិតប្រាកដ ដើម្បីមានលទ្ធភាព ទទួលបាន នូវការងារ និងប្រាក់ ចំណូលសមរម្យ ព្រមទាំងរស់នៅ ដោយសេចក្តីថ្លៃថ្នូរ ។ បេសកកម្មផ្តល់នូវជំនាញ វិជ្ជាជីវៈនិងមុខរបរសមរម្យ ដើម្បីបង្កើនប្រាក់ចំណូល ធ្វើយ៉ាងណា ឱ្យជីវភាពរបស់គាត់ បានប្រសើរឡើង តាមរយៈតម្បាញសាអូរី គុណតម្លៃ គោរពរាល់សេចក្តីសម្រេចចិត្តរបស់ ជនមានពិការភាព ព្រមទាំងផ្តល់ឱកាសជំរុញ ការអភិវឌ្ឍ សមត្ថភាព និងសក្តានុពល ជនមានពិការភាព។ គោលដៅ និងលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ជនមាន ពិការភាពគ្រប់រូប តាមរយៈការធ្វើសមាហរណកម្ម ជនមានពិការភាព ទៅក្នុងការបណ្តុះ បណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក ឈាង ចន្ធី បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ ដោយបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិរបស់ជន ពិការភាព ក៍ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ ជនមានពិការភាព ក៏ត្រូវបានកាត់បន្ថយ លុបបំបាត់ការរើសអើង ចំពោះជនមានពិការភាព ដើម្បីធានាបាននូវសិទ្ធិស្មើគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព ។

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្ត បានបន្តទៀថាៈ ដោយឈរលើស្មារតីទទូលខុសត្រូវខ្ពស់ សម្រាប់ជនមានពិការភាពនៅកម្ពុជា បានកំណត់ចក្ខុវិស័យ គឺជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្ម ពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដោយមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាប័ន្ន ពិការភាពគ្រប់វិស័យ និងការអភិវឌ្ឍ ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាន លើកសិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទី ដើម្បីបន្តជំរុញ សង្គមមួយ ឆ្ពោះទៅរកការលុបបំបាត់ ឧបសគ្គរារាំងនានា ដល់ជនមានពិការភាព ស្របតាមពាក្យស្លោកសកល ធ្វើឲ្យសិទ្ធិរបស់ខ្លួន ក្លាយជាការពិត៕ V / N

Post navigation