Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នក​ច្នៃប្រឌិត​វ័យក្មេង​ផ្នែក​សហគ្រិនភាព​ឌីជីថលចំនួន​៥​ក្រុម​បាន​ឡើងទៅ​វគ្គ​ថ្មី​

Views: 1

​ដោយៈ​សុផល​/​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ចូលរួម​សិក្ខាសាលា​បំប៉ន​ជំនាញ​បន្ថែម​ក្នុង​វគ្គ Bootcamp វគ្គ Hatch និង​វគ្គ Digithon Challenge អ្នក​ច្នៃប្រឌិត​វ័យក្មេង ចំនួន​៥ ត្រូវបាន​ជ្រើសរើស​ដើម្បី​ឡើងទៅ​កាន់​វគ្គ​បន្ទាប់​គឺ​វគ្គ Incubation and Internship នៃ​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart (SmartStart Young Innovator Program) ដែល​ឥឡូវនេះ​បាន​ចូលដល់​រដូវ​កាល​ទី​៥ ហើយ​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart គឺជា​កម្មវិធី​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​ស្វែងរក និង​បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ​ផ្នែក​សហគ្រិនភាព​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ Smart ចំពោះ​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រុម​ទាំង​៥ ដែល​នឹងត្រូវ​ឡើងទៅ​កាន់​វគ្គ​បន្ត​គឺ​វគ្គ Incubation and Internship រួមមាន​៖-
KAKVEI៖ ជា​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Al) ដែល​ធ្វើឱ្យ​ការសរសេរ​ភាសា​ខ្មែរ​មាន​ភាពប្រសើរឡើង​តាមរយៈ​បំប្លែង​ការសរសេរ​អក្សរ​ខ្មែរ​បែប​រ៉ូ​ម៉ាំង​ទៅជា​អក្សរ​ខ្មែរ ដោយមាន​ការកែតម្រូវ​វេយ្យាករណ៍​ខ្មែរ និង​កំហុស​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​។ ឧទាហរណ៍ “nh der lg” ដែល​នឹង​បំប្លែង​ទៅជា “​ខ្ញុំ​ដើរលេង​” ។​
MOVERY៖ ជា​កម្មវិធី​ដែល​ផ្តល់​សេវាកម្ម​ផ្លាស់​ទី ឬ​រើស​ទីលំនៅ ដែល​ផ្តល់ជូន​ភាពងាយស្រួល ភាព​ទុកចិត្តបាន និង​វិជ្ជាជីវៈ​សម្រាប់​ទាំង​គ្រួសារ និង​ក្រុមហ៊ុន​។​
HOMATIC៖ ជា​ប្រព័ន្ធ​សុវត្ថិភាព​គេហដ្ឋាន​ស្វ័យប្រវត្តិ ដែល​ប្រកាសអាសន្ន​ពេល​មាន​ចោរ​កំពុង​ធ្វើ​សកម្មភាព និង ផ្តល់ដំណឹង​ដល់​ប៉ូលិស​មូលដ្ឋាន​ដោយ​ស្វ័យប្រវត្តិ​។​
DOLFIN៖ ជា​កម្មវិធី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដែល​ផ្តល់ព័ត៌មាន​ជូន​អ្នកប្រើប្រាស់​អំពី​ផលិតផល​កម្ចី ការតភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​ទៅកាន់​មន្ត្រី​ឥណទាន និង​ការប្រឹក្សា​អំពី​កម្ចី​ផ្ទាល់ខ្លួន​។​
SKINOREA៖ កម្មវិធី​ទីផ្សារ​ថែរក្សា​ស្បែក​តាម​ទូរស័ព្ទ​សម្រាប់​ប្រជាជន​ដែល​កើត​នៅ​ចន្លោះ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​២០១០ (Gen Z) ដែល​ជួយផ្តល់​ជម្រើស​ផ្សេងៗ​តាមរយៈ Machine learning​។​

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​យើង​សូម​អបអរសាទរ​ដល់​ក្រុម​ទាំងអស់​ដែល​បាន​ឈានដល់​វគ្គ Incubator ដ៏​រំភើប​នេះ​។ យើង​ក៏​សូម​កោតសរសើរ​ផងដែរ​ចំពោះ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ឆ្នាំនេះ​។ ជាមួយនឹង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart យើង​មាន​គោលបំណង​ពង្រីក​គំនិត​របស់​សិស្ស​ជំនាន់​ក្រោយ​របស់​យើង​តាមរយៈ​បច្ចេកវិទ្យា និង​ភាពជា​សហគ្រិន ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​បញ្ចេញ​សមត្ថភាព អភិវឌ្ឍ និង​បង្កើត​គំនិត​អនាគត​របស់​ពួកគេ​»​។​

​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​ជម្រុះ​មួយចំនួន​រួចមក​ដែល​រួមមាន​ការប្រកួតប្រជែង​ក្នុង​វគ្គ “Hatch” និង “Digithon” ដែល​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ពិត​ដោយ​ប្រើ​បច្ចេកវិទ្យា Internet of Things និង​បង្ហាញ​គំនិត​របស់​ពួកគេ​សម្រាប់​វគ្គ “Technopreneurship Challenge” រួចមក ក្រុម​ដែល​ទទួលបាន​ជោគជ័យ​ទាំង​៥ ឥឡូវនេះ​នឹងធ្វើ​កម្មសិក្សា​ដោយ​ទទួលបាន​ប្រាក់ខែ​រយៈពេល ៣​ខែ​ជាមួយនឹង​ការបណ្តុះបណ្តាល​នៅ​ក្រុមហ៊ុន​បង្កើត​ថ្មី​ក្នុងស្រុក​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​យល់​កាន់ តែ ច្បាស់​អំពី​ដំណើរការ​អាជីវកម្ម និង​ពង្រីក​មូលដ្ឋាន​ចំណេះដឹង​របស់​ពួកគេ​។​

​បន្ទាប់ពី​បញ្ចប់​កម្មវិធី​កម្មសិក្សា​រយៈពេល ៣​ខែ​របស់​ពួកគេ​ដោយ​ជោគជ័យ​រួច ក្រុម​ទាំង​៥ នឹង​បន្ត​ឡើងទៅ​កាន់​វគ្គ​ទី​៥ គឺ​វគ្គ Grand Final Pitch នៃ​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ដើម្បី​ប្រកួតប្រជែង​ដណ្តើមយក​រង្វាន់​ធំ​ជា​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ និង​មានឱកាស​ឈ្នះ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅ​ចូលរួម​ក្នុង​ស​ន្និ​សិទ្ធ​បច្ចេកវិទ្យា​ក្នុង​តំបន់​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​។​

​កញ្ញា Mélanie Mossard នាយក​ប្រតិបត្តិ Impact Hub Phnom Penh បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់ឱកាស​ដល់​សហគ្រិន​វ័យក្មេង​ខាង​ផ្នែក​បច្ចេកវិទ្យា​ទាំងនេះ ដើម្បី​បង្ហាញ​ជំនាញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សំខាន់ៗ​របស់​ពួកគេ ហើយ​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ធ្វើតេស្ត​ជំនាញ​របស់​ពួក គេ​។ ចាប់តាំងពី​ឆ្នាំ​២០១៧​មក តាមរយៈ​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart យើង​បាន​គាំទ្រ​ដល់​និស្សិត​ជាង ៥៨០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ហើយនឹង​បន្ត​គាំទ្រ​ថែមទៀត​សម្រាប់​យុវជន​ទាំងនេះ ដោយសារ​ភាគច្រើន​នៃ​យុវជន​ទាំងនេះ កម្មវិធី​នេះ​បាន​ក្លាយជា​ឱកាស​ផ្លាស់​ប្តូរជីវិត​មួយ​ជាទី​ដែល​ពួកគេ​ពិតជា​អាច​បង្ហាញ​នូវ​អ្វីដែល​ពួកគេ​មាន​សមត្ថភាព​ធ្វើ​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​វេទិកា និង​ការណែនាំ​ប្រកបដោយ​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​មាន​អនាគត​កាន់តែ​ភ្លឺស្វាង​ថែមទៀត​»​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart រដូវ​កាល​ទី​៥ នៅ​ឆ្នាំនេះ​បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា ហើយនឹង​អាច​បញ្ចប់​នៅ​ខែធ្នូ​។ អ្នកចូលរួម​ប្រមាណ ១២០​នាក់​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នៅ​ឆ្នាំ​២០២២​នេះ តាមរយៈ​ការសិក្សា ការណែនាំ និង​បទពិសោធ​ផ្ទាល់​។​

​ក្រោយពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល “Digithon” រួចមក ក្រុម​ចំនួន​១២ បាន​ឆ្លងទៅ​វគ្គ “Technopreneurship Challenge” ដែលមាន​រយៈពេល​ចំនួន ៥​ថ្ងៃ​អំឡុងពេល ៣​ចុង​សប្ដាហ៍ ដែល​ពួកគេ​បាន​បង្កើត​គំនិត​របស់ខ្លួន និង​បង្កើត​គំនិត​អាជីវកម្ម​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បង្ហាញ​ទៅកាន់​ក្រុម​គណៈកម្មការ ដែល​បានជ្រើសរើស​ក្រុម​ឈ្នះ​ចំនួន​៥ ក្រុម ដើម្បី​ឡើងទៅ​វគ្គ​បន្តទៀត​។​

​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart បាន​បណ្ដុះបណ្ដាល​និស្សិត សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ផ្តើម​ដំណើរការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ដោយ​ផ្តល់នូវ​បទពិសោធ​សិក្សា​ល្អៗ​បំផុត​តាមរយៈ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី SmartStart បាន​ពង្រីក​វិសាលភាព​ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា​បន្ថែមទៀត និង​បានផ្ដល់​អត្ថប្រយោជន៍​ដល់​និស្សិត​ប្រហែល​មួយ​ពាន់​នាក់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​គំនិត​ផ្តូ​ច​ផ្តើម​និរន្តរភាព​ផ្សេងៗ​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia តាមរយៈ​គេហទំព័រ www.facebook.com/smartforcambodia​៕Ph

Post navigation